ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងផ្អើល​មកទល់​ម៉ោង​នេះ…ខណៈក្មេងស្រី២នាក់ត្រូវ​សម្លា.ប់ញាត់ចូល​កេស

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ក្មេង​ស្រី​២​នាក់​ត្រូវ ​បាន​ជន​ពុំ​ស្គាល់​មុខ​វាយ​សម្លាប់​​រួច​ញាត់​ចូលក្នុង​កេស​ឈើ​ដាក់​ចោល​លើ​ផ្ទះរបស់​ជនរងគ្រោះ ក្រោយមក ក៏មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១១​ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ ​តុលា ស្ថិត​​ក្នុង​ភូមិ​ថ្មី…

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ក្មេង​ស្រី​២​នាក់​ត្រូវ ​បាន​ជន​ពុំ​ស្គាល់​មុខ​វាយ​សម្លាប់​​រួច​ញាត់​ចូលក្នុង​កេស​ឈើ​ដាក់​ចោល​លើ​ផ្ទះរបស់​ជនរងគ្រោះ ក្រោយមក ក៏មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១១​ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៧ ​តុលា ស្ថិត​​ក្នុង​ភូមិ​ថ្មី ឃុំ​ផ្សា ស្រុក​បរិបូរណ៍​ ។

យោង​​ប្រភព​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​​ឱ្យ​ជំហានដំបូង​ថា ក្មេង​ស្រី​ទាំង​២​នាក់ត្រូវបានស្គាល់​ ម្នាក់​ឈ្មោះ អុល ល​ក្ខិ​ណា អាយុ​១៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ជន នី អាយុ​៧​ឆ្នាំ ទាំង​២​នាក់​មាន​ឪពុក​ឈ្មោះ​ប្រាក់ ជា អាយុ​៣៤​ឆ្នាំ ម្តាយ​ឈ្មោះ ជន នី​តា អាយុ​៣៤​ឆ្នាំ ។

ប្រភព​ដដែល​​បន្ត​ថា ឪពុក​ម្តាយ​ក្មេង​ស្រី​ទាំង​ពីរ​នាក់​ មិន​នៅផ្ទះ​ជាមួយ​កូន​​ទេ ដោយ​ម្តាយ​ទៅ​ធ្វើការ​នៅ​ភ្នំពេញ រីឯ​​ឪពុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ។ ប្រភពបន្តទៀតថា កាលពី​៣-៤​ថ្ងៃមុន​ពេល​កើតហេតុ​ បាន​ទុក​កូន​នៅ​តែ​២​នាក់​នៅផ្ទះ​ តែ​បាន​ផ្ញើ​មីង​-មា​នៅ​ជិតនោះ​ឱ្យ​​ជួយ​​មើលដែរ​​ ។ លុះ​នៅថ្ងៃកើតហេតុ គឺ​គ្មាន​អ្នកណា​​​​បានដឹង​ថា មានរឿងអ្វី​​កើតឡើង​តាំងពី​​ពេល​ណា​ទេ ។

ករណីនេះ ត្រូវ​​សមត្ថ​កិច្ច​សង្ស័យ​ថា ​គឺ​កើតឡើងតាំង​​ពី​យប់​ថ្ងៃ​ទី​១៧​ តុលា​ មក​ម្លេ៉ះ ។ លុះមកទល់​​​ម៉ោង​ជាង​​១១​ថ្ងៃដដែលនេះ ត្រូវ​បាន​ឪពុកមា​​​ក្មេង​ស្រី​ទាំង​២​​នាក់ ឈ្មោះ​ភី វុ​ទ្ឋី បាត់​ក្មួយ​​មិនឃើញ ក៏ដើរ​​មក​មើលនៅ​​ផ្ទះ ក៏​មិនឃើញ​ដែរ ។ តែបានឃើញ​​​​​​​ហិប​ឈើមួយ ក៏បើក​​មើល ស្រាប់តែ​​​ឃើញ​ក្មួយទាំង២ (ក្មេង​រង​គ្រោះ​)​ស្លាប់​នៅ​ក្នុង​​កេសឈើ​​នោះ​យ៉ាង​អាណោចអធ័មបំផុត ​។

សមត្ថកិច្ច​កំពុង​ដាក់​ការសង្ស័ហថា អាច​ជា​ករណី​រំលោភ​​​សម្លាប់​បំបិទមាត់​ ។ តែយ៉ាងណា បច្ចុប្បន្ន ​សមត្ថកិច្ច​កំពុង​ដុត​ដៃដុតជើង​​ស្រាវជ្រាវ​ក្នុងរឿងនេះ ដើម្បី​វែកមុខ​ឃាតករ ។

អត្ថបទសរសេរ ដោយ