ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ ៖«​ដល់​ខែ​មិន​ទាន់​​ប្រមូល​​លុយ​លឿន​ដូច​ព្យុះ តែ​សំរាម​វិញប្រមូល​យឺត​ដូច​អណ្តើក​» !

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង​បាន​ត្អូញត្អែរ​ពី​ក្រុមហ៊ុន​ប្រមូល​សំរាម​មិន​បាន​ប្រមូល​សោះ​ចាប់តាំងពី​បុណ្យ​ភ្ជុំបិណ្ឌ​មក​ម្ល៉េះ​ធ្វើ​អោយ​កន្លែង​ខ្លះ​គំនរ​សម្រាម​ស្ទើរ​ក្លាយជា​កូនភ្នំ​ទៅ​ហើយ ។ ដោយ​ពួក​គាត់​បាន​និយាយ​ថា ៖ «​ពេល​ដល់​ខែ​ស្ទើរ​មិន​ទាន់​ដឹង​តែ​ដើរ​ប្រមូល​យក​លុយ​ហើយ ប៉ុន្តែ​ពេល​សំរាម​គរ​ពេញ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ មិន​ព្រម​មក​ប្រមូល​ទាល់តែ​សោះ​បញ្ហា​នេះ​ធ្វើ​ឲ្យ​គំនរ​សំរាម​បំផ្លាញ​សោភ័ណ​ភាព​ក្នុង​ក្រុង​ក៏​ដូច​ជា​ធ្វើ​អោយ​មាន​ក្លិន​មិនល្អ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងនោះ​ដែរ ។…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង​បាន​ត្អូញត្អែរ​ពី​ក្រុមហ៊ុន​ប្រមូល​សំរាម​មិន​បាន​ប្រមូល​សោះ​ចាប់តាំងពី​បុណ្យ​ភ្ជុំបិណ្ឌ​មក​ម្ល៉េះ​ធ្វើ​អោយ​កន្លែង​ខ្លះ​គំនរ​សម្រាម​ស្ទើរ​ក្លាយជា​កូនភ្នំ​ទៅ​ហើយ ។

ដោយ​ពួក​គាត់​បាន​និយាយ​ថា ៖ «​ពេល​ដល់​ខែ​ស្ទើរ​មិន​ទាន់​ដឹង​តែ​ដើរ​ប្រមូល​យក​លុយ​ហើយ ប៉ុន្តែ​ពេល​សំរាម​គរ​ពេញ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ មិន​ព្រម​មក​ប្រមូល​ទាល់តែ​សោះ​បញ្ហា​នេះ​ធ្វើ​ឲ្យ​គំនរ​សំរាម​បំផ្លាញ​សោភ័ណ​ភាព​ក្នុង​ក្រុង​ក៏​ដូច​ជា​ធ្វើ​អោយ​មាន​ក្លិន​មិនល្អ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងនោះ​ដែរ ។ ហេតុនេះ​ហើយ​ពួក​គាត​ស្នើ​សុំ​អោយ​អាជ្ញាធរ​ក្រុង និង​ខេត្ត​ជួយ​មាន​វិធានការ​បន្ទាន់​ផង​» ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ​លោក យិ​ន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង​បាន​ប្រាប់​ភ្នាក់ងារ កោះសន្តិ​​ភាព នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ ថា ៖«​លោក​ទទួលស្គាល់​ថា ក្រុមហ៊ុន​ប្រមូល​សំរាម​ពិតជា​ប្រមូល​មិន​ទាន់​ពេលវេលា​ពិតមែន​មួយ​រយៈកាល​កន្លង​ទៅ​នេះ ព្រោះ​លោក​បាន​ដើរ​ពិនិត្យ​មើល​គ្រប់​ទីកន្លែង​ទាំងអស់​ក្រុង​កំពង់ឆ្នាំង ចាប់ពី​សង្កាត់​ប្អេ​រ សង្កាត់​ខ្សា​ម និង​សង្កាត់​កំពង់ឆ្នាំង រួម​ទាំង​តាម​សួនច្បារ ផ្សា​រលើ សួនច្បារ​ផ្សារ​ក្រោម​ឡើង​ទៅ​ឃើញ​ថា គំនរ​សំរាម​ពិតជា​នៅ​សល់​គរ​គ្រប់​ទីកន្លែង​ពិតមែន ។ ពេល​ឃើញ​ហេតុការណ៍​បែប​នេះ​លោក​បាន​ព្យាយាម​ទូរស័ព្ទ ទៅ​ខាង​ក្រុមហ៊ុន​ប្រមូល​សម្រាម​ដែរ ប៉ុន្តែ​មិន​មាន​អ្នក​លើក​ទាល់តែ​សោះ​មិនដឹង​ក្រុមហ៊ុន​គិត​បែប​ម៉េច​» ។

យ៉ាងនេះ​ក្តី​លោក​បាន​បញ្ជាក់​ថា នឹង​មាន​កិច្ចប្រជុំ​មួយ​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ ផង​ដែរ​ដោយ​មាន​ភាគី​មន្ទីរ​បរិស្ថាន មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត អាជ្ញាធរ​ក្រុង និង​ជាមួយ​ភាគី​ក្រុមហ៊ុន​ប្រមូល​សំរាម​ឈ្មោះ «​សុខ សម្បត្តិ​» ដើម្បី​ដោះស្រាយ​គ្នា​ថា តើ​គួរ​ធ្វើ​បែប​ណា? ព្រោះ​កន្លង​មក​ក្រុមហ៊ុន​ប្រមូល​សំរាម​បាន​ត្រឹម​សន្យា​ប៉ុណ្ណោះ តែ​ពេល​ប្រមូល​គឺ​មិន​ទាន់​ពេលវេលា​បង្ក​អោយ​គំនរ​សម្រាម​សល់​គ្រប់​ទីកន្លែង ។ បញ្ហា​នេះ​យើង​ត្រូវ​តែ​ដោះស្រាយ​អោយ​បាន ព្រោះ​បណ្តោយ​អោយ​ក្រុមហ៊ុន​ប្រមូល​សម្រាម​ធ្វើ​បែប​ហ្នឹង​មិនកើត​ទេ ព្រោះ​ជិត​ដល់​ខែ​បុណ្យ​ទាន​ហើយ មាន​ដូច​ជា​បុណ្យ​ឆ្លង​ឆ្នាំ បុណ្យ​ទន្លេ និង​បុណ្យ​៧​មក​រាជា​ដើម ។

សូម​បញ្ជាក់​ផង​ដែរ​ថា ទាក់ទងនឹងបញ្ហានេះភ្នាក់ងារ កោះសន្តិភាព បាន​ព្យាយាម​ទាក់ទង​តំណាង​ក្រុមហ៊ុន​ប្រមូល​សំរាម​របស់​លោក «​សុខ សម្បត្ដិ​» ដែរ​តែ​មិន​មាន​អ្នក​ណា​លើក​ទូរស័ព្ទ​នោះ​ទេ ដោយ​ក្រុមហ៊ុន​ប្រមូល​សំរាម​នេះ​ប្រជាពលរដ្ឋ​រអ៊ូរទាំ​ថា តែងតែ​បង្ក​បញ្ហា​បន្សល់​ទុក​គំនរ​សំរាម​នៅ​តាម​គ្រប់​ទីកន្លែង​តាម​សួនច្បារ​វិមាន​ឯករាជ្យ តាម​សួនច្បារ​ផ្សារ​ក្រោម តាម​ផ្សារ និង​នៅ​តាម​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ជាដើម ។

កន្លង​មក​អាជ្ញាធរ​ធ្លាប់​បាន​ព្រមាន​ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ ប៉ុន្តែ​ធ្វើ​បាន​តែ​មួយ​រយៈ​ប៉ុណ្ណោះ​ហើយ​ក្រោយមក​បញ្ហា​នេះ​បាន​កើត​មាន​ជា​ដដែល ។ ជាក់ស្តែង​ចាប់តាំងពី​បុណ្យ​ភ្ជុំ​មក​បញ្ហា​នេះ​បាន​កើត​មាន​ឡើងជា​ដដែល ។ សង្ឃឹមថា ក្រោយ​ពី​កិច្ចប្រជុំ​របស់​អាជ្ញាធរ​ក្រុង​នេះ​ទៅ​ក្រុមហ៊ុន​នឹង​ចាត់ចែង​វិធានការ ប្រមូល​សំរាម​អោយ​អស់​ទាន់​ពេលវេលា​ជា​ពុំខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ