ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុង​ក្រោយ​នេះ​ការ​លួច​ធ្វើ​អាជីវកម្ម​ជីក​កកាយ​កំពុង​កើត​មាន​វិញ​កាន់តែ​ខ្លាំង​ជា​មុន

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ទីតាំង​រ៉ែ​មាស​ដែល​ធ្លាប់​បាន​បង្ក​ឲ្យ​មាន​កម្មករ​ខ្មែរ​ជា​ច្រើន​នាក់​បាន​ស្លាប់ ដោយសារ​បាក់​រណ្តៅ​នៅ​ក្នុង​បាតដី​ដែល​មាន​ជម្រៅ​ជ្រៅ ហើយ​បើ​ទោះជា​កន្លង​មក​អាជ្ញាធរ មាន​សមត្ថកិច្ច​ក៏​ធ្លាប់​បាន​ចុះ​ទប់ស្កាត់ និង​ហាមឃាត់​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​អស់​រយៈ​ជា ច្រើន​ខែ​យ៉ាងណា​ក្តី ។ តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ការ​លួច​ធ្វើ​អាជីវកម្ម​ការ​លួច​ធ្វើ​អាជីវ…

ខេត្តក្រចេះ ៖ ទីតាំង​រ៉ែ​មាស​ដែល​ធ្លាប់​បាន​បង្ក​ឲ្យ​មាន​កម្មករ​ខ្មែរ​ជា​ច្រើន​នាក់​បាន​ស្លាប់ ដោយសារ​បាក់​រណ្តៅ​នៅ​ក្នុង​បាតដី​ដែល​មាន​ជម្រៅ​ជ្រៅ ហើយ​បើ​ទោះជា​កន្លង​មក​អាជ្ញាធរ មាន​សមត្ថកិច្ច​ក៏​ធ្លាប់​បាន​ចុះ​ទប់ស្កាត់ និង​ហាមឃាត់​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​អស់​រយៈ​ជា ច្រើន​ខែ​យ៉ាងណា​ក្តី ។ តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ការ​លួច​ធ្វើ​អាជីវកម្ម​ការ​លួច​ធ្វើ​អាជីវ កម្ម​ជីក​កកាយ​នៅ​តំបន់​នោះ គឺ​កំពុង​តែ​កើត​មាន​វិញ​កាន់តែ​ខ្លាំង​ជា​មុន ។

សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​មាន​ទីតាំង​ជីក​រ៉ែ​មាស​ខុសច្បាប់​យ៉ាង​ហោច​ពី​៥​ទៅ​៦​កន្លែង​ធំ​ៗ នៅ​ចំណុច​ព្រៃ​តំបន់​រ៉ែ​ក្នុងភូមិ​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ កំពុង​តែ​មាន​សកម្មភាព​ជីក​កាយ​យ៉ាង​អនាធិបតេយ្យ ។

ពលរដ្ឋ​រស់នៅ​តំបន់​ព្រៃ​មាស​ចំណុច​នោះ​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ការ​លួច​ជីក​កកាយ យក​រ៉ែ​មាស​ពី​ក្រុម​ឈ្មួញ​កំពុង​តែ​មាន​សកម្មភាព​សារ​ជា​ថ្មី​ឡើង​វិញ​ក្នុង​អំឡុង​រយៈពេល​ជាង ៣​ខែ​មកនេះ ។ ពួ​កគាត់​ថា ក្រុម​ឈ្មួញ​រ៉ែ​មាស​ដែល​មាន​មក​លួច​ធ្វើ​អា​ជី​កម្ម​ខុសច្បាប់ គឺ​សុទ្ធសឹងតែ​ស មាស​ភាព​អ្នក​មក​ពី​ខាងក្រៅ​ស្រុក ។ អាជីវកម្ម​របស់​ពួក​គេ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ប្រើ​សុទ្ធ តែ​កម្មករ​វៀតណាម ហើយ​សម្ភារៈ​ទំនើប​ៗ​ដូច​ជា ម៉ាស៊ីន​កែ​ច្នៃ​ព្រមទាំង​សា​ធាតុគីមី​ជាដើម ។

ប្រភព​ព​ដដែល​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ចុងឆ្នាំ​២០១៧ អាជ្ញាធរ​ខេត្តក្រចេះ ដឹកនាំ​ដោយ​មន្ត្រី​នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ធ្លាប់​បាន​ចុះ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ជីក​រុករក​រ៉ែ មាននៅ​តំបន់​នោះ​មាន​ចំនួន​ជាង​១០​ទីតាំង ។ តែ​ការ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​ត្រូវ​បាន​ពល រដ្ឋ​នៅ​តំបន់​នោះ​មើលឃើញ​ថា គឺ​ធ្វើ​ឡើង​បាន​តែ​មួយអន្លើរ​ប្រៀប​ដូច​ជា វែក​ចក​ដោយ​ពូក ក្រុម​ឈ្មួញ​ឱកាសនិយម​នៅ​តែ​មាន​សកម្មភាព​លួច​ធ្វើ​អាជីវកម្ម​ទៅ​បាន ។ ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​ក្រុម​មន្ត្រី​នៃ​មន្ទីរ​រ៉ែ​និង​ថាមពល ដែល​បាន​ចុះ​បង្ក្រាប​នោះ បាន​លើក​ឡើង​ថា អ្នក​ធ្វើ​អាជីវកម្ម​រុករក​រ៉ែ​មាស​នៅ​តំបន់​នោះ​សុទ្ធ​សឹង​ជា​ពលរដ្ឋ​ក្រីក្រ ។ តែ​ពលរដ្ឋ​នៅ​តំបន់​នោះ​បាន​លើក​ឡើង​ថា ពួក​គាត់​មិន​មាន​លទ្ធភាព​ក្នុង​ការ​ជីក​កកាយ​ជា លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បែប​នេះ​បាន​នោះ​ទេ ក្រៅពី​ឈ្មួញ​ដែល​មាន​ឥ​ទ្ឋិ​ពល​មាន​លុយ និង​មាន ខ្នងបង្អែក​ក្រាស់​នោះ ។

ពួក​គាត់​ថា​ពលរដ្ឋ​នៅ​តំបន់​នោះ គឺ​មាន​លទ្ធភាព​ត្រឹម​កម្មក​ស៊ីឈ្នួល យក​ប្រាក់​កម្រៃ​ពី​ឈ្មួញ​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ ។ ទន្ទឹម និង​សកម្មភាព​ការ​ជីក​កាយ​រ៉ែ​មាស​យ៉ាង​អនាធិបតេយ្យ​ដែល​កំពុង​តែ​កើត​មាន​ទាំង​អស់នោះ ការ​ទិញ​លក់​រណ្តៅ​រ៉ែ​មាស​នៅ​ក្នុង​ព្រៃ​រ៉ែ​នៅ​តំបន់​នោះ​ពី​ម្ចាស់​មួយ​ទៅ​ម្ចាស់​មួយ​រវាង​ឈ្មួញ​និង​ឈ្មួញ គឺ​ធ្វើ​ឡើង​ក្នុង​ការ​ច​ចារ​តម្លៃ​ទិញ​លក់​ប្រៀប​ដូច​ជា របស់​កម្ម​សិទ្ធ​ស្របច្បាប់ ។

ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តក្រចេះ​លោក​សុខ គី​រី​រ័​ត្ន បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៧ ខែតុលា​នេះ​ថា អំឡុង​ប៉ុន្មាន​ថ្ងៃមុន​នេះ​លោក​បាន​ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​តំបន់​រ៉ែ ខុសច្បាប់​ខាងលើ និង​បាន​ហៅ​ម្ចាស់​អាជីវកម្ម​ទាំង​៦​កន្លែង​មក​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​សកម្ម ភាព​ខុសច្បាប់​ទាំង​អស់នោះ ។ លោក​ថា ទីតាំង​ដែល​ពួក​គាត់​កំពុង​តែ​ជីក​កាយ គឺ​ស្ថិត​ក្នុង បរិវេណ​របស់​ក្រុមហ៊ុន​រ៉ែ​ដែល​មាន​អាជ្ញាប័ណ្ណ​ច្បាប់​រុករក ។ លោក​អះអាង​ទៀត​ថា លោក និង បង្កើត​គណកម្មាធិការ​មួយ ដើម្បី​មាន​វិធានការ​ចុះ​លុបរណ្តៅ​រ៉ែ​ទាំងនោះ​ចោល​ទាំងស្រុង​តែ ម្តង ។ ហើយ​សកម្មភាព​នេះ​ក៏​និង​ត្រូវធ្វើ​ឡើង​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ទៀត​ថា ម្ចាស់​អាជីវកម្ម​រណ្តៅ​រ៉ែ​មាស​ទាំង​អស់នោះ គឺ​សុទ្ធ​សឹង​ជា​ពលរដ្ឋ​ដែល​រស់នៅ​តំបន់​រ៉ែ​ខាងលើ​ដែល​បាន​មក​លួច​ជីក​កកាយ​តាម​រណ្តៅ​ចាស់​ៗ ដែល​អាជ្ញាធរ​ធ្លាប់​បាន​ចុះ​ទៅ​ហាមឃាត់​នា​ពេល​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ