ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ដី​ភ្នំ​រវាង​ពលរដ្ឋ​សាមញ្ញ និង​ទាហាន ដោះ​មិន​ចេញ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មាន​បញ្ហា​ទំនាស់​ព្រំ​ដី រវាង​ប្រជាពលរដ្ឋ​ម្នាក់ ជាមួយនឹង​ខាង​បន្ទាយ​​យោធា​មួយ​កន្លែង កងអនុសេនាតូច​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៧…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មាន​បញ្ហា​ទំនាស់​ព្រំ​ដី រវាង​ប្រជាពលរដ្ឋ​ម្នាក់ ជាមួយនឹង​ខាង​បន្ទាយ​​យោធា​មួយ​កន្លែង កងអនុសេនាតូច​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨​នេះ ។

លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន និង​លោក អ៊ុ​ន ប៊ុ​ន​លី នាយក​រដ្ឋបាល​សាលា​ខេត្ត​ប៉ៃលិន បាន​ចុះ​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ជូន​ភាគី​ទាំង​សងខាង ។ តែ​ប្រជា​ពលរដ្ឋ​ជា​ភាគី​ខាង​ម្ចាស់​ដី​មិន​ទាន់​ទទួល​យល់ព្រម​ចំពោះ​ដំណោះស្រាយ​នោះ​នៅ​ឡើយ​​ទេ ។

ប្រភព​ព័ត៌មាន​ពី​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ម្ចាស់​ដី​មានឈ្មោះ ដុំ ទូច ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ចម្ការ​ឫស្សី ឃុំ​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ចំណែក​មន្ត្រី​យោធា​ដែល​ស្ត្រី​ម្ចាស់​ដី​បាន​ដាក់​ពាក្យ​ប្តឹង​មាន​ឈ្មោះ ឈាង សា​វុ​ធ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ និង​ឈ្មោះ សេង ទ្រី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ស្នាក់​នៅ​បន្ទាយ​យោធា​ក្នុងភូមិ អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ។

លោក​បន្ត​ទៀត​ថា ខាង​លោក​មិន​អាច​ហាមឃាត់​ចំពោះ​ការ​ជីក​ឈូស​ឆាយដី​ភ្នំ​របស់​កងទ័ព ដើម្បី​យក​កន្លែង​សាងសង់​បន្ទាយ​យោធា​បាន​ទេ ព្រោះ​ជា​ការងារ​ប្រទេស​ជា តិ ហើយ​ខាង​កងទ័ព​ក៏​មិន​បាន​យក​ដី​នោះ​ទៅ​ធ្វើ​ជា​របស់​កម្មសិទ្ធិឯកជន​ដែរ ។ ទោះបីជា​ម្ចាស់​ដី​មាន​ប័ណ្ណកម្មសិទ្ធិ​ពី​ភូមិ​-​ឃុំ​នៅ​លើ​ដី​ភ្នំ​នោះ​ក៏​ដោយ គឺ​អាច​អាស្រ័យ​ផល ដាំ​ដំណាំ​បាន តែ​មិន​អាច​យក​ដី​នោះ​ធ្វើ​ជា​ដី​កម្មសិទ្ធិ​របស់​ខ្លួន​បាន​នោះ​ទេ ពេល​ណា​ដែល​រដ្ឋ​ត្រូវការ​ខាង​ម្ចាស់​ដី​ត្រូវ​តែ​ប្រគល់​ជូន​វិញ ។

ម្យ៉ាងទៀត ទោះបីជា​ដី​ភ្នំ​ក៏​ដោយ ខាង​យោធា​ក៏​មិន​អាច​រំលោភ​បំពាន​ឈូស​ឆាយ​ផ្ទៃដី​រាប ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​បាន​ដែរ ព្រោះ​គាត់​បាន​អាស្រ័យ​ផល​ជា​យូរ​មក​ហើយ ។

លោក​បញ្ជាក់​ថា តែ​ការ​ដោះស្រាយ​នេះ ខាង​ម្ចាស់​ដី​ហាក់ដូចជា​មិន​ព្រម​ទទួលយក​នោះ​​ទេ ព្រោះ​គាត់​អះអាង​ថា ដី​បន្ទាយ​យោធា​ខាងលើ គឺ​គាត់​ជា​អ្នក​សម្បទាន​ជូន​ប្រវែង​២០​ម៉ែត្រ​ប៉ុណ្ណោះ បើ​ឈូស​ឆាយ​លើស​ពី​នេះ​ទៀត អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផល​ដំណាំ​​​ដាំ​ដុះ​របស់​គាត់ ដូច​ជា ប៉ះ​ដើម​ស្វាយ​ចំនួន​១១០​ដើម មៀន​ប៉ៃលិន​ចំនួន​៧០​ដើម ទុយោ​​ទឹក​ចំនួន​៩​ដើម និង​ដើម​ឫស្សី​ចំនួន​៣​គុម្ព​ផង​ដែរ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ស្ត្រី​ខាង​លើ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន រួចរាល់​អស់​ហើយ ដោយ​ប្តឹង​មន្ត្រី​យោធា​ខាងលើ​ចំនួន​២​នាក់ រួម​ជាមួយនឹង​បក្សពួក ទី​១. ឈ្មោះ ឈាង សា​វុ​ធ និង​ទី​២. ឈ្មោះ សេង ទ្រី ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ