ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់ កូន​កា.ប់​ចិញ្ច្រាំ​ឪពុក​ឡើង​សុស​ក្បាល

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ខឹងឪពុក​រករឿងជេរបញ្ចោ និង​វាយ​ម្តាយ កូនប្រុស​ម្នាក់​បាន​ទាញ​កាំបិត​ផ្គាក់​កាប់​ចិញ្ច្រាំ​ឪពុក​បង្កើត​ឡើង​សុស​ក្បាល រួច​រត់គេច​ខ្លួន​បាត់​ស្រមោល  ។ ករណី​ហិង្សា​​ក្នុង​គ្រួសារ​ខាងលើ​បាន​កើតឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែតុលា…

ខេត្តព្រៃវែង ៖ ខឹងឪពុក​រករឿងជេរបញ្ចោ និង​វាយ​ម្តាយ កូនប្រុស​ម្នាក់​បាន​ទាញ​កាំបិត​ផ្គាក់​កាប់​ចិញ្ច្រាំ​ឪពុក​បង្កើត​ឡើង​សុស​ក្បាល រួច​រត់គេច​ខ្លួន​បាត់​ស្រមោល  ។

ករណី​ហិង្សា​​ក្នុង​គ្រួសារ​ខាងលើ​បាន​កើតឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨​វេលា នៅ​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​អញ្ចាញ ខាងកើត ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង​។

លោក​អធិកា​នគ​បាល​ស្រុក​កំចាយមារ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវជា​ឪពុក​ឈ្មោះ មិន បុត្រ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ បាន​រង​របួសធ្ងន់ ចំណែក​ជនសង្ស័យ​ត្រូវជា​កូន​ឈ្មោះ បុត្រ ចំរើន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

សមត្ថកិច្ច​បាន​បញ្ជាក់​ផង​ដែរ​ថា ករណី​ខាងលើ​គឺ​ដើមហេតុ​កើត​ចេញពី​ឪពុក​ជា​ជន​រង​គ្រោះ ដែល​កន្លង​មក​តែងតែ​រករឿង​ជេរ​បញ្ចោ និង​វាយ​ប្រពន្ធ​ជា​ញឹកញាប់ ហើយ​រហូត​មក​ដល់​យប់​ថ្ងៃ​កើតហេតុ​នេះ​ក៏​បាន​ឈ្លោះប្រកែក​គ្នា និង​បំរុង​វាយ​ប្រពន្ធ​ទៀត ទើប​កូនប្រុស​ខឹង​ទាញ​កាំបិត​ផ្គាក់​កាប់​ចិញ្ច្រាំ​សុស​ក្បាល បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​ឯ​មន្ទីរពេទ្យ ។ ចំណែក​កូនប្រុស​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​ជនសង្ស័យ​មក​ចាត់ការ​តាម​ច្បាប់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ