នារី​វ័យក្មេង​ម្នាក់​លោតទឹក​សម្លាប់​ខ្លួន គ្រួសារ​មិនដឹង​មូលហេតុ


រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក ZOOMER មួយ​គ្រឿង​ធ្វើ​ដំណើរ​មក​លោតទឹក សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ព្រែក​ព្នៅ ហើយ​លិច​បាត់​រក​សព​មិន​ទាន់​ឃើញ​នៅឡើយ បន្សល់​ទុក​តែ​ម៉ូតូ​នៅ​លើ​ស្ពាន​។ ហេតុការណ៍​ធ្វើ​អត្តឃាត​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅ​លើ​ស្ពាន​ព្រែក​ព្នៅ ស្ថិត​នៅ ក្នុងភូមិ​កណ្តាល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។

នារី​មាន​វិបត្តិ​រូប​នោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ឲ្យ​ដឹង​ថា ឈ្មោះ សែ ពុធ​ធា​រី អាយុ​២៤​ឆ្នាំ មាន​លំនៅ​ភូមិ​ព្រែក​លៀប សង្កាត់​ព្រែល​លៀប ខណ្ឌ​ជ្រោយចង្វារ​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​នារី​វ័យក្មេង​រូប​នោះ​បាន​ជិះ​ម៉ូតូ​ម៉ាក ZOOMER ពណ៌​ក្រហម លា​យស ពាក​ស្លាក​លេខ ភ្នំពេញ ១HA-២៧៣២ មួយ​គ្រឿង ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត​ឡើង​ស្ពាន​។ នៅ​ពេល​មក​ដល់​កណ្តាល​ស្ពាន ក៏​បាន​ឈប់​ម៉ូតូ​ហើយ តោង​បង្កាន់ដៃស្ពាន​លោត​ចុះ​ទៅ​ក្នុង​ទន្លេ បណ្តាល​ឲ្យ​លិច​បាត់​បន្សល់​តែ​ម៉ូតូ​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ភ្លាម​ៗ​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នកដំណើរ និង​នគរបាល​ក៏​បាន​នាំ​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍ ដើម្បី​រង់ចាំ​បងប្អូន​។ ទាក់ទិន ការ​អ្វើ​អត្តឃាត​នោះ​គេ​ពុំ​ដឹង​ថា នារី​រូប​នោះ​មាន​វិបត្តិ​អ្វី​នោះ​ទេ បាន​ដាច់​ចិត្ត​សម្លាប់​ខ្លួន​ទាំង​វ័យ ក្មេង​បែប​នេះ​។ ចំណែក​ឪពុក​ក៏​មិន​បានដឹង​ពី​មូលហេតុ នៃ​ការ​ធ្វើ​អត្តឃាត​របស់​កូនស្រី​នោះ​ឡើយ ។ បន្ទាប់​ពី​លិច​បាត់​ក្រុម​គ្រួសារ​ក៏​បាន​ស្វែ​រក​សព​តែ​ពុំ​ទាន់​ឃើញ​នោះ​ទេ នៅ​វេលា​រសៀល​ថ្ងៃ​ទី​១៧ ខែតុលា​នេះ​ហើយ សព​ពុំ​ទាន់​អណ្តែត​ឡើយ​៕

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ