ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុភូត​រន្ទះបា.ញ់ បណ្ដាល​ឲ្យ​ស្លា.ប់​មុ​ស្សម្នាក់ ៣​នាក់​ទៀត​របួស

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​បាតុភូត​ធម្មជាតិ រន្ទះបាញ់ ក្នុង​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ទាំងនោះ ឡើង​ភ្នំ ស្រប​ពេល​ដែល​អាកាសធាតុ​រកកល​ចង់​ភ្លៀង ហើយ​ផ្ទៃមេឃ​អួរ​អាប់…

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​បាតុភូត​ធម្មជាតិ រន្ទះបាញ់ ក្នុង​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ទាំងនោះ ឡើង​ភ្នំ ស្រប​ពេល​ដែល​អាកាសធាតុ​រកកល​ចង់​ភ្លៀង ហើយ​ផ្ទៃមេឃ​អួរ​អាប់ និង​ពោ​ពេញ​ដោយ​ផ្លេកបន្ទោរ ផ្គរ​គ្រហឹម​ពេញ​ព្រៃ​ភ្នំ​។

ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ម៉ោង​១២ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១៧ តុលា ២០១៨​នេះ នៅ​លើ​ភ្នំ​ស្ថិត​ក្នុងភូមិ /​ឃុំ​អូ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់​។​ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ភ្លាម​ៗ​ថា អ្នក​របួសធ្ងន់​ម្នាក់​ត្រូវ បាន​គេ​សែង​ចុះ​ពី​ភ្នំ​ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្លូវជាតិ លេខ​៤ ជាង​៧​គីឡូម៉ែត្រ ដើម្បី​យក​មក​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ រីឯ​អ្នក​ស្លាប់ និង​អ្នក​របួស​បន្ត បញ្ជូន​ចុះ​មក​បន្តបន្ទាប់​តាម​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ