ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លោះ​របង​ចេញពីផ្ទះ​គេ យកដៃ​ទៅ​ឱប​បង្គោល​ភ្លើង​ត្រូវ​ឆក់​ស្លា.ប់​យ៉ាង​អាណោចអាធ័ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​វ័យ​១៤​ឆ្នាំ​ម្នាក់​បាន​ស្លាប់​នៅ​លើ​របង​ទ្វារផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង មើលទៅ​គួរ​ឲ្យ​សង្វេគ​បំផុត បន្ទាប់​ពី​រូបគេ​បាន​ផ្លោះ​របង​ចូល​តាម​របង​ក្រោយ​ផ្ទះ ហើយ​ផ្លោះ​ចេញ​មក តាម​របង​ខាង​មុខ មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​យកដៃ​ទៅ​ប៉ះ​នឹង​បង្គោល​ភ្លើង​មួយ​ដើម​ធំ ដែល​កំពុង​ឆ្លង ចរន្ត​ស្រាប់…

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​វ័យ​១៤​ឆ្នាំ​ម្នាក់​បាន​ស្លាប់​នៅ​លើ​របង​ទ្វារផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង មើលទៅ​គួរ​ឲ្យ​សង្វេគ​បំផុត បន្ទាប់​ពី​រូបគេ​បាន​ផ្លោះ​របង​ចូល​តាម​របង​ក្រោយ​ផ្ទះ ហើយ​ផ្លោះ​ចេញ​មក តាម​របង​ខាង​មុខ មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​យកដៃ​ទៅ​ប៉ះ​នឹង​បង្គោល​ភ្លើង​មួយ​ដើម​ធំ ដែល​កំពុង​ឆ្លង ចរន្ត​ស្រាប់ បណ្តាល​ឲ្យ​ឆក់​ស្លាប់​តែ​ម្តង​។ ហើយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ ក្បែរ​វិទ្យាល័យ ជា ស៊ី​ម សាមគ្គី ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨​នេះ​។

ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​មានឈ្មោះ ឆ​ន មុនី អាយុ​១៤​ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។ ក្មេង​ប្រុស​រូប​នេះ​គ្មាន​ឪពុក​ម្តាយ​ឡើយ គឺ​រស់នៅ​ជាមួយ​ម្តាយមីង ។ តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ គឺ​មាន​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​ឆ្លងកាត់​ទីនោះ​ធម្មតា ស្រាប់តែ​ពេល​នោះ​មាន​ពលរដ្ឋ​អ្នកដំណើរ​ម្នាក់ ក្រឡេក​ភ្នែក​មើលទៅ​ចំណុច​ទ្វាររបង​ផ្ទះ​ខាងលើ ឃើញ​ហាក់​មើលទៅ​ដូច​ជា​មាន​មនុស្ស​កំពុង​ដួល នៅ​លើ​របង​នោះ ទើប​រូបគេ​ឈប់​ម៉ូតូ​ឲ្យ​កៀក ហើយ​មើល​ឲ្យ​ជិត ទើប​ដឹង​ថា​ពិតជា​មនុស្ស​ប្រាកដ​មែន ក៏​ស្រែកហៅ​គេឯង​ក្បែរ​នោះ​ឲ្យ​ជួយ​មក​មើល​ទាំងអស់​គ្នា បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​តែ​ម្តង​។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ កម្លាំង​ប្រជា​ការពារ និង​កម្លាំង​នគរបាល​មូលដ្ឋាន​កំពុង​ល្បាត​ក្នុង​ការពារ ក្នុង​មូលដ្ឋាន បាន​ជិះ​ម៉ូតូ​ឆ្លងកាត់​ទៅ​នោះ ក៏​ឈប់​ចុះ​ពិនិត្យ​មើល​តែ​ម្តង​។ ភ្លាម​ៗ កម្លាំង​នគរបាល មូលដ្ឋាន សហការ​ជាមួយ​ជំនាញ យក​ខ្សែ​មក​ហ៊ុំ​ព័ទ្ធ​ជុំវិញ​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​លើ​សាកសព​។ ប៉ុន្តែ​កំឡុង​ពេល​ពិនិត្យ គឺ​កម្លាំង​នគរបាល បាន​រាយការណ៍​ទៅ​កាន់ EDC ដើម្បី​សុំ​ឲ្យ​បិទ​ចរន្ត​ភ្លើង​នៅ​ចំណុច​បង្គោល​ភ្លើង​ខាងលើ​ផង​ដែរ​។ តាម​ការ​ពិនិត្យ​ជាក់ស្តែង​ឃើញ​ថា សព​ជន​រង​គ្រោះ គឺ​ត្រូវ​ស្លាប់​ដោយសារ​ឆ្លង​ចរន្ត​ភ្លើង​ប្រាកដ​មែន ដោយ​រូបគេ​បាន​យកដៃ​ឲ្យ​ប៉ះ​នឹង ដែក​រុំ​ព័ទ្ធ​បង្គោល​ភ្លើង ដែល​កំពុង​មាន​ចរន្ត​ភ្លើង​ឆ្លង​ចេញពី​កាប៊ី​ន​ភ្លើង​មក​ផង​ដែរ ទើប​បណ្តាល​ឲ្យ​ឆ្លង​បន្ត​ទៅ​កាន់​រូបគេ រហូត​ត្រូវ​ឆក់​ស្លាប់​នៅ​លើ​មាត់​ទ្វាររបង​តែ​ម្តង​។

ក្រោយ​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ មាន​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​គេ​បាន​មក​ទ្រហោយំ​មួយសន្ទុះ​ធំ​នៅ​ចំណុច​ខាងលើ ប៉ុន្តែ​ពួក​គេ​មិន​បាន​ផ្តល់​ព័ត៌មាន​អ្វី​ច្រើន​មក​កាន់​សមត្ថកិច្ច​ឡើយ ពោល​មក​បាន​មួយសន្ទុះ​ក៏​នាំ​គ្នា​ត្រូវ ទៅ​វិញ​អស់​។ យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​ចំណុច​ខាងលើ​ផ្ទះ​កើតហេតុ គឺជា​មាត់​ប្រឡាយ​លូ និង​ជា​តំបន់​ប្រមូលផ្តុំ​ដោយ​ក្រុម​ក្មេង​ៗ​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ដែរ ហើយ​នៅ​វេលា​ខាងលើ គឺ​មានការ​ចុះ​បង្ក្រាប​គ្រឿងញៀន​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ ជា​ហេតុ​នាំ​ឲ្យ​ជន​រង​គ្រោះ​ដែល​កំពុង​មាន​វត្ត​មាននៅ​ទីនោះ មានការ​ភ័យ​ស្លន់ស្លោ ខ្លាច​សមត្ថកិច្ច​ចាប់​រូបគេ​ដែរ​នោះ ក៏​ព្យាយាម​លោត​ចូល​ទឹក​ប្រឡាយ​លូ ហែល​ឆ្លង​មក​ខាងក្រោយ​ផ្ទះ​កើតហេតុ​។

ហើយ​ផ្លោះ​តាម​ទ្វាររបង​ខាងក្រោយ រួច​ផ្លោះ​ឡើង​តាម​ទ្វាររបង​ខាង​មុខ​វិញ​ដើម្បី​រត់គេច​ខ្លួន តែ​អកុសល ពេល​ឡើង​ទៅ​ដល់ ក៏​ត្រូវ​ប៉ះ​នឹង​បង្គោល​ភ្លើង​ដែល​កំពុង​ឆ្លង​ចរន្ត​ភ្លើង​ផង​នោះ ត្រូវ​ឆក់​រហូត​បាត់​បង់ជីវិត​តែ​ម្តង​ទៅ​។ ដោយឡែក​ប្រភព​ផ្សេង​ទៀត បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​ជន​រង​គ្រោះ រត់​លេង​ធម្មតា​ទេ តែ​ដោយសារ​ពេល​នោះ​រូបគេ​បាន​ព្យ​យាម​រត់គេច​ពី​សត្វ​ឆ្កែ​ធំ​ៗ​មួយ​ហ្វូង ជា​ហេតុ​នាំ​ឲ្យ​រូបគេ​ត្រូវ​បង្ខំចិត្ត​ផ្លោះ​របង​ចូល​ទៅ​ក្នុងផ្ទះ​គេ ហើយ​ផ្លោះ​ចេញ​មក​វិញ​ត្រូវ​ឆក់​ស្លាប់​តែ​ម្តង​ទៅ ។

យ៉ាងណាមិញ ពុំ​មាន​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ណាមួយ​បញ្ជាក់​ឲ្យ​ដឹង ពី​ដំណើររឿង​ពិតប្រាកដ​ឡើយ ថា​តើ​មូលហេតុ​អ្វី​ដែល​នាំ​ឲ្យ​ជន​រង​គ្រោះ​ផ្លោះ​របង​ចូល​ទៅ​ផ្ទះ​គេ ហើយ​ផ្លោះ​ចេញ​មក​វិញ​ត្រូវ​ស្លាប់​បែប​នេះ ? សូ​ម្បី​តែ​មន្ត្រី​នគរបាល ឬ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ក៏​មិន​អាច​បញ្ជាក់​ពី​ដំណើររឿង​កើតហេតុ​បាន​ដែរ​។ យ៉ាងណាមិញ ក្រោយ​ការ​ពិនិត្យ​សព​រួច​មក កម្លាំង​នគរបាល​សម្រេច​ដឹក​សព​ជន​រង​គ្រោះ​តាម​រថយន្ត យក​តម្កល់​ទុក​បណ្តោះអាសន្ន នៅ​វត្ត​សំបួរមាស រង់ចាំ​សាច់ញាតិ​ទៅ​ទទួលយក​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


https://youtu.be/qIPPLXEZrYs

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ