ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​គាត់​ទេ! តារា​សិច​ស៊ី​ជា​ច្រើន​ឆ្នាំ​​មុន ឥឡូវ​កាន់សីល​៨

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ពេលវេលា​រាប់​សិប​ឆ្នាំ​មិន​អាច​រក្សា​វ័យ​នៅ​ក្មេង ស្រស់​ផូរផង់​ទៀត​ទេ ឈាន​ចូល​វ័យ​ចំណាស់​អតីត​តារា​សម្តែង​អ្នកស្រី​សាក់ ស៊ី​ស្បោង បាន​សម្រេចចិត្ត​កាន់​សីល​ប្រាំបី ។ គាត់​បាន​ចាក​ឆ្ងាយ​ពី​មាតុប្រទេស​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។…

រាជធានី​ភ្នំពេញ ​៖​ ពេលវេលា​រាប់​សិប​ឆ្នាំ​មិន​អាច​រក្សា​វ័យ​នៅ​ក្មេង ស្រស់​ផូរផង់​ទៀត​ទេ ឈាន​ចូល​វ័យ​ចំណាស់​អតីត​តារា​សម្តែង​អ្នកស្រី​សាក់ ស៊ី​ស្បោង បាន​សម្រេចចិត្ត​កាន់​សីល​ប្រាំបី ។ គាត់​បាន​ចាក​ឆ្ងាយ​ពី​មាតុប្រទេស​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

អ្នកស្រី​សាក់​ស៊ី ស្បោង បាន​បង្ហាញខ្លួន​ជា​ថ្មី​ក្នុង​មាតុប្រទេស​ខណៈ​គាត់​មាន​វ័យ​៧៩​ឆ្នាំ ទៅ​ហើយ ។ ក្នុង​ស្ថានភាព​ជីវិត​បែប​នេះ​គាត់​កាន់សីល​ប្រាំបី គោរព​ព្រះពុទ្ធ​សាសនា​យ៉ាង​ខ្ជាប់ខ្ជួន ។

បើ​យោង​តាម​ការ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ពី​ក្រុមព្រះ​សុរិយា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា «​ការ​មក​កាន់​ប្រទេស​កម្ពុ​ជានា​ពេល​នេះ​អ្នកស្រី​សាក់ ស៊ី​ស្បោង មាន​គោល​បំណង​​ដ៏​សំខាន់​គឺ​មក​ថ្វាយបង្គំ​ព្រះ​បរម​ចេតិយ​នៃ​សម្តេចព្រះ​បរម​រតន​កោដ្ឋ និង​ផ្សាយ​នូវ​​មហាកុសល​ថ្វាយ​ព្រះ​ចមក្សត្រ​ដែល​ព្រះ​អង្គ​មានគុណ​បំណាច់​ច្រើន​លើសលប់​សម្រាប់ មាតុប្រទេស​កម្ពុជា ។

អ្នកស្រី​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ចម្ងាយ​ជាង​១​ម៉ឺន​គីឡូ​ម៉ែត្រ ដើម្បី​មក​ចូលរួម​ព្រះរាជ​ពិធី​ជាមួយ​អង្គ​ព្រះមហាក្សត្រ​ព្រះករុណា​ព្រះ​បរមនាថ សម្តេចព្រះ​មហាក្សត្រី​ព្រះ​វររាជ​មាតា​ជាតិខ្មែរ រួម​ទាំង​ព្រះរាជ​វង្សានុវង្ស​និង​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ក្នុង​ព្រះ​នគរ​កម្ពុជា ។

នរណា​មិន​ស្គាល់​សាក់ ស៊ី​ស្បោង ។ អតីត​តារាភាពយន្ត​សាក់ ស៊ីស្បោង តារា​សម្តែង​បែប​អន្តរជាតិ និយម​សម្តែង​តួ​កាច ឆ្នាស​ឆ្នើម ស៊ី​វិ​ល័យ រស់​រវើក ។ ខ្សែភាពយន្ត ល្បី​ៗ​របស់​គាត់​រួម​មាន រឿង​អប្សរា រឿង​រស់​ដោយ​សប្បាយ រឿង​ព្រះ​ប្រជា​កុមារ រឿង​វិល​វិញ​ណា​បង រឿង​លោហិត​វាសនា រឿង​សែន​ទារុណ ជាដើម ។ មក​ដល់​ពេល​នេះ​មហាជន​ជា​ច្រើន​នៅ​តែ​ចង​ចាំ​អ្នកស្រី ប៉ុន្តែ​ក៏​មាន​មហាជន​ខ្លះ​គិត​ថា អ្នកស្រី​បាន​ត្រូវ​ខ្មែរក្រហម​សម្លាប់​បាត់​ទៅ​ហើយ​។

ផ្ទុយ​ទៅ​វិញ​ចំពោះ​ការ​បាត់​ដំណឹង និង​ការ​ពុំ​បង្ហាញខ្លួន​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ដោយ​សារ​តែ​អ្នកស្រី​រស់នៅ​ឆ្ងាយ​ពី​មាតុប្រទេស ហើយ​ឈប់​សំរាក​ពី​វិស័យ​ភាពយន្ត សព្វថ្ងៃ​អ្នកស្រី​បាន​តាំងចិត្ត​សាង​ធម៌​ក្រោម​ពុទ្ធឱវាទ​យ៉ាង​ខ្ជាប់ខ្ជួន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ