ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹង​មាន​ជ័យ​តំណាក់កាល​ទី​២​ឈាន​ដល់​ការ​ចាក់​បេតុង​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹង​មាន​ជ័យ​តំណាក់កាល​ទី​២​មក​ដល់​ពេល​នេះ​បាន​ឈាន​ដល់​ការ​ចាក់​បេតុង​ជា​បណ្តើរ​ៗ​ហើយ បន្ទាប់​ពី​ការ​ស្ថាបនា​តំណាក់កាល​ទី​១​ត្រូវ​បាន​បញ្ចប់ ។ ជាមួយ​ការ​សាងសង់​លំនៅ​ដ្ឋា​ន​របស់​បងប្អូន​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ពុះ​ឡូត៍​ចែក​ជូន​ក៏​បាន​នឹង​កំពុង​សាងសង់​ដែល​បងប្អូន​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​នៅ​នឹង​កន្លែង ។ លោក លឺ​ម វ៉ាង…

រាជធានី​ភ្នំពេញ ៖ ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹង​មាន​ជ័យ​តំណាក់កាល​ទី​២​មក​ដល់​ពេល​នេះ​បាន​ឈាន​ដល់​ការ​ចាក់​បេតុង​ជា​បណ្តើរ​ៗ​ហើយ បន្ទាប់​ពី​ការ​ស្ថាបនា​តំណាក់កាល​ទី​១​ត្រូវ​បាន​បញ្ចប់ ។ ជាមួយ​ការ​សាងសង់​លំនៅ​ដ្ឋា​ន​របស់​បងប្អូន​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ពុះ​ឡូត៍​ចែក​ជូន​ក៏​បាន​នឹង​កំពុង​សាងសង់​ដែល​បងប្អូន​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​នៅ​នឹង​កន្លែង ។

លោក លឺ​ម វ៉ាង ប្រធាន​សហគមន៍​សន្សំ​ប្រាក់​ស្ទឹង​មាន​ជ័យ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ការដ្ឋាន​ស្ថាប​នា​ប្រឡាយ​ស្ទឹង​មាន​ជ័យ តំណាក់កាល​ទី​១​ប្រវែង​៣២៦​ម៉ែត្រ​ត្រូវ​បាន​បញ្ចប់​គម្រោង​ស្ថាបនា​ប្រឡាយ​​ស្ទឹង​មាន​ជ័យ​តំណាក់កាល​ទី​២​ត្រូវ​បាន​អនុវត្ត​បន្ត ។

គម្រោង​ទី​ពីរ​នេះ​កំពុង​ចាក់​បេតុង​ជញ្ជាំង​ប្រឡាយ​ដែល​មក​ដល់​ពេល​នេះ​សម្រេច​បាន​ប្រមាណ​១០០​ម៉ែត្រ​ហើយ​ក្នុង​គម្រោង​ប្រវែង​សរុប​ប្រមាណ​ជាង​១៦០​ម៉ែត្រ ។

លោក​បន្ត​ថា ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹង​មាន​ជ័យ​តំណាក់កាល​ទី​១​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ពុះ​ឡូត៍​ចែក​ជូន​នោះ​នៅ​ពេល​នេះ​ប្រជាពលរដ្ឋ​បាន​នឹង​កំពុង​សាងសង់​ផ្ទះ​ជា​ច្រើន​ជាន់​ប្រមាណ​២០​ខ្នង​ផ្ទះ​ហើយ​ដែរ ជាមួយនឹង​កា​រត​បណ្តាញទឹក ភ្លើង​ជូន​បងប្អូន ។

គួរ​រំលឹក​ថា នៅ​តំបន់​ស្ទឹង​មាន​ជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ស្ថាបនា​ប្រឡាយ​ស្ទឹង​មាន​ជ័យ​ជូន​នេះ​មាន​ប្រវែង​១៣៩៨​ម៉ែត្រ​ដោយ​ចាក់​ជញ្ជាំង​បេតុង​មាន​ទទឹង​៨​ម៉ែត្រ ដោយ​គម្រោង​នេះ​ត្រូវ​បាន​បែងចែក​ជា​៤​តំណាក់កាល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ