ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លូ​វ៉ា​គី​ថា កម្ពុជា​ជាប់​ចំណាក់​ថ្នាក់​លេខ​៦​ក្នុង​ចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេរ​ភាគី​ជាមួយ​ល​ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិ​រ​វត្ថុ​លោក Peter Kazimœr ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​នៃ​សាធារណរដ្ឋ​ស្លូ​វ៉ា​គី​បាន​បញ្ជាក់​ថា កំណើនសេដ្ឋកិច្ច​ខ្ពស់​របស់​កម្ពុជា​ជា​មធ្យម​ជាង​៧%​ដែល​ជា​ហេតុ​នាំ​ឲ្យ​កម្ពុជា​ជាប់​ចំណាក់​ថ្នាក់​លេខ​៦ ក្នុង​ចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេរ​ភាគី​ជាមួយ​ល​ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិ​រ​វត្ថុ​លោក Peter Kazimœr ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​នៃ​សាធារណរដ្ឋ​ស្លូ​វ៉ា​គី​បាន​បញ្ជាក់​ថា កំណើនសេដ្ឋកិច្ច​ខ្ពស់​របស់​កម្ពុជា​ជា​មធ្យម​ជាង​៧%​ដែល​ជា​ហេតុ​នាំ​ឲ្យ​កម្ពុជា​ជាប់​ចំណាក់​ថ្នាក់​លេខ​៦ ក្នុង​ចំណោម​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន លឿន​នៅ​លើ​ពិភពលោក ។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ហិរញ្ញវត្ថុ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៧ តុលា​នេះ​ថា ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ លោក peter Kezlmfr បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​អបអរ​សារ​ទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ក្នុង​រយៈពេល​២​ទស្ស​វត្ស​ចុង​ក្រោយ​នេះ​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជា​មធ្យម​ជាង​៧%​ដែល​នាំ​ឲ្យ​កម្ពុជា​ជាប់​ចំណាក់​ថ្នាក់​លេខ​៦​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​លឿន​នៅ​លើ​ពិភពលោក​» ។

លោក​បន្ដ​ថា ទាំងនេះ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយនឹង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​កម្ពុជា ។ ជាមួយ​គ្នា​នេះ​លោក​បន្ថែម​ថា សាធារណរដ្ឋ​ស្លូ​វ៉ា​គី​ក៏​បាន​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ចែករំលែក​បទ​ពិសោធន៍​ដែល​ស្លូ​វ៉ា​គី​មាន​ដល់​ភាគី​កម្ពុជា ជា​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ ។

ក្នុង​ជំនួប​នោះ​លោក​អូន ព័ន្ធ​មុនី​រ័​ត្ន ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​សង្ឃឹមថា តាម​រយៈ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ ជាន់ខ្ពស់​នៃ​សាធារណរដ្ឋ​ស្លូ​វ៉ា​គី​នៅ​កម្ពុជា​លើក​នេះ​ធ្វើ​ឲ្យ​កម្ពុជា​-​ស្លូ​វ៉ា​គី នឹង​ពង្រឹង​បាន​ថែម ទៀត​នូវ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ និង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ភាគី ការ​វិនិយោគ និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដូច​ជា ការ​អប់រំ ការ​អភិវឌ្ឍ​ធនធានមនុស្ស ទេសចរ វប្បធម៌ សុខាភិបាល និង​បច្ចេកវិទ្យា​ព័ត៌មាន និង​ផ្សេង​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ