វិធី​សម្រក​ទម្ងន់​មាន​ប្រសិទ្ធភាព​លឿន​ជួយ​ឱ្យ​ស្គម


វិធី​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ងាយ​ស្រក​ទម្ងន់​លឿន តើ​មាន​អ្វី​ខ្លះទៅ ?

១-​អ្នក​គួរតែ​ព្យាយាម​ហែល​ទឹក ព្រោះ​ចលនា​ហែល​ទឹក​នេះ អាច​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​លឿន នៅ​ពេល​ដែល​អ្នក​ព្យាយាម​ធ្វើ មិន​បោះបង់​ចោល ។ ជា​ពិសេស​ការ​ហែល​ទឹក​នេះ ក៏​អាច​ធ្វើ​ឲ្យ​រាង​អ្នក​ស្អាត​ផង​ដែរ មិន​ងាយ​ធាត់​វិញ​នោះ​ទេ ។

២-​ក្រោយ​ពេល​ដែល​អ្នក​ត្រឡប់​ពី​កន្លែង​ការងារ អ្នក​អាច​ត្រាំ​ទឹក​ក្តៅ​ក្នុង​អាង​បាន ដោយ​ដាក់​ទឹក​ដែល​មាន​សីតុណ្ហភាព​ចំនួន​៣៧​អង្សា​សេ ហើយ​ចាក់​ប្រេង​សម្រាប់​ត្រាំ​ខ្លួន​បន្តិច​ចូល នោះ​នឹង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ ថែម​ទាំង​ធ្វើ​ឲ្យ​អ្នកមាន​រាង​ដែល​អ្នក​ដទៃ​ស្ងើចសរសើរ​ទៀត​ផង ។

៣-​ចុង​ក្រោយ អ្នក​អាច​លោតអន្ទាក់​បាន ព្រោះ​ការ​លោតអន្ទាក់​នេះ អាច​ធ្វើ​ឲ្យ​កាឡូរី​ក្នុង​រាង​កាយ​អ្នក​ចុះ ដោយ​ធ្វើ​ឲ្យ​ខ្លាញ់​មិន​មាន​ក្នុង​រាង​កាយ​អ្នក​ច្រើន​ឡើយ ។

ដូចនេះ​អ្នក​នឹង​មាន​រាង​ស្អាត ក្រោយ​ពេល​ដែល​ខ្លាញ់​ស្រក​អស់​។ អ្នក​អាច​លោត​ចំនួន​១០​នាទី​ជា​រៀងរាល់ថ្ងៃ​បាន នោះ​រាង​អ្នក​នឹង​ស្អាត​ជា​មិន​ខាន​ឡើយ (​ប្រភព​ពី​៖ Health.com.kh) ៕

Facebook Google Twitter Email

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ