ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-អឺរ៉ុប​ទាំង​កណ្តាលអធ្រាត្រ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម «​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១២» និង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល​នៃ​វេទិកា​វិនិយោគ​ពិភពលោក​ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម «​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១២» និង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល​នៃ​វេទិកា​វិនិយោគ​ពិភពលោក​ឆ្នាំ​២០១៨ ទាំង​កណ្តាលអធ្រាត្រ នៅ​រាត្រី​ម៉ោង​១២​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ ។

យោង​តាម​បណ្តាញ​សង្គម​សង្គម​ផ្លូវការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករ ដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ច្រក​ម្ពុ​ជា​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម «​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១២» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក និង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល​នៃ​វេទិកា​វិនិយោគ​ពិភពលោក ឆ្នាំ​២០១៨ របស់​សន្និសីទ​សហប្រជាជាតិ​ស្ដី​ពី​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍន៍​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២២ ដល់​២៤ តុលា ២០១៨ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ។

កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១២ នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​មូលបទ «​អឺរ៉ុប និង​អាស៊ី​៖ ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល​» មាន​គោលបំណង​ពង្រឹង​កិច្ច​សន្ទនា និង​កិច្ច​សហប្រតិបត្តិការ​រវាង​តំបន់​អាស៊ី និង​អឺរ៉ុប ខណៈ​ពេល​ដែល​តំបន់​ទាំង​ពីរ​ជំរុញ​កសាង​កម្លាំង​រួម​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ចាប់ពី​ការ​បង្កើន​ពាណិជ្ជកម្ម និង​វិនិយោគ​កា​រត​ភ្ជាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បម្រែបម្រួល​អាកាសធាតុ​ជាដើម ។ ក្នុង​សម័យប្រជុំ​ពេញអង្គ​ដែល​មាន​មូលបទ​រង «​ពង្រឹង​ប្រព័ន្ធ​ពហុ​និយម ៖ ជំរុញ​ភាព​ជា​ដៃគូ​អាស៊ី​-​អឺរ៉ុប អំពី​ការ​ប្រឈម​សកល​» សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​ថ្លែង​បទ​អន្តរាគមន៍​ដោយ​ផ្តោត​ទៅ​លើ​ប្រធានបទ​៖ «​របៀបវារៈ​ឆ្នាំ​២០៣០ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​» ។

ក្នុងអំឡុងពេល​ស្នាក់​នៅ​ប្រទេស​បែ​ល​ហ្ស៊ិ​ក និង​ប្រទេស​ស្វី​ស​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​មាន​ជំនួប​ទ្វេភាគី​ដាច់​ដោយឡែក​ពី​គ្នា​ជាមួយ​មេដឹកនាំ​សំខាន់​ៗ​ជា​ច្រើន​រូប និង​ថ្នាក់ដឹកនាំ​គណៈប្រតិភូ​ដទៃ​ទៀត ។ ក្នុង​នោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សហគមន៍​ខ្មែរ និង​សិស្ស​និស្សិត​ខ្មែរ ដែល​កំពុង​រស់នៅ និង​សិក្សា​នៅ​ប្រទេស​បែ​ល​ហ្ស៊ិ​ក និង​ប្រទេស​ស្វី​ស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ