រាជធានីភ្នំពេញ ៖ ជនប្រុសស្រី៨នាក់ នាព្រឹកថ្ងៃទី១៦ ខែតុលានេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃ ការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅសាលាដំបូង ពាក់ព័ន្ធករណីគ្រឿងញៀន រួមមួយក្រាមពណ៌សថ្លា ប្រភេទម៉ាទឹកកក ៤កញ្ចប់។ ជនប្រុសស្រី៨នាក់ មាន ១.ឈ្មោះ សុខ ស៊ាង ភេទប្រុស អាយុ២៥ឆ្នាំ ២.ឈ្មោះ អ៊ី ជីឃាង ភេទប្រុស អាយុ១៩ឆ្នាំ ៣.ឈ្មោះ មាន ផាន់ណេត ភេទប្រុស អាយុ២៨ឆ្នាំ។
៤.ឈ្មោះ ពូន ស្រីឡែន ភេទស្រី អាយុ២៧ឆ្នាំ ៥.ឈ្មោះ វ៉ាន់ ផល្លី ភេទប្រុស អាយុ២៨ឆ្នាំ ៦.ឈ្មោះ ឡៃ ចាន់ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ៧.ឈ្មោះ ហែល ស្រីតី ភេទស្រី អាយុ២៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនកាលពី វេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៣ តុលា នៅចំណុចបន្ទប់ជួលលេខ២B ជាន់ទី១ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
និងទី៨.ឈ្មោះ ជួប ចេក ភេទប្រុស អាយុ ៣៦ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី១៣ តុលា នៅចំណុចស្ពាន លី យ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ជនប្រុសស្រីទាំង៨នាក់ កំពុងស្ថិតនៅក្រោមការសាកសួរ ពីសំណាក់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕
ចែករំលែកព័តមាននេះ