ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep Guardiola ថា Messi ដូច​ជា​សត្វ​កំណាច​ដែល​ស្រេកឃ្លាន​ចង់​ឈ្នះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​មេឃ​ខៀវ Pep Guardiola ពេល​ថ្មី​ៗ​នេះ បាន​និយាយ​ពាក់ព័ន្ធ​ពី​កីឡាករ​ជើង​ខ្លាំង​របស់ Barcelona…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​មេឃ​ខៀវ Pep Guardiola ពេល​ថ្មី​ៗ​នេះ បាន​និយាយ​ពាក់ព័ន្ធ​ពី​កីឡាករ​ជើង​ខ្លាំង​របស់ Barcelona និង គូប្រជែង​របស់​គេ ដែល​នា​ពេល​បច្ចុប្បន្ន​នៅ​ក្លិប Juventus ។

លោក Pep ធ្លាប់​នៅ​លេង​ជាមួយនឹង Lionel Messi បាន​៤​ឆ្នាំ​ដែរ ហើយ​ក៏​ឈ្នះ​ពាន​ជា​ច្រើន​ផង​ដែរ នៅ​ពេល​គេ​សួរ​ពី Messi លោក​និយាយ​កីឡាករ​អា​ហ្ស​ង់​ទី​ន​ម្នាក់​នេះ​នៅ​មិន​ទាន់​បាត់​ភាព​ចង់​ឈ្នះ​ពី​វ័យ​កុមារ​នៅឡើយ​ទេ ។

អ្នកចាត់ការ​ក្លិប​រូប​នេះ​បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​កម្មវិធី Festival dello Sport ថា ៖ «Leo មានការ​ប្រកួតប្រជែង​ខ្ពស់ ដូច​សត្វ​កំណាច​មួយ​ក្បាល​អ៊ីចឹង ។ គេ​ស្អប់​ការ​ចាញ់ ហើយ​លេង​ចង់​ឈ្នះ​ដូច​កាល​នៅ​ពី​ក្មេង ។ នៅ​ក្នុង​ការ​ប្រកួត​ធំ​ៗ ប្រសិនបើ​ក្រុម​អាច​ជួយ​គេ គេ​នឹង​ធ្វើ​ឲ្យ​ក្រុម​បាន​លទ្ធផល​ល្អ​ប្រសើរ​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក Pep ក៏​បាន​លើក​ឡើង​ពី Ronaldo ផង​ដែរ ដោយ​និយាយ​ថា ៖«​ទាំង​ពីរ​នាក់ Ronaldo និង Messi ធ្វើ​ឲ្យ​យើង​រស់នៅ​ក្នុង​សម័យ​មាន​ខ្លា​ពីរ​លើ​ភ្នំ ។ ពួក​គេ​បាន​ចំណាយពេល​១០​ឆ្នាំ ដោយ​ស៊ុត​ចូល​ទី​៥០​គ្រាប់​ក្នុង​រដូវ​កាល​នីមួយ​ៗ ។ វា​ពិតជា​អស្ចារ្យ​ណាស់ វា​មិនមែន​ត្រឹមតែ​មួយ​ឆ្នាំ​នោះ​ទេ គឺ​រាល់​ឆ្នាំ​តែ​ម្តង​» ។ ចំពោះ​លោក​អ្នក​វិញ តើ Messi ដូចនឹង​អ្វី​ដែល​លោក Pep លើក​ឡើង​មក​ដែរ​ឬទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ