ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេ​ក្ខ​នារី​កម្ពុជា​លេចធ្លោក្នុង​ការ​ប្រកួត Miss Grand International

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កញ្ញា​ឌី លី​កា បាន​បង្ហាញខ្លួន​យ៉ាង​មាន​ទំនុកចិត្ត និង​ភាព​ជឿជាក់​នៅ​លើ​ឆាក​ប្រកួត​លំដាប់​អន្តរជាតិ Miss Grand International ២០១៨ នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា…

រាជធានី​ភ្នំពេញ​៖ កញ្ញា​ឌី លី​កា បាន​បង្ហាញខ្លួន​យ៉ាង​មាន​ទំនុកចិត្ត និង​ភាព​ជឿជាក់​នៅ​លើ​ឆាក​ប្រកួត​លំដាប់​អន្តរជាតិ Miss Grand International ២០១៨ នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ជាមួយនឹង​ឈុត​តំណាង​ជាតិ​កម្ពុជា ។

ក្នុង​ការ​គ្រង​សម្លៀក​បំពាក់​ឈុត​តំណាង​ជាតិ ប្រចាំ​ប្រទេស​របស់​បវរកញ្ញា​ប្រទេស នីមួយ​ៗ ឌី លី​កា ក៏​ទទួល​បានការ​គាំទ្រ និង​មានការ​ចាប់អារម្មណ៍​មិន​តិច​ដែរ​សម្រាប់​ការ​ដើរ​បង្ហាញ​នៅ​លើ​ឆាក ជាមួយនឹង​រូប​សម្រស់​ស្រស់​សោភា បែប​ទន់ភ្លន់ តាម​អត្ត​ចរិត​នារី​ខ្មែរ រំលេច​ដោយ​ឈុត​តំណាង​ជាតិ​ដែល​បាន​រៀបចំ​យ៉ាង​ប្រណីត​គ្រង​នៅ​លើ​រាង​កាយ លម្អ​ដោយ​គ្រឿង​តុបតែង ផ្សេង​ៗ មើលទៅ​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត ។

ក្នុង​ឈុត​«​នាង​ទេពី​ស្រី​សួគ៌​បវរ​ឦសាន​បុ​រៈ​» បាន​បង្ហាញ​ដោយ​មាន​សំឡេង​ហ៊ោ​ក​ញ្ច្រៀ​វ​ពេញ​សាល នៅ​ពេល​ដែល Miss Grand កម្ពុជា​បាន​ចេញ​មក​ណែនាំ​ខ្លួន ។

យ៉ាងណា​ក្តី​វាសនា​របស់​«​ទេពី​ស្រី​សួគ៌​បវរ​ឦសាន​បុ​រៈ »​ត្រូវ​ពឹង​លើ​គណៈកម្មការ​ដោយ​កម្មវិធី​នឹង​ជ្រើស​យក​ដំបូង​ចំនួន​២០​ឈុត​ដែល​ប្រណីត​ល្អ​ដាច់​គេ​ដើម្បី​ទៅ​ប្រកួត​បន្ត ដោយ​​ក្នុង​ចំណោម​២០​ឈុត គឺ​១០​ឈុត​គណៈកម្មការ​ជា​អ្នក​រើស និង​១០​ឈុត​ទៀត​ជ្រើស​រើស​ដោយ​បោះ​ឆ្នោត​ពី​អ្នកគាំទ្រ​តាម​រយៈ​ការ​Like​និង​Share រូបថត ពី​ទស្ស​និកជ​ន​ជុំវិញ​ពិភពលោក ។ ឈុត​ដែល​បានការ​គាំទ្រ​ច្រើន​បំផុត​ចំនួន​១០​ឈុត​នឹង​បាន​ឆ្លង​ទៅ​វគ្គ​បន្ត​ដើម្បី​ជ្រើសរើស​ឈុត​ប្រពៃណី​ល្អ​ប្រចាំឆ្នាំ​ក្នុង​កម្មវិធី Miss Grand International 2018 ។

ជា​ការ​កត់សម្គាល់​គិត​ត្រឹម​ថ្ងៃ​ទី​១៤ តុលា ឈុត​នាង​ទេពី​ស្រី​សួគ៌​បវរ​ឦសាន​បុ​រៈ របស់​កម្ពុជា វ៉ា​ដាច់​ប្រទេស​វៀតណាម និង​ឥណ្ឌូ​ណេ​ស៊ី ខណៈ​នៅ​សល់​ពេល​១​ថ្ងៃ​ទៀត​ការ​បោះ​ឆ្នោត​នឹង​បិទ​ត្រឹម​ថ្ងៃ​ទី​១៥​តុលា​នេះ ។

ជនរួមជាតិ​កម្ពុជា ចង់​ឲ្យ Miss Grand កម្ពុជា គ្រង​មកុដ​មាស​ដែល​មាន​តម្លៃ​៣០​ម៉ឺ​ន​ដុល្លារ ជា Miss Grand International ឆ្នាំ​២០១៨ សូម​ចូលរួម​comment រួច Like និង Share រូប Miss Grand កម្ពុជា​យើង ។

បន្ទាប់​ពី​ការ​នាំមុខ​នា​ថ្ងៃ​ទី​១៤ តុលា របស់​បេ​ក្ខ​នារី​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១៥ តុលា បេ​ក្ខ​នារី​ប្រទេស​វៀតណាម​បាន​នាំមុខ​វិញ​ម្តង តែ​ពេលវេលា​នៅ​សល់​ទៀត ដូច្នេះ​លទ្ធផល​នឹង​ប្រែប្រួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ