ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​នឹង​មាន​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​សម្រាប់​ស្នើ​សុំ​ទិដ្ឋាការ​

5 ឆ្នាំ មុន

ទីក្រុង​តូ​ក្យូ ៖ ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​មក​ថា រដ្ឋាភិបាល​ជប៉ុន​នឹង​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​សម្រាប់​ស្នើ​សុំ​ទិដ្ឋាការ​នៅ​ខែមេសា ឆ្នាំ​២០២០ ដើម្បី​អាច​សម្រេច​គោលដៅ​ទទួលភ្ញៀវ​ទេសចរ​បាន​៤០​លាន​នាក់​ក្នុង​ឆ្នាំ​នោះ ។ ប្រព័ន្ធ​លើ​អ៊ីន​ធើ​រ​ណេ​ត នឹង​មាន​សម្រាប់​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ជា​មុន​សិន​សម្រាប់​រាល់​ការ​ស្នើ​សុំ​ទិដ្ឋាការ​ចេញចូល​ប្រទេស​ម្តង បន្ទាប់​មក​នឹង​មាន​សម្រាប់​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ដទៃ​នា​ពេល​ក្រោយ…

ទីក្រុង​តូ​ក្យូ ៖ ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​មក​ថា រដ្ឋាភិបាល​ជប៉ុន​នឹង​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​សម្រាប់​ស្នើ​សុំ​ទិដ្ឋាការ​នៅ​ខែមេសា ឆ្នាំ​២០២០ ដើម្បី​អាច​សម្រេច​គោលដៅ​ទទួលភ្ញៀវ​ទេសចរ​បាន​៤០​លាន​នាក់​ក្នុង​ឆ្នាំ​នោះ ។

ប្រព័ន្ធ​លើ​អ៊ីន​ធើ​រ​ណេ​ត នឹង​មាន​សម្រាប់​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ជា​មុន​សិន​សម្រាប់​រាល់​ការ​ស្នើ​សុំ​ទិដ្ឋាការ​ចេញចូល​ប្រទេស​ម្តង បន្ទាប់​មក​នឹង​មាន​សម្រាប់​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ដទៃ​នា​ពេល​ក្រោយ ។

យោង​តាម​ក្រសួងការបរទេស​ជប៉ុន​បាន​ឲ្យ​ដឹង​ថា ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន​ស្មើ​ជិត​៦០%​នៃ​ទិដ្ឋាការ​ដែល​បាន​ចេញ​កាលពី​ឆ្នាំ​២០១៧ ។ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​មាន​គម្រោង​បន្ថែម​ប្រភេទ​ទិដ្ឋាការ​ដទៃ​ចូល​ក្នុង​ប្រព័ន្ធ​នេះ​ដែរ ។

ទិដ្ឋាការ​អេ​ឡិច​ត្រូ​និក​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឲ្យ​ដំណើរការ​ស្នើ​សុំ​កាន់តែ​មាន​ភាព​ងាយស្រួល កាត់​បន្ថយ​កិច្ច​ការងារ និង​រឹត​បន្តឹង​ការ​គ្រប់គ្រង​ផ្នែក​អន្តោប្រវេសន៍​ជាដើម មុន​ពេល​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​តូ​ក្យូ​នា​ឆ្នាំ​២០២០ ដោយ​ទិន្នន័យ​ទិដ្ឋាការ​ទាំងនេះ​នឹង​ត្រូវ​បាន​ចែករំលែក​ជាមួយនឹង​ក្រុមហ៊ុន​អាកាសចរណ៍​ផង​ដែរ ។

អ្នកដំណើរ​នឹង​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ទិដ្ឋាការ​ទេសចរណ៍​លើ​អ៊ីន​ធើ​រ​ណេ​ត​តាម​ភ្នាក់ងារទេសចរណ៍​បាន ។

គួរ​បញ្ជាក់​ដែរ​ថា ប្រទេស​ជប៉ុន​ទទួលភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​២៨,៧​លាន​នាក់​កាលពី​ឆ្នាំ​២០១៧ ច្រើន​ជាង​ឆ្នាំ​២០១៦​ដល់​ទៅ ១៩,៣% ហើយ​ការ​ចំណាយ​របស់​ពួក​គេ​ក៏​បាន​កើនឡើង​១៧,៨%​ផង​ដែរ​កាលពី​ឆ្នាំ​មុន ឬ​ស្មើ​ប្រមាណ​៣៩​ប៊ី​លាន​ដុល្លារ ។

ដោយ​រដ្ឋាភិបាល​ចង់​លើកកម្ពស់​វិស័យ​ទេសចរណ៍​ជា​សសរទ្រូង​នៃ​យុទ្ធសាស្ត្រ​លូត​លាស់​សេដ្ឋកិច្ច​របស់​ប្រទេស ជប៉ុន​មាន​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ខ្លួន​ក្នុង​ចំនួន​ប្រមាណ​៤០​លាន​នាក់​នៅ​ឆ្នាំ​២០២០ និង​៦០​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ។

ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​គឺជា​ភ្ញៀវ​ទេសចរ​បរទេស​ភាគច្រើន​ដែល​ទៅ​កាន់​ជប៉ុន ។ ក្នុង​ការ​ស្ទង់​មតិ​នា​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ទស្សនៈ​របស់​ជនជាតិ​ចិន​ទៅ​លើ​ប្រទេស​ជប៉ុន​បាន​ល្អ​ប្រសើរ​ជាង​មុន បន្ទាប់​ពី​ទំនាក់ទំនង​បាន​ចុះ​ខ្សោយ ព្រោះតែ​ជម្លោះ​លើ​ដែនដី និង​ប្រវត្តិសាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ