ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូធំ Manchester City គ្រោង​ប្រឡូក​នៅ​លី​គ​កំពូល​អឺរ៉ុប​១​ទៀត

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​មេឃ​ខៀវ Pep Guardiola បាន​បង្ហើប​ពី​គម្រោង​ទៅ​កាន់កាប់​នៅ​ក្លិប​មួយទៀត ក្រោយ​ពី​ចាកចោល​សំបុក…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​មេឃ​ខៀវ Pep Guardiola បាន​បង្ហើប​ពី​គម្រោង​ទៅ​កាន់កាប់​នៅ​ក្លិប​មួយទៀត ក្រោយ​ពី​ចាកចោល​សំបុក Man City នៅ​ថ្ងៃ​ខាង​មុខ​។

ខណៈ​ដែល​អ្នកគាំទ្រ Man City មិន​ចង់​ឃើញ​ទិដ្ឋភាព​របស់​ក្លិប ក្រោយ​ការ​ចាកចេញ​របស់ Pep ក៏​ដោយ ក៏​ពួក​គេ​អាច​នឹង​ស្ងប់ចិត្ត​ដែរ ដោយសារ​តែ Pep នឹង​មិន​ទៅ​កាន់​ក្លិប​ណាមួយ​របស់​អង់គ្លេស​ទេ​។ គេ​នឹង​ទៅ​កាន់​ក្លិប​ផ្សេង​ទៀត នៅ​ក្រៅប្រទេស ។

នៅ​ក្នុង​កម្មវិធី Festival dello Sport នា​ប្រទេស​អ៊ី​តា​លី អ្នកចាត់ការ​ក្លិប​មេឃ​ខៀវ បាន​ឆ្លើយ​នឹង​សំនួរ​ពាក់ព័ន្ធ​ជាមួយនឹង​បាល់ទាត់​របស់​អ៊ី​តា​លី​ថា ៖«​អ្វី​ដែល​ខ្វះខាត​នៅ​បាល់ទាត់​អ៊ី​តា​លី គឺ​គ្មាន​ទេ​។ អ៊ី​តា​លី​នៅ​តែ​ជា​អ៊ី​តា​លី​ដូច​ពី​មុន​»​។

Pep បាន​បន្ត​ថា ៖«​វា​ពិតជា​សំខាន់​ណាស់ ក្នុង​ការ​ពិនិត្យ​លើ​មូលហេតុ​ដែល​យើង​មិន​អាច​ទៅ​លេង​ដល់ World Cup កាល​មុន ។ តែ​យើង​ត្រូវ​តែ​រៀន​តាម​អ៊ី​តា​លី ដែល​តែងតែ​ឈ្នះ​ក្នុង​ការ​ប្រកួត ។ ការ​ការពារ​ល្អ​គឺជា​ទេព​កោសល្យ ហើយ​គេ​គឺជា​ជើង​ខ្លាំង​។ ជីវិត​គឺ​ដូច្នេះ​ហើយ យើង​អាច​ឈ្នះ ហើយ​ក៏​អាច​ចាញ់​។ តែ​ខ្ញុំ​ជឿជាក់​ថា អ៊ី​តា​លី​មាន​កីឡាករ​ល្អ​ៗ​ច្រើន ហើយ​ពួក​គេ​ក៏​កំពុង​តែ​លេង​បាន​ល្អ​ដែរ​»​។

ពេល​គេ​សួរ​ពី​អនាគត​ទៅ​កាន់​នៅ​អ៊ី​តា​លី Pep មិន​បាន​ជំទាស់​ទេ ហើយ​ថែម​ទាំង​និយាយ​ថា​៖ «​ទៅ​កាន់​នៅ​អ៊ី​តា​លី? អាច​បាន​តា៎ ! » ។

គួរ​បញ្ជាក់​ផង​ដែ​ឬថា កន្លង​មក​គ្រូធំ​របស់ Manchester City រូប​នេះ​ធ្លាប់​ចាក​ចេញពី​ក្លិប​ធំ​ៗ​មួយ​ចំនួន​ដូច​ជា Barcelona និង Bayern Munich នៅ​ពេល​ណា ដែល​រូបគេ​គិត​ថា​គ្មាន​អ្វី​ត្រូវ​ផ្តល់​ឲ្យ​តទៅ​ទៀត ។ ចំពោះ Man City ក៏​ដូច​គ្នា​ដែរ គេ​នឹង​មិន​នៅ​យូរ​ជាង​ការ​ចាំបាច់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ