ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធ​ជន​២០០​គ្រួសារ​នៅ​ស្រុក​រមាស​ហែក​បាន​ទទួល​….

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ទេស​រដ្ឋមន្ត្រី​គន់ គី​ម អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ អមដំណើរ​ដោយ​លោក​ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ…

ខេត្តស្វាយរៀង ៖ ទេស​រដ្ឋមន្ត្រី​គន់ គី​ម អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ អមដំណើរ​ដោយ​លោក​ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ និង​ពិនិត្យ​មើល​ជីវភាព​រស់នៅ​របស់​បងប្អូន​អតីត​យុទ្ធ​ជន​និវត្តន៍​ជន ចំនួន​២០០​គ្រួសារ ដែល​ទទួល​បាន​ដី និង​ផ្ទះ​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

ការ​ថ្លែង​សំណេះសំណាល​ជាមួយ​អតីត​យុទ្ធ​ជន​ទេស​រដ្ឋមន្ដ្រី​គន់ គី​ម បាន​កោតសរសើ​បងប្អូន​ទាំងអស់​គ្នា​ដែល​បាន​ខិតខំ​ដាំ​ដំណាំ​ចិញ្ចឹមសត្វ​នៅ​តាម​លំនៅ​ដ្ឋា​ន​របស់​ខ្លួន ធ្វើ​ឲ្យ​ជីវភាព​មានការ​រីក​ចម្រើន​ជាង​មុន ។ តាម​រយៈ​ទេស​រដ្ឋមន្ដ្រី​គន់ គី​ម បងប្អូន​អតីត​យុទ្ធ​ជន​ដែល​កំពុង​រស់នៅ​ទី​នេះ​បាន​គោរព​ថ្លែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​គ្មាន​ថ្ងៃ​បំភ្លេច​បាន ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ផ្តល់​ដី​ផ្តល់​ផ្ទះ​ជូន​ពួក​គាត់​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួក​គាត់​ដែល​ពី​មុន​មានការ​ខ្វះខាត ឥឡូវ​បាន​ធូរស្រាល​មួយ​កម្រិត និង​សូម​អរគុណ​សម្តេច​ដែល​តែងតែ​ឲ្យ​លោក​ទេស​រដ្ឋមន្ដ្រី​ចុះ​សួរសុខទុក្ខ និង​ដោះស្រាយ​ការ​លំបាក​ជូន​ពួក​គាត់​បាន​ទាន់​ពេលវេលា ។

លោក​ម៉ែ​ន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្តស្វាយរៀង​ក៏​បាន​មាន​ប្រសាសន៍​លើកទឹកចិត្ត​បងប្អូន​ជន​ពិការ និង​មន្ត្រី​ចូល​និវត្តន៍​ទាំងអស់​ថែទាំ​សុខភាព​ដោយ​អនាម័យ​ជា​ប្រចាំ​ពិសា​ទឹក​ក្តៅ ជៀសវាង​ជំងឺ​រាគ​រុះ​ប៉ះពាល់​ដល់​សុខភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ