ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បញ្ជូន​ខ្មាន់កាំភ្លើង ដែល​បា.ញ់​ប្រជា​ការពារ​ទៅ​តុលាការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខ្មាន់កាំភ្លើង​អតីត​ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ថៅកែ​នាំ​ចូល​ក្រណាត់ ពាក់​ពន្ធ​ករណី​ផ្ទុះអាវុធ​ត្រូវ​ប្រជា​ការពារ ខណ្ឌឫស្សីកែវ​ម្នាក់ បណ្តាល​ឱ្យ​របួស​បាក់ជើង កាលពី​ថ្ងៃ​ទី​១៥ តុលា ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌឫស្សីកែវ…

រាជធានី​ភ្នំពេញ ៖ ខ្មាន់កាំភ្លើង​អតីត​ជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ថៅកែ​នាំ​ចូល​ក្រណាត់ ពាក់​ពន្ធ​ករណី​ផ្ទុះអាវុធ​ត្រូវ​ប្រជា​ការពារ ខណ្ឌឫស្សីកែវ​ម្នាក់ បណ្តាល​ឱ្យ​របួស​បាក់ជើង កាលពី​ថ្ងៃ​ទី​១៥ តុលា ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌឫស្សីកែវ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ និង ចោទប្រកាន់​ជា​ផ្លូវ​ការណ៍​។ ជនសង្ស័យ​រូប​នេះ​ឈ្មោះ ឡាយ អ៊ឹ​ង​ឃី​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ លី រតនៈ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​ប្រជា​ការពារ មាន​ទីលំនៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

គួ​រំលឹក​ថា កាលពី​វេលា​ម៉ោង​១២ និង​៣០​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​១២ តុលា ២០១៨ នៅ​ត្រង់​ចំណុច​មុខ​ផ្ទះល្វែង A៤ តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ មាន​ករណី​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ឈ្មោះ លី រតនៈ ត្រូវ​របួស​ដោយ​គ្រាប់កាំភ្លើង​ត្រង់​ជើង ខាងស្តាំ និង​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ទេ​ព្យ​។ ករណី​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​ត្រូវ​ប្រជា​ការពារ​នោះ សមត្ថកិច្ច​បាន​អះអាង​ថា មុន​កើតហេតុ កម្លាំង​សមត្ត​កិច្ច​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​២ បាន​សហការ​ជាមួយ​ប្រជា​ការពារ ចេញ​ល្បាត​តាម​មូលដ្ឋាន​របស់​ខ្លួន​។

នៅ​ពេល​ដើរ​ល្បាត​ទៅ​ដល់​ចំណុច ជិត​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ក៏​បាន​ប្រទះ​ឃើញ​ក្មេង​ស្ទាវ​២​ក្រុម​កំពុង​វាយតប់​គ្នា ដែល​ពេល​នោះ​សមត្ថកិច្ច​ស្ទុះ​ទៅ​ជួយ អន្តរាគមន៍ ធ្វើ​ឲ្យ​ក្រុម​ក្មេង​ស្ទាវ​ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​។ ឃើញ​ដូច្នោះ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ប្រដេញ​តាម​ពីក្រោយ លុះ​ចូល​ដល់​ផ្លូវ​បេតុង​គ្មាន​លេខ មុខ​ផ្ទះល្វែង​លេខ A៤ ទើប​ឃាត់​ម៉ូតូ​ក្រុម​ក្មេង​ស្ទាវ​១​គ្រឿង​បម្រុង​ឆែកឆេរ​។ ស្រាប់តែ​ពេល​នោះ​មាន​បុរស​ម្នាក់​ស្លៀកពាក់​ស៊ី​វិល និង​ជា​ជន​ស្រវឹង​ដាប ដែល​នៅ​ដៃ​មាន​កាន់​កាំភ្លើងខ្លី​១​ដើម​ម៉ាក Lock ពណ៌​ខ្មៅ ចេញពី​ក្នុងផ្ទះ​បាញ់​មួយ​គ្រាប់​ធ្វើ​ឲ្យ​កម្លាំង​នគរបាល​រក​កន្លែង​សុវត្ថិភាព​ជ្រក​រៀង​ៗ​ខ្លួន តែ​មិនមែន​ជ្រក​ដោយ​ការ​ភ័យ​ខ្លាច និង​គ្រាប់កាំភ្លើង​នោះ​ទេ គឺ​ជ្រក​ពួន​ដើម្បី​រាយការណ៍​តាម​វិទ្យុទាក់ទង ស្នើ​សុំ​កម្លាំង​ជួយ​អន្តរាគមន៍​។

ខ្មាន់កាំភ្លើង​បាន​ផ្ទុះអាវុធ​១​គ្រាប់ ហើយ​មើលទៅ​ទំនង​សមត​ត្ថ​កិច្ច​រត់​ជាន់​ជើង​គ្នា​ដែរ បាន​បន្ត​បាញ់​រះ​ជា​ច្រើន​គ្រាប់​ទៀត រហូត​អស់​គ្រាប់​ពី​ក្នុង​កាំភ្លើង​ទើប​ឈប់​បាញ់ តែ​អ្វី​បាន​កត់សម្គាល់​នោះ​គឺ ប្រជា​ការពារ​ម្នាក់ ដែល​ចុះ​បង្ក្រាប​បទល្មើស​ក្នុង​មូលដ្ឋាន បាន​រង​របួស​បាក់ជើង ហូរ​ឈាមស​ស្រាក់​នៅ​ទីនោះ បន្ទាប់​មក​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​។ សមត្ថកិច្ច​បន្ទាប់​ពី​ដឹង​ថា ខ្មាន់កាំភ្លើង​បាញ់​អស់​គ្រាប់​ហើយ បាន​នាំ​គ្នា​សម្រុកចូល ទៅ​ចាប់​គ្រៀក​ជន​បង្ក​វ៉ៃ​ខ្នោះដៃ នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរ​បាន​ខណ្ឌឫស្សីកែវ​ជា​បន្ទាន់ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី​។

នៅ​ថ្ងៃ​ទី​១៥ តុលា តំណាង​អយ្យការ​បាន​ធ្វើការ​សាកសួរ​ខ្មាន់កាំភ្លើង​នោះ​ចប់​សព្វគ្រប់​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​ចោទប្រកាន់​ជា​ផ្លូវ​ការណ៍​ទេ ដោយពេល​វេលា​ផុត​ម៉ោង​រដ្ឋបាល តម្រូវ​ឲ្យ​សមត្ត​កិច្ច​នាំ​ជន​ត្រូវ​ចោទ​ទៅ​គ្រប់គ្រង​បណ្តោះអាសន្ន​វិញ និង​បង្គាប់​ឲ្យ​នាំ​មក​សួរ​បន្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ តុលា ស្អែក​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ