ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាងសង់​ចំណត​អាច​ផ្ទុក​រថយន្តក្រុង​បាន​ជាង​២០០​គ្រឿង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការដ្ឋាន​សាងសង់​អគារ​រ​ដ្ឋា​បាល​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង និង​ចំណតរថយន្ត​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង នៅ​លើ​ផ្ទៃដី​៤​ហិ​កតា ស្ថិត​ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា ដែល​បាន​សាងសង់​កាលពី​ថ្ងៃ​ទី​៣០ មក​រា ២០១៨​នោះ…

រាជធានី​ភ្នំពេញ ៖ ការដ្ឋាន​សាងសង់​អគារ​រ​ដ្ឋា​បាល​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង និង​ចំណតរថយន្ត​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង នៅ​លើ​ផ្ទៃដី​៤​ហិ​កតា ស្ថិត​ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា ដែល​បាន​សាងសង់​កាលពី​ថ្ងៃ​ទី​៣០ មក​រា ២០១៨​នោះ ពេល​នេះ​ជិត​រួចរាល់​ហើយ ដោយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៩​ឆាប់​ៗ​នេះ ។

លោក អ៊ា​ន សុខ​ឃី​ម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចំណតរថយន្ត និង​អគារ​រ​ដ្ឋា​បាល​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង បាន​សាង់​ឡើង​លើ​ផ្ទៃដី​ទំហំ​៤​ហិ​កតា ស្ថិត​ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ ក្នុង​នោះ​សម្រាប់​អគារ​រ​ដ្ឋា​បាល​បាន​សាងសង់​ឡើង​ទំហំ​២៥​ម៉ែត្រ​គុណ​នឹង​៤០​ម៉ែត្រ និង​អាច​ចត​រថយន្តក្រុង​បាន​ចំនួន​២៥០​គ្រឿង ។

លោក​បន្ត​ថា ចំណតរថយន្ត​និង​អគារ​រ​ដ្ឋា​បាល​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង បាន​ចាប់ផ្តើម​សាងសង់​ឡើង​កាលពី​ថ្ងៃ​ទី​៣០ មក​រា​ឆ្នាំ​២០១៨ ដោយ​គ្រោង​នឹង​បញ្ចប់​ការ​ស្ថាបនា​នៅ​ថ្ងៃ​ទី​០១​ខែមករា​២០១៩​ខាង​មុខ ។

លោក​អ៊ា​ន សុខ​ឃី​ម បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ ក្រោម​ជំនួយ​របស់​ប្រទេស​ចិន និង​ជប៉ុន មាន​រថយន្ត​សម្រាប់​ដឹក​អ្នកដំណើរ​ចំនួន​២១៥​គ្រឿង ហើយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ប្រទេស​ជប៉ុន​នឹង​ផ្តល់​រថយន្តក្រុង មក​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចំនួន​៨០​គ្រឿង​បន្ត​ទៀត សំដៅ​បំរើ​លើ​សេវា​ដឹក​ជញ្ជូន​តាម​រថយន្តក្រុង​កាន់តែ​មាន​ភាពល្អ​ប្រសើរ និង​កាន់តែ​ទទួល​ការ​ពេញ​និយម​ពី​ប្រជាពលរដ្ឋ​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ