ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​តា​ង៉ែ​ន​មានការ​ឡើងថ្លៃ​ក្រោយ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រួច​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ​គេ​សង្កេត​ឃើញ​កម្មករ​ប្រុស​ស្រី​ជា​ច្រើន​នាក់ កំពុង​តែ​នាំ​គ្នា​ញាប់ដៃ​ញាប់​ជើង​ធ្វើការ​ស៊ីឈ្នួល​បេះ​ផ្លែ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ឱ្យ​ឈ្មួញ​ម្នាក់​ដោយ​អ្នកខ្លះ​ឡើង​បេះ​ក៏​មាន​អ្នកខ្លះ​ទៀត​នាំ​គ្នា​អង្គុយ​ប្រឡេះ​ស្លឹក​ចេញពី​ទង រួច​ច្រក​ដាក់​ក្នុង​កេះ​វេច​ខ្ចប់ ដើម្បី​បញ្ជូន​ឡើង​រថយន្ត​ដឹក​យក​ទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ​គេ​សង្កេត​ឃើញ​កម្មករ​ប្រុស​ស្រី​ជា​ច្រើន​នាក់ កំពុង​តែ​នាំ​គ្នា​ញាប់ដៃ​ញាប់​ជើង​ធ្វើការ​ស៊ីឈ្នួល​បេះ​ផ្លែ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ឱ្យ​ឈ្មួញ​ម្នាក់​ដោយ​អ្នកខ្លះ​ឡើង​បេះ​ក៏​មាន​អ្នកខ្លះ​ទៀត​នាំ​គ្នា​អង្គុយ​ប្រឡេះ​ស្លឹក​ចេញពី​ទង រួច​ច្រក​ដាក់​ក្នុង​កេះ​វេច​ខ្ចប់ ដើម្បី​បញ្ជូន​ឡើង​រថយន្ត​ដឹក​យក​ទៅ​លក់​នៅ​តាម​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ ។

តែ​អ្វី​ដែល​សំខាន់​នោះ គឺ​តម្លៃ​ទីផ្សារ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន​ហាក់ដូចជា​រើប​ៗ​ឡើង វិញ ធ្វើ​ឱ្យ​កសិករ​មាន​សេចក្តី​សប្បាយ​រីករាយ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ។

ប្រភព​ព័ត៌មាន​ពី​កសិករ​ម្នាក់​ឈ្មោះ ចៅ ប៊ុ​ន​ថេ​ង ភេទ​ស្រី អាយុ​២៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​បាន​រៀបរាប់​ឱ្យ​ដឹង​ថា ឪពុក​ម្តាយ​របស់​គាត់​បាន​ដាំ​តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន​ជាង​២០០​ដើម​នៅ​ក្នុង​ចម្ការ​ក្បែរ​ផ្ទះ​របស់​ខ្លួន​ជា​យូរ​ឆ្នាំ​មក​ហើយ​ក៏​ទទួល​បាន​ផល​ផ្លែ​លក់ដូរ​ឱ្យ​ឈ្មួញ​ជា​រៀង​រាល់​ឆ្នាំ ពុំដែល​ខាន​ឡើយ ។ គាត់​បន្ត​ទៀត​ថា ក្នុង​រយៈពេល​១​ឆ្នាំ​ប្រមូល​ផល​ម្តង ហើយ​បន្ទាប់​ពី​បេះ​ផ្លែ​រួចរាល់​សរុប​ទៅ​បាន​ជាង​១០​តោន​ដែរ ។ តែ​ដោយឡែក​នៅ​ឆ្នាំ​២០១៨​នេះ ទិន្នផល​ហាក់ដូចជា មានការ​ធ្លាក់​ចុះ​ខ្លាំង​ស្រាប់តែ​តម្លៃ​មានការ​កើនឡើង​ជាង​ឆ្នាំ​មុន ព្រោះ​កាលពី​ឆ្នាំ​២០១៧​កន្លង​មក គាត់​លក់​ឱ្យ​ឈ្មួញ​បាន​ត្រឹមតែ​១​គីឡូក្រាម​១៨០០​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ឆ្នាំ​ថ្មី​នេះ​តម្លៃ​ឡើង​ខ្ពស់ ដោយ​១​គីឡូក្រាម អាច​លក់​ឱ្យ​បាន​រហូត​ដល់​៣០០០​រៀល​ឯណោះ ។

ចំណែក​ស្ត្រី​ម្នាក់​ឈ្មោះ ភ័​ណ្ឌ អាយុ​៤០​ឆ្នាំ ជា​ឈ្មួញកណ្តាល​បានឱ្យ​ដឹង​ថា គាត់​ចូល​មក​ទិញ​ផ្លែ​តា​ង៉ែ​ន​ហៅ មៀន​ប៉ៃលិន​យក​ទៅ​លក់ដូរ​នៅ​តាម​ផ្សារ​នានា​តាម​បណ្តា​ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់​ឆ្នាំ និង​រហូត​ដល់​រាជធានី​ភ្នំពេញ​ឯណោះ ហើយ​ក៏​ជួល​កម្មករ​ទាំង​បេះ​នៅ​លើ​ដើម និង​ប្រឡេះ​ដាក់​ក្នុង​កេះ​ផង​ដែរ ។ គាត់​បន្ត​ទៀត​ថា ការ​ជួល​កម្មករ​ឱ្យ​បេះ​ផ្លែ​មៀន​ប៉ៃលិន​នេះ​គិត​ជា​គីឡូ​ដោយ​ម្នាក់​ៗ បេះ​ក្នុង​១​គីឡូក្រាម​ជួល​ថ្លៃ​ឈ្មួ​ល​ពលកម្ម​ចំនួន​៤០០​រៀល បើ​គាត់​បេះ​បាន​ច្រើន​ប្រាក់​ក៏​បាន​ច្រើន​ទៅ​តាម​នោះ​ដែរ ។ រហូត​មក​ដល់​ពេល​នេះ​គាត់​ទើបតែ​ជួល​កម្មករ​បេះ​ផ្លែ​តា​ង៉ែ​ន​បាន​ត្រឹម​២​តោន​ប៉ុណ្ណោះ រួច​ឱ្យ​កម្មករ​ជញ្ជូន​ដាក់​រថយន្ត ដើម្បី​ត្រៀម​ដឹក​យក​ទៅ​លក់​តែ​ម្តង ។ ចំណែក​ផ្លែ​សល់​នៅ​លើ​ដើម​គាត់​ក៏​បន្ត​បេះ​នៅ​ថ្ងៃ​បន្ទាប់​ទៀត រហូត​ដល់​អស់ពី​មួយ​ចម្ការ​ទៅ​មួយ​ចម្ការ​ទៀត ។ លើស​ពី​នេះ​បើសិនជា​ផ្លែ​តា​ង៉ែ​ន​ធំ​ល្អ​ជាង​នេះ​តម្លៃ​ទីផ្សារ​ក៏​គាត់​ហ៊ាន​ទិញ​ខ្ពស់​ជាង​នេះ​ដែរ ដោយ​គិត​ទៅ​តាម​គុណភាព​របស់​វា ។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​កសិករ​ជា​ច្រើន​នាក់​ហាក់ដូចជា ទ្រឹង​ខណ​:​តម្លៃ​ទីផ្សារ​ផ្លែ​តា​ង៉ែ​ន​នៅ​មៀន​ប៉ៃលិន​មានការ​ធ្លាក់​ចុះ​ខ្លាំង​ទើប​ធ្វើ​ឱ្យ​អ្នកខ្លះ​បែរ​ទៅ​ដាំ​ដំណាំ​ផ្សេង​ៗ​ដូច​ជា ដំណាំ​ពោតក្រហម ដំឡូង​មី និង​ស្វាយកែវ​រមៀត​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ