ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងនេះ បានរកឃើញ​ក្នុងក្រុង​ព្រះ​សីហនុ​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​​ព្រះ​សីហនុ​ ៖ ​បុរស​ម្នាក់​​ឈ្មោះ ចាន់ រ​ដ្ឋា ហៅ​ប៊ី អាយុ​៣១​​ឆ្នាំ មុខរបរ​​មិន​ពិតប្រាកដ ដែល​​នគរ​បាល​ក្រុងព្រះសីហនុ​ សហការ​ជាមួយ​​​នគរបាល​ស្រុក​ព្រៃ​នប់…

ខេត្ត​​ព្រះ​សីហនុ​ ៖ ​បុរស​ម្នាក់​​ឈ្មោះ ចាន់ រ​ដ្ឋា ហៅ​ប៊ី អាយុ​៣១​​ឆ្នាំ មុខរបរ​​មិន​ពិតប្រាកដ ដែល​​នគរ​បាល​ក្រុងព្រះសីហនុ​ សហការ​ជាមួយ​​​នគរបាល​ស្រុក​ព្រៃ​នប់ និងកម្លាំង​​ជំនាញ​នៃ​ស្នងការ​​ដ្ឋា​ន​នគរបាល​ខេត្ត ឃាត់ខ្លួន​កាលពីចុង​ស​ប្តា​ហ៍​កន្លង​ទៅ​ ​ ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​ ​នា​រសៀល​ថ្ងៃ​ទី​១៣​ ខែតុលា ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំ​បូង​ខេត្ត​ ។

លោក​វរ​សេ​នី​យ៍​ទោ ភុល ភ័​ស្តា អធិការ​នគរបាល​ក្រុងព្រះសីហនុ ថ្លែង​​ថា ក្រោម​​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តម​សេនីយ៍ទោ ជួន ណា​រិ​ន្ធ ស្នងការ​នគរបាល​ខេត្ត នៅ​ថ្ងៃ​ទី​១១ ខែតុលា​ វេលាម៉ោង​១១​​យប់ កម្លាំង​​នគរបាល​ក្រុង សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​​ខេត្ត និង​​នគរបាល​ស្រុក​ព្រៃ​នប់ បាន​​ឃាត់
ខ្លួន​ជនសង្ស័យ​ឈ្មោះ ចាន់ រដ្ឋា ហៅ​ប៊ី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​និងកន្លែង​​ស្នាក់​នៅ​មិន​​ពិតប្រាកដ ពី​បទ​កាន់កាប់​ រក្សា​ទុក​ប្រើប្រាស​់​អាវុធ​ជាតិ​ផ្ទុះ​ខុសច្បាប់ និងបទ​ប្រើ​ប្រាស់ និង​ចែកចាយ​នូវ​សារធាតុ​ញៀន​ ។

សូម​បញ្ចា​ក់ថា​ ឈ្មោះ ចាន់ រដ្ឋា ហៅ​ប៊ី​ គឺ​ជា​មុខសញ្ញា​ចាស់​ ធ្លាប់​​ប្រ​ព្រឹត្តអំពើ​ហិង្សា​ជា​ច្រើន​លើក​នា​ពេល​កន្លង​​មក ដូច​ជា​ប្រើប្រាស់​អាវុធ​កែ​ធ្នៃ​បាញ់​ត្រូវ​ក្រោម​ចុងដង្ហើម​ប្រពន្ធ​របស់​ខ្លួន ​​កាលពី​ថ្ងែ​ទី​១១ ខែកុម្ភៈ ឆ្នាំ២០១៨​ វេលា​ម៉ោង​​២​និង​៣០​នាទី​​រសៀល នៅ​ក្នុង​បន្ទប់​ជួល​ ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

ចំ​ពោះ​​វត្ថុ​តាង​ដែល​ដក​ហូត​​មាន​ ​កាំភ្លើងកា​៥៩មួយ​ដើម មាន​គ្រាប់៦គ្រាប់ កាំភ្លើង​បាញ់​សត្វ១ដើម ​កាំភ្លើង​កែ​ច្នៃ​២ដើម ​អាយ​កូ​ម១គ្រឿង ​ម្សៅ​ក្រាម​ពណ​៌ស​ថ្លាសង្ស័យ​ជា​សា​ធាតុ​ញៀន១កញ្ចប់ ជញ្ជីង​១ ​ថង់​សម្រាប់​​វេច​ខ្ចប់ និង​សម្ភារវេច​ខ្ចប់ គ្រឿងញៀន​មួយ​ចំនួន​ ៕

អត្ថបទសរសេរ ដោយ