ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចាប់​ពលរដ្ឋ​ខ្មែរ ​និង​រថយន្ត​2​គ្រឿង​ចោទ​ឆ្លង​ដែន​ខុសច្បាប់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​ចំនួន​7​នាក់ និង​រថយន្ត​2​គ្រឿង​ត្រូវ​បាន​ភាគី​ថៃ​ចាប់​នៅ​ក្នុងស្រុក​2​ផ្សេង​គ្នា​គឺ​ស្រុក​គោក​ធ្យូង និង​ស្រុក​តាប់​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ កាលពី​រសៀល​ថ្ងៃ​ទី​14 ខែតុលា ឆ្នាំ​2018 ពលរដ្ឋ​ទាំង​7​នាក់​ដែល​ភាគី​ថៃ​ចាប់​នេះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ…

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​ចំនួន​7​នាក់ និង​រថយន្ត​2​គ្រឿង​ត្រូវ​បាន​ភាគី​ថៃ​ចាប់​នៅ​ក្នុងស្រុក​2​ផ្សេង​គ្នា​គឺ​ស្រុក​គោក​ធ្យូង និង​ស្រុក​តាប់​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ កាលពី​រសៀល​ថ្ងៃ​ទី​14 ខែតុលា ឆ្នាំ​2018 ពលរដ្ឋ​ទាំង​7​នាក់​ដែល​ភាគី​ថៃ​ចាប់​នេះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា មួយ​ចំនួន​ជា​អ្នកក្រុង​សិរី​សោភ័ណ និង​មួយ​ចំនួន​ជា​អ្នកស្រុក​ថ្មពួក ។

រថយន្ត​ទាំង​2​មួយ​គ្រឿង​ម៉ាក​ធុន​ត្រា ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AD-0287 រថយន្ត​មួយ​គ្រឿង​នេះ​ចូល​ទៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​ក្នុងស្រុក​ស្វាយចេក ដោយឡែក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កាម​រី​ស៊េរី​ឆ្នាំ​1995 ចង្កូត​ស្តាំ ពាក់​ផ្លា​ក​លេខ សៀមរាប 2A-1866 រថយន្ត​កាម​រី​នេះ​ឆ្លង​ចូល​ទៅ​ដី​ថៃ​តាម​ច្រករបៀង​ក្នុងស្រុក​ថ្មពួក ។

ប្រភព​ច្បាស់ការ​ពី​មន្ត្រី​ម្នាក់​នៅ​ក្នុងស្រុក​ថ្មពួក​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​15 តុលា នេះ​ថា​ក្នុង​ចំណោម​ពលរដ្ឋ​ទាំង​7​នាក់​ខាងលើ 5​នាក់​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​តាម​រថយន្ត​ទ្រុង​ចូល​កម្ពុជា​វិញ​ហើយ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​យប់​ថ្ងៃ​កើតហេតុ​(14/​តុលា​/2018)​ដោយឡែក​អ្នកបើកបរ​រថយន្ត​ទាំង​2​គ្រឿង​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ថៃ​អនុញ្ញាតិ​ឲ្យ​ត្រឡប់​មក​វិញ​ដូច​គ្នា​ប៉ុន្តែ​តាម​ច្រក​តំបន់​បឹង​ត្រកួន​ក្រោយ​ពី​មានការ​អន្តរាគមន៍​ជួយ​ពី​មន្ត្រី និង​សមត្ថកិច្ច​កម្ពុជា​នៅ​ច្រក​តំបន់​ខាងលើ​ដោយសារ​តែ​ពួក​គេ​ឆ្លង​ដែន​ខុសច្បាប់ ។

មន្ត្រី​ដដែល​បន្ត​ថា ចំពោះ​រថយន្ត​ទាំង​2​គ្រឿង​ភាគី​ថៃ និង​យក​ឡើង​តុលាការខេត្ត​ស្រះ​កែវ​នៅ​ថ្ងៃ​ទី​17 ខែតុលា ឆ្នាំ​2018 ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ