ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​ពាណិជ្ជកម្ម​មិន​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ពិភពលោក​ទេ

5 ឆ្នាំ មុន

ទីក្រុង​ហ្សា​ការ​តា ៖ កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក Steven Mnuchin បាន​ច្រាន​ចោលការ​ព្រមាន​ថា ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក…

ទីក្រុង​ហ្សា​ការ​តា ៖ កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក រដ្ឋមន្ត្រីក្រសួង​រតនាគារ​អា​មេ​រិ​ក Steven Mnuchin បាន​ច្រាន​ចោលការ​ព្រមាន​ថា ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក ស្រប​ពេល​ដែល​មូលនិធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ (IMF) បាន​ព្រមាន​នៅ​កិច្ចប្រជុំ​ក្នុង​ឥណ្ឌូ​ណេ​ស៊ី​ថា​ជម្លោះ​រវាង​សហរដ្ឋអាមេរិក​និង​ចិន អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក ហើយ IMF បាន​បន្ទាប​ការ​ព្យាករ​លើ​ការ​លូតលាស់​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ​ផង​ដែរ ។

លោក Mnuchin បាន​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ចិន​ដោយ​ពន្ធ​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​នេះ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​យុត្តិធម៌​ជាង​មុន ហើយ​អាច​បង្ក​ឥទ្ធិពល​ជា​វិជ្ជមាន​ទៅ​វិញ ។

លោក​ថ្លែង​ថា ៖« គោលដៅ​របស់​ពួក​យើង​ជាមួយនឹង​ប្រទេស​ចិន​គឺ​ច្បាស់​ណាស់ វា​គឺ​ដើម្បី​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដែល​មាន​លំនឹង​ភាព​ជាង​មុន ។ ខ្ញុំ​គិត​ថា បើ​ពួក​យើង​ជោគជ័យ វា​នឹង​ល្អ​សម្រាប់​ក្រុមហ៊ុន​អា​មេ​រិ​ក ពលករ​អា​មេ​រិ​ក អឺរ៉ុប ជប៉ុន និង​សម្ព័ន្ធមិត្ត​របស់​ពួក​យើង និង​ល្អ​សម្រាប់​ប្រទេស​ចិន​ផង​ដែរ »​។

កាលពី​ថ្ងៃ​អង្គារ IMF​បាន​បន្ទាប​ការ​ព្យាករ​លើ​ការ​លួត​លាស់​GDP​របស់​ពិភពលោក​ប្រមាណ​០,២%​មក​ស្មើ​៣,៧% សម្រាប់​ឆ្នាំ​២០១៨ និង​២០១៩ និង​បាន​និយាយ​ថា មនុស្ស​គ្រប់​គ្នា​នឹង​ទទួល​រង​ការ​ប៉ះពាល់​ពី​ជម្លោះ​រវាង​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​ពីរ​របស់​ពិភពលោក​នេះ ។

ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​មកនេះ ដោយ​មាន​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ត្រាំ​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​រាប់​ប៊ី​លាន​ដុល្លារ​ដើម្បី​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម និង​ប្រឆាំង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​សហរដ្ឋអាមេរិក​មិន​អាច​ទទួលយក​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ