ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្មមបានវាមកគិតទៅពិបាកណាស់ តែក៏ឆ្ងាញ់ពិតៗ(មានវីដេអូ)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ច​ង្រឹ​ត គឺជា​ប្រភេទ​សត្វល្អិត​ម្យ៉ាង ដែល​មនុស្ស​ភាគច្រើន​មិន​ថា ចាស់​ក្មេង​ប្រុស​ស្រី​តែង​ចូល​ចិត្ត យក​ទៅ​បំពង​ដាក់​គ្រឿង​ទុក​គ្រាន់​បរិភោគ​លេង​នា​ពេលទំនេរ​កំដរ​មាត់ ឬ​ក្នុង​ពិធី​ជួបជុំ​ក្នុង​គ្រួសារ​ជាដើម ។ ជា​រៀង​រាល់​ឆ្នាំ​នៅ​ខេត្តមណ្ឌលគិរី…

ខេត្តមណ្ឌលគិរី ៖ ច​ង្រឹ​ត គឺជា​ប្រភេទ​សត្វល្អិត​ម្យ៉ាង ដែល​មនុស្ស​ភាគច្រើន​មិន​ថា ចាស់​ក្មេង​ប្រុស​ស្រី​តែង​ចូល​ចិត្ត យក​ទៅ​បំពង​ដាក់​គ្រឿង​ទុក​គ្រាន់​បរិភោគ​លេង​នា​ពេលទំនេរ​កំដរ​មាត់ ឬ​ក្នុង​ពិធី​ជួបជុំ​ក្នុង​គ្រួសារ​ជាដើម ។ ជា​រៀង​រាល់​ឆ្នាំ​នៅ​ខេត្តមណ្ឌលគិរី ឲ្យ​តែ​ដល់​រដូវភ្លៀង​(​ដើមខែ​តុលា រហូត​ដល់​ដើមខែ​វិច្ឆិកា​) គេ​តែង​ឃើញ​អ្នក​ភូមិ​ក្មេង​ៗ និង​មនុស្ស​ចាស់​មួយ​ចំនួន​បាន​ដើរ​ចាក់​ច​ង្រឹ​ត​តាម​រន្ធ​តាម​ព្រៃរបោះ​តូច​ៗ ដែល​ភាគច្រើន​ច​ង្រឹ​ត​ទាំងនោះ​ពួ​ជច​ង្រឹ​ត​ដូង មាន​មាឌធំ​ៗ និង​រស់នៅ​តាម​បែប​ធម្មជាតិ ។

អ្នក​ភូមិ​រស់នៅ​ភូមិ​ចម្ការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា ដើម្បី​បាន​ច​ង្រឹ​ត​ដូង​ដែល​រស់នៅ​តាម​រន្ធ​គេ​ត្រូវ​ប្រើ​វិធី​ងាយ​ៗ​ដូច​ជា មុន​ដំបូង​ចាប់​សង្អារ (​ដូច​អង្ក្រង​តែ​មាន​សម្បុរ​ខ្មៅ និង​មាន​ពិស​ខ្លាំង​ប្រហែល​ឃ្មុំ​) ឲ្យ​បាន​ច្រើន​ដាក់​ក្នុង​ដប​សិន ។ នៅ​ពេល​ដែល​ប្រមូល​សង្អារ​បាន​ច្រើន​គួរសម​ហើយ អ្នក​ប្រ​ម៉ា​ញ់​សត្វ​ច​ង្រឹ​ត​ត្រូវការ​ជា​ចាំបាច់​នោះ គឺ​ផ្ការ​ស្មៅ​កន្ទុយឆ្កែ ដាក់​ឲ្យ​សង្អារ​តោង ដើម្បី​ចាក់​ចូល​ទៅ​រន្ធ​ច​ង្រឹ​ត (​បើ​មិន​ធ្វើ​ចឹ​ង​ទេ ច្បាស់​ជា​ត្រូវ​សត្វ​សង្អារ​ខាំ​ឈឺចាប់​ខ្លាំង​ណាស់​) នៅ​ពេល​ដែល​គេ​យក​សត្វ​សង្អារ​ដាក់​ចូល​ទៅ​ក្នុង​រន្ធ​រួច បន្តិច​ក្រោយមក​ច​ង្រឹ​ង និង​វា​ចេញពី​ក្នុង​រន្ធ ព្រោះតែ​វា​មិន​អាច​ទ្រាំ និង​ការ​ខាំ​របស់​សត្វ​សង្អារ​បាន ។

ក្រុម​អ្នករក​សត្វ​ច​ង្រឹ​ត​ធម្មជាតិ​បាន​បន្ត​ថា បើសិនជា​គេ​ដាក់​សត្វ​សង្អារ​ច្រើន ហើយ​ច​ង្រឹ​ត​នៅ​តែ​មិន​ព្រម​ចេញពី​រន្ធ​គេ​នៅ​មាន​វិធី​ម្យ៉ាងទៀត គឺ​យក​ចបកាប់​រន្ធ​នោះ​តែ​ម្តង ប៉ុន្តែ​វិធី​នេះ​ត្រូវការ​ពេល​យូរ និង​កម្លាំង​ច្រើន​បន្តិច​ត្បិត​រន្ធ​របស់​សត្វ​ច​ង្រឹ​ត​មាន​ជម្រៅ​ជ្រៅ​គួរសម ។

បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​គាត់​អាច​រក​ច​ង្រឹ​ត​បាន​ពី​៥០​ទៅ​១៥០​ក្បាល ទៅ​តាម​ទីតាំង និង​ពេលវេលា ព្រោះ​រដូវភ្លៀង ពេល​ខ្លះ​ចេញ​រកបាន​បន្តិច​ក៏​ធ្លាក់​ភ្លៀង​មិន​អាច​រក​ច​ង្រឹ​ត​បាន​ទេ ។ ពួក​គាត់​ថា នៅ​ពេលទំនេរ​ច​ង្រឹ​ត​មិន​ត្រឹមតែ​ពួក​គាត់​រក​សម្រាប់​ទទួលទាន​ក្នុង​គ្រួសារ​ទេ គឺ​អាច​លក់​បាន​កម្រៃ​ទៀត​ផង ដោយ​ក្នុង​ច​ង្រឹ​ត​មួយ​ក្បាល មាន​អ្នក​ទទួល ទិញ​តម្លៃ ២៥០​រៀល ហើយ​គេ​យក ទៅ​លក់​បន្ត ក្នុង​ផ្សារតម្លៃ​៣០០​រៀល​ទៅ​៣៥០​រៀល​ក្នុង​មួយ​ក្បាល ។

ច​ង្រឹ​ត​ដូង​ដែល​អ្នក​ភូមិ​រកបាន​សព្វថ្ងៃ គឺ​មាន​រសជាតិ​ឆ្ងាញ់​ពិសា ជាង​សត្វ​ច​ង្រឹ​ត​ដែល​គេ​ធ្វើ​លក់​នៅ​តាម​ដងផ្លូវ ឬ​កម្មវិធី​នានា​ដែល​សម្បូរ​មនុស្ស​ចូលរួម ព្រោះ​ច​ង្រឹ​ង​ដែល​គេ​ដាក់​លក់​ស្រាប់​ៗ​នោះ​ភាគច្រើន គឺជា​សត្វ​ច​ង្រឹ​ត​ចិញ្ចឹម ។ ខេត្តមណ្ឌលគិរី​ដែល​សម្បូ​ទៅ​ដោយ​ព្រៃ​ព្រឹក្សា និង​សត្វ​ព្រៃធំ​ៗ តែ​គេ​សង្កេត​ឃើញ​ថា អ្នក​រស់នៅ​តំបន់​នេះ​នៅ​តែ​មានការ​និយម​រក​សត្វ​ច​ង្រឹ​ត​តាម​បែប​ធម្មជាតិ ទៅ​តាម​រដូវ​កាល ដើម្បី​ជា​ការ​កម្សាន្ត និង​ដើម្បី​យក​ទៅ​ទទួលទាន​យ៉ាង​ឆ្ងាញ់​ពិសា​តាម​គ្រួសារ​នីមួយ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ