ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ទាញ​បាន​សាង​ចាក់​ត្រី ចាក់​អ្នក​ផឹក​ដូច​គ្នា​របួសធ្ងន់

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ មាន​ជម្លោះ​ក្នុង​វង់​ផឹកស៊ី ម្នាក់​ទាញ​បាន​សាង​ចាក់​ត្រី​ចាក់​អ្នក​ផឹក​ជាមួយ​គ្នា​បណ្តាល​ឲ្យ​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​បាន​កើ​ឡើង​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រសៀល នៅ​ភូមិ​កំពង់លាវ ឃុំ​កំពង់​រាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។…

ខេត្តតាកែវ ៖ មាន​ជម្លោះ​ក្នុង​វង់​ផឹកស៊ី ម្នាក់​ទាញ​បាន​សាង​ចាក់​ត្រី​ចាក់​អ្នក​ផឹក​ជាមួយ​គ្នា​បណ្តាល​ឲ្យ​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​បាន​កើ​ឡើង​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រសៀល នៅ​ភូមិ​កំពង់លាវ ឃុំ​កំពង់​រាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ ជនសង្ស័យ​បង្ក​ឈ្មោះ ឃ្លោក ហួយ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ជំនីក ឃុំ​កំពង់​រាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឌឹ​ម បូ​រី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។ តាម​ចម្លើយ​ជនសង្ស័យ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា មុន​កើត​មានរឿង​ចាក់​គ្នា ជនសង្ស័យ និង​ជន​រង​គ្រោះ​បាន​ទិញ​ស្រា​ផឹក ខណៈ​ពេល​ផឹក​ស្រវឹង​ជន​រង​គ្រោះ និង ជនសង្ស័យ​បាន​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា ពេល​នោះ​ជនសង្ស័យ​ទាញ​បាន​សាង​ចាក់​ត្រី ចាក់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​របួសធ្ងន់ ដេក​ដួល​នៅ​កន្លែង​។ ជនសង្ស័យ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ភា្ល​ម​ដែរ និង បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ