ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញ​អាវុធ និង​ថ្នាំញៀន​ដែលបុរស​ម្នាក់នេះលាក់​ទុក

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​ក្រុងព្រះសីហនុ​សហការ​ជាមួយ​កំលាំង​នគរបាល​ស្រុក​ព្រៃ​នប់ និង​កំលាំង​ជំនាញ​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត ធ្វើការ​ឃាត់ខ្លួន​នា​ចុង​ស​ប្តា​ហ៍កន្លង​ទៅ​កាលពី​រសៀល​ថ្ងៃ​ទី​១៣ តុលា​នេះ ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហើយ​ដើម្បី​កសាង​សំណុំ​បញ្ជូន​ទៅ​កាន់​សាលាតំបូង​ខេត្ត​។ ជុំវិញ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ចាន់ រ​ដ្ឋា…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​ក្រុងព្រះសីហនុ​សហការ​ជាមួយ​កំលាំង​នគរបាល​ស្រុក​ព្រៃ​នប់ និង​កំលាំង​ជំនាញ​នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត ធ្វើការ​ឃាត់ខ្លួន​នា​ចុង​ស​ប្តា​ហ៍កន្លង​ទៅ​កាលពី​រសៀល​ថ្ងៃ​ទី​១៣ តុលា​នេះ ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហើយ​ដើម្បី​កសាង​សំណុំ​បញ្ជូន​ទៅ​កាន់​សាលាតំបូង​ខេត្ត​។

ជុំវិញ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ចាន់ រ​ដ្ឋា ហៅ​ប៊ី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ដែល​ជាប់​ពាក់​ព័​ន្ឋ​ទៅ​នឹង​បទល្មើស​ចំនួន​២​ករណី​ប្រើប្រាស់ និង​ជូ​ញ​ដូរ​ថ្នាំ​ញៀន រួម​ជាមួយ​បទល្មើស​លាក់​ទុក​អាវុធ​ខុសច្បាប់ ។

លោក វរសេនី​យ៍ទោ ភុល ភ័​ស្តា អធិការ​នគរបាល​ក្រុងព្រះសីហនុ បាន​គូសបញ្ជាក់​ថា ក្រោម​បទបញ្ជា និង​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តម​សេនី​យ៏​ទោ ជួន ណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១១ តុលា ២០១៨ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការ
ដ្ឋាន​នគរបាល​ខេត្ត និង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ពី​បទ​​រក្សា​ទុក​ប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​ដោយ​ខុសច្បាប់ និង​ពី​បទ​ប្រើប្រាស់ និង​ចែកចាយ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ។

សូម​បញ្ចា​ក់ថា ជនសង្ស័យ​ឈ្មោះ ចាន់ រ​ដ្ឋា ហៅ​ប៊ី គឺជា​មុខសញ្ញា​ចាស់​បាន​ប្រព្រឹត្តិ​អំពើ​ហិង្សា​ជា​ច្រើន​លើក​កន្លង​មក ដូច​ជា​ប្រើប្រាស់​អាវុធ​កែ​ច្នៃ​បាញ់​ត្រូវ​ក្រោម​ចុងដង្ហើម​ប្រពន្ធ​របស់​ខ្លួន​កាលពី​វេលា​ម៉ោង​២​និង​នាទី​រសៀល​ថ្ងៃ​ទី​១១ កុម្ភៈ ២០១៨ នៅ​ក្នុង​បន្ទប់​ជួល​ក្រុម​ទី​៤៦ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

វត្ថុ​តាង​រួម​មាន ១-​កាំភ្លើង​ម៉ាក K59 ចំនួន​១​ដើម មាន​គ្រាប់​៦​គ្រាប់ ២-​កាំភ្លើង​បាញ់​សត្វ ១​ដើម ៣-​កាំភ្លើង​កែ​ច្នៃ​២​ដើម ៤-​អាយ​កូ​ម​១​គ្រឿង ៥-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​១​កញ្ចប់ ៦-​ជញ្ជីង​ថ្លឹង​១​គ្រឿង ៧-​ថង់​សម្រាប់​វិច​ខ្ចប់ និង​សម្ភារៈ​វេច​ខ្ចប់ គ្រឿងញៀន​មួយ​ចំនួន​។

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​កសាង​​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ