ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញឹកញាប់​ពេក សូ​ម្បី​តែ​ថ្ងៃត្រង់​ក៏​មិន​លើកលែង នរណា​ទ្រាំ​បាន

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ម្នាក់​កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ពី​ករណី​បាត់​ម៉ូតូ​មួយ​គ្រឿង ភ្លាម​ៗ​ជំនាញ​ព្រហ្ម​ទណ្ឌ នៃ​អធិការដ្ឋាន នគរបាល​ក្រុងប៉ៃលិន បាន​ធ្វើការ​តាមដាន​ស្រាវជ្រាវ​រហូត​មក​ដល់​ម៉ោង​១​និង​៣០​នាទី…

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ម្នាក់​កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា ពី​ករណី​បាត់​ម៉ូតូ​មួយ​គ្រឿង ភ្លាម​ៗ​ជំនាញ​ព្រហ្ម​ទណ្ឌ នៃ​អធិការដ្ឋាន នគរបាល​ក្រុងប៉ៃលិន បាន​ធ្វើការ​តាមដាន​ស្រាវជ្រាវ​រហូត​មក​ដល់​ម៉ោង​១​និង​៣០​នាទី ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៨ ទើប​ដឹង​តម្រុយ​ជនសង្ស័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ រិ​ន វី​រះ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់​នៅ​ភូមិ​ថ្មី សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម (HONDA DREAM) សេ​125 ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប៉ៃលិន 1B-2201 ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ប៉ាត ភ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​អ្នក​ធ្វើ​ចំការ រស់នៅ​ភូមិ​ថ្មី សង្កាត់​ទួល​ល្វា ខេត្ត​ប៉ៃលិន រួម​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ដែល​លួច​បាន​កាលពី​ថ្ងៃមុន​។

ក្រោយ​ពី​មានការ​រាយការណ៍ លោក​វរសេនីយ៍ត្រី យ៉ែ​ម សា​រិ​ទ្ធ អធិការ​នគរ​បា​ល​ក្រុង​ប៉ៃលិន ដឹកនាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ល្វា និង​នគរបាល​ប៉ុស្តិ៍​អូរ​តា​វ៉ៅ ព្រម​ជាមួយ​ប្រជា​ការពារ​ភូមិ​ព្រៃ​មង្គល ទើប​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​ភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ រួម​ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង​ដែល​ជនសង្ស័យ​បាន​លួច​កាលពី​ថ្ងៃមុន ។ ក្រោយ​ចាប់​ឃាត់ខ្លួន​តាម​ផ្លូវ នគរបាល​នាំ​ខ្លួន​ជនសង្ស័យ និង​ម៉ូតូ​ទៅ​កាន់​អធិការដ្ឋាន​នគ​បាល​ក្រុងប៉ៃលិន ដើម្បី​កសាង​សំណុំរឿង បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត​ឱ្យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន បង្ហើប​ឱ្យ​ដឹង​ថា ម៉ូតូ​ដែល​ពលរដ្ឋ​ជិះ​ទៅ​ផ្សារ ហើយ​ចត​ទុក ខណ​:​ជាប់រវល់​ចូល​ទិញ​ម្ហូប លុះ​ចេញ​មក​វិញ ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្តង ។ ជា​ពិសេស​ម៉ូតូ​ដែល​គេ​ជិះ​មក​ផ្សារ​សាមគ្គី និង​ផ្សារ​ត្រី ដែល​ទើបនឹង​បង្កើត​ថ្មី​ក៏​តែងតែ​បាត់បង់​ជា​ញឹកញាប់​ផង​ដែរ ដោយ​ជួនកាល​គេ​អត់​ដាក់​ពាក្យបណ្តឹង​ទៅ​នគរ​បាល​នោះ​ទេ ព្រោះ​គ្មាន​សង្ឃឹមថា នឹង​រក​ឃើញ​វិញ ។

ចំណែក​នៅ​ឯ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ក៏​មាន​ករណី​ចោរ​ដើរ​លួច​ម៉ូតូ​អស់​ច្រើន​ដែរ កាល​ពី​ថ្មី​ៗ​កន្លង​ទៅ​នេះ សូ​ម្បី​តែ​ថ្ងៃត្រង់​ក៏​ពួក​គេ​ហ៊ាន​ធ្វើ​សកម្មភាព​ដើរ​លួច ដោយ មិន​ខ្លាច​ញញើត​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ