ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi មិន​អាច​ជា​អ្នកដឹកនាំ​បាន​ទេ ព្រោះ​តែងតែ​ទៅ​បន្ទប់ទឹក​ជាង​២០​ដង​មុន​ពេល​ប្រកួត

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា វីវ​បុរស​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន Diego Maradona ហ៊ាន​ថា​ឲ្យ Messi មិន​អាច​ក្លាយជា​អ្នកដឹកនាំ​គេ​បាន ដោយ​ពឹងផ្អែក​លើ​ហេតុផល…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា វីវ​បុរស​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន Diego Maradona ហ៊ាន​ថា​ឲ្យ Messi មិន​អាច​ក្លាយជា​អ្នកដឹកនាំ​គេ​បាន ដោយ​ពឹងផ្អែក​លើ​ហេតុផល ដែល​រូបគេ​ទៅ​បន្ទប់ទឹក​ជាង​២០​ដង មុន​ពេល​ការ​ប្រកួត​ម្តង​ៗ ។

Maradona ជឿជាក់​ថា Messi គឺជា​ជម្រើស​ខុស​របស់​អា​ហ្ស​ង់​ទី​ន បើ​ទោះបីជា​រូបគេ គឺជា​កីឡាករ​ល្អ​ក៏​ដោយ​តែ​គេ​នៅ​ខ្វះ​ភាព​ជា​អ្នកដឹកនាំ ដើម្បី​លើកទឹកចិត្ត​ជម្រុញ​ដល់​កីឡាករ​ផ្សេង​ៗ​ទៀត​នៅ​ជុំវិញ​ខ្លួន ។
ម្ចាស់​ពាន World Cup ឆ្នាំ​១៩៨៦ រូប​នេះ​បាន​លើក​ឡើង​ប្រាប់ La Ultima Palabra Mexico ថា​៖ «Messi គឺជា​កីឡាករ​អស្ចារ្យ តែ​គេ​មិនមែន​ជា​អ្នកដឹកនាំ​ទេ ។ មុន​ពេល​និយាយ​ជាមួយនឹង​គ្រូបង្វឹក និង​កីឡាករ​ផ្សេង​ទៀត Messi តែង​លេង​ហ្គេ​ម​លើ PlayStation ។ នៅ​លើ​តារាង​រូបគេ​ចង់​ឲ្យ​ខ្លួន​ក្លាយទៅជា​អ្នកដឹកនាំ ។ សម្រាប់​ខ្ញុំ​វា​ពិតជា​ពិបាក​និយាយ​ណាស់ តែ​វា​កាន់តែ​អត់​ន័យ​នៅ​ពេល​យើង​យក​មនុស្ស​ម្នាក់​ដែល​តែងតែ​ទៅ​បន្ទប់ទឹក​ជាង​២០​ដង មុន​ពេល​ប្រកួត​មក​ធ្វើ​ជា​អ្នកដឹកនាំ​»​។

Maradona បន្ត​ទៀត​ថា​៖ «​ចូរ​ឈប់​លើក Messi ពេក​ទៅ ។ Messi គ្រាន់តែ​ជា​កីឡាករ​ម្នាក់​របស់​អា​ហ្ស​ង់​ទី​ន​ប៉ុណ្ណោះ​»​។

នេះ​គ្រាន់តែ​ជា​ការ​លើក​ឡើង​របស់ Maradona តែ​ប៉ុណ្ណោះ ។ តើ​ចំពោះ​លោក​អ្នក​គិត​យ៉ាងដូចម្តេច​ដែរ ទៅ​លើ​ការ​ដឹកនាំ​របស់ Messi ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ