ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វព្រៃ​​កម្រង​ច្រើន​ប្រភេទ​រស់នៅ​ក្នុង​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តរតនគិរី ៖ សត្វ​ខ្លាឃ្មុំ ស្វា​ក្រវាត់ មាន់ព្រៃ សំពោច​ភ្នំ ឈ្លូស និង​សត្វ​ជា​ច្រើន​ប្រភេទ​ទៀត ក្នុង​នោះ​មាន​ទាំង​សត្វ​កម្រ​ផង​មាន​វត្ត​មាននៅ​ក្នុង​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ ក្នុង​ខេត្តរតនគិរី…

ខេត្តរតនគិរី ៖ សត្វ​ខ្លាឃ្មុំ ស្វា​ក្រវាត់ មាន់ព្រៃ សំពោច​ភ្នំ ឈ្លូស និង​សត្វ​ជា​ច្រើន​ប្រភេទ​ទៀត ក្នុង​នោះ​មាន​ទាំង​សត្វ​កម្រ​ផង​មាន​វត្ត​មាននៅ​ក្នុង​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ ក្នុង​ខេត្តរតនគិរី ។

លោក​នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា ទិន្ន័យ និង​រូបភាព​ដែល​បញ្ជាក់​ពី​វត្តមាន​ជីវៈចម្រុះ​ទាំងនេះ​ទទួល​​បាន​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​បាន​ដាក់​ចាប់តាំងពី​ថ្ងៃ​ទី​២៦ ខែកញ្ញា រហូត​ដល់ ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ នៅ​តាម​ទីតាំង​មួយ​ចំនួន​ក្នុង​ឧទ្យាន ។

ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​សំបូរ​ទៅ​ដោយ​ជីវៈចម្រុះ​គ្រប់​ប្រភេទ ។ នា​ពេល​កន្លង​ទៅ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​នេះ​ក៏​បាន​ចាប់​បាន​រូបភាព​សត្វ​កម្រ​មួយ​ចំនួន​ដូច​ជា សត្វ​ដំរី ខ្លាឃ្មុំ ខ្លា​ពពក ខ្ទីង​ជាដើម ។ ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​សម្បូ​ណ៍​ដោយ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដែល​ត្រូវ​តែ​ការពារ​ឱ្យ​បាន​គង់វង្ស ។

បច្ចុប្បន្ន​នេះ​ក្រសួងបរិស្ថាន​បាន​យកចិត្តទុកដាក់​លើ​ការងារ​ការពារ និង​អភិរក្ស​ធន​ធានធម្មជាតិ​នេះ​ដោយ​បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ផ្សេង​ៗ ។

ក្រោយ​ពី​មាន​កំណែទម្រង់​ស៊ីជម្រៅ​លើ​តួនាទី និង​ការ​ទទួលខុសត្រូវ​របស់​ក្រសួង​បរិ​ស្ថាន និង​ក្រសួងកសិកម្ម មានការ​ផ្ទេរ​នូវ​តំបន់​អភិរក្ស​មួយ​ចំនួន​ពី​ក្រសួងកសិកម្ម​ឱ្យមក​ក្រសួងបរិស្ថាន​គ្រប់គ្រង និង​អភិរក្ស​។

បច្ចុប្បន្ន​នេះ​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​​ក្រសួងបរិស្ថាន​មាន​ទំហំ​ជាង​៧,៥​លាន​ហិ​កតា និង​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​១២៦០​នាក់ បាន​និង​កំពុង​ដើរ​ល្បាត ការពារ​ធនធានធម្មជាតិ និង​អភិរក្ស​ជីវៈ ចម្រុះ​សម្បត្តិ​​ធម្មជាតិ និង​វប្បធម៌ ក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ