ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡើង​ផ្ទាំង​សិលាចារឹក​ដាក់​ស្លាក​ឈ្មោះ​មហាវិថី​ឈ្នះ​ឈ្នះ​ចាប់ពី​ផ្លូវជាតិ​លេខ​៤​ដល់​លេខ​៦

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​ត្រៀម​កម្មវិធី​ថ្ងៃ​ទី​២៩-៣០-៣១ ខែធ្នូ ឆ្នាំ​២០១៨​ខាង​មុខ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ដំឡើងផ្ទាំង​សិលាចារឹក​ធ្វើ​អំពី​ថ្មភក់​ចំនួន​៦​ផ្ទាំង និង​ដាក់​ស្លាក​ឈ្មោះ​មហាវិថី​ឈ្នះ​ឈ្នះ ចាប់ពី​ផ្លូវជាតិ​លេខ​៤ ដល់​ផ្លូវជាតិ​លេខ​៦ រួម​នឹង​ការ​លាប​កំបោរ​គល់ឈើ និង​លាប​ខឿន​សួនច្បារ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​ត្រៀម​កម្មវិធី​ថ្ងៃ​ទី​២៩-៣០-៣១ ខែធ្នូ ឆ្នាំ​២០១៨​ខាង​មុខ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ដំឡើងផ្ទាំង​សិលាចារឹក​ធ្វើ​អំពី​ថ្មភក់​ចំនួន​៦​ផ្ទាំង និង​ដាក់​ស្លាក​ឈ្មោះ​មហាវិថី​ឈ្នះ​ឈ្នះ ចាប់ពី​ផ្លូវជាតិ​លេខ​៤ ដល់​ផ្លូវជាតិ​លេខ​៦ រួម​នឹង​ការ​លាប​កំបោរ​គល់ឈើ និង​លាប​ខឿន​សួនច្បារ​ផង​ដែរ ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ កន្លង​មកនេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ពិនិត្យ និង​ជំរុញ​ការងារ​វិមាន​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​សម្តេច​សេនា​ពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ប្រគល់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​ការងារ​រួម​មានការដំឡើង​បង្គោល​ភ្លើង​សួនច្បារ​តម្លើង​បង្គោល​ភ្លើង​ហ្វា​ដាក់​បណ្តាញ​លូ បើក​ច្រក​កាត់​សួនច្បារ​នៅ​មហាវិថី​ឈ្នះ​ឈ្នះ​តុបតែង​លំអ​ភ្លើង​ដើម​ច័ន្ទ​គី​រី​នៅ​មហាវិថី​ឈ្នះ​ឈ្នះ​ចាប់ពី​ស្ពាន​ព្រែក​ព្នៅ​ដល់​ផ្លូវជាតិ​លេខ​៦ ។

មន្ត្រី​រដ្ឋ​ដដែល​បាន​បញ្ជាក់​ថា សម្រាប់​ត្រៀម​កម្មវិធី​ថ្ងៃ​ទី​២៩-៣០-៣១ ខែធ្នូ ឆ្នាំ​២០១៨​ខាង​មុខ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​នឹង​ដំឡើង​ផ្ទាំង​សិលាចារឹក​ធ្វើ​អំពី​ថ្មភក់​ចំនួន​៦​ផ្ទាំង និង​ដាក់​ស្លាក​ឈ្មោះ​មហាវិថី​ចាប់ពី​ផ្លូវជាតិ​លេខ​៤​ដល់​ផ្លូវជាតិ​លេខ​៦​លាប​កំបោរ​គល់ឈើ និង​លាប​ខឿន​សួនច្បារ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ