ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​លក់​ខុន​ដូ​បន្ត​​ធ្លាក់​ចុះ​ពីរ​ខែ​ជាប់​គ្នា

5 ឆ្នាំ មុន

ទីក្រុង​សិង្ហ​បុរី ៖ តម្លៃ​លក់​ខុន​ដូ​ឯកជន​បន្ត​បាន​ធ្លាក់​ចុះ​សា​ជា​ថ្មី​កាលពី​ខែ​មុន ខណៈ​ដែល​វិធានការ​ទប់ស្កាត់​ហានិភ័យ​ចាប់ផ្តើម​មាន​ប្រសិទ្ធភាព ។ យោង​តាម​ការ​ព្យាករ​របស់ SRX Property ដែល​បាន​ចេញ​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា តម្លៃ​ខុន​ដូ…

ទីក្រុង​សិង្ហ​បុរី ៖ តម្លៃ​លក់​ខុន​ដូ​ឯកជន​បន្ត​បាន​ធ្លាក់​ចុះ​សា​ជា​ថ្មី​កាលពី​ខែ​មុន ខណៈ​ដែល​វិធានការ​ទប់ស្កាត់​ហានិភ័យ​ចាប់ផ្តើម​មាន​ប្រសិទ្ធភាព ។

យោង​តាម​ការ​ព្យាករ​របស់ SRX Property ដែល​បាន​ចេញ​កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា តម្លៃ​ខុន​ដូ និង​អា​ផាត​ម៉ិ​ន​ឯកជន​បាន​ធ្លាក់​ចុះ ០,២% បើ​ធៀប​នឹង​ខែសីហា ។ វា​កើត​ឡើង​បន្ទាប់​ពី​តម្លៃ​លក់​បន្ត​នេះ​ធ្លាក់​ចុះ​អស់​០,៣% នៅ​ខែសីហា ។

បើ​ធៀប​នឹង​ខែកក្កដា​ដែល​ជា​ពេល​វិធានការ​ទប់ស្កាត់​ហានិភ័យ​ត្រូវ​បាន​ប្រកាស តម្លៃ​លក់​ខុន​ដូ​បន្ត​បាន​ធ្លាក់​ចុះ​០,៥%​ទៅ​ហើយ ។ ទោះ​យ៉ាងនេះ​ក្ដី វា​នៅ​តែ​ខ្ពស់​ជាង​ខែកញ្ញា​ឆ្នាំ​មុន​ដល់​ទៅ​១០,៨%​ដដែល ។

ចំណែក​តម្លៃ​លក់​បន្ត​នៅ​តំបន់​ក្រៅ​ក្រុង​បែរជា​កើនឡើង​០,៥%​ទៅ​វិញ​កាល​ព​ខែ​មុន ប៉ុន្តែ​តម្លៃ​លក់​បន្ត​នៅ​តំបន់​កណ្តាល​ក្រុង និង​ជាយក្រុង​បាន​ធ្លាក់​ចុះ ១,២% និង​០,៨% ។  វិធានការ​ទប់ស្កាត់​ហានិភ័យ​បាន​ប៉ះពាល់​ដល់​ការ​លក់​ខុន​ដូ ដែល​ខែ​មុន​មានការ​លក់​ខុន​ដូ​ឯកជន​បន្ត​បាន​តែ​៧០២​យូ​នី​ត​ប៉ុណ្ណោះ ។

ចំនួន​លក់​វិញ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយ​ចំនួន​លក់​បន្ត​ធ្លាក់​ចុះ​អស់ ៤៤,៣% ពី​១,២៦០​យូ​នី​ត​កាលពី​ឆ្នាំ​មុន ។

អ្នកស្រី Christine Sun ប្រធាន​ផ្នែក​ស្រាវជ្រាវ​និង​ប្រឹក្សា​យោបល់​នៅ​ក្រុមហ៊ុន Orange Tee & Tie បាន​ប្រាប់​មក​ថា ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​អាច​មក​ពី​ចំនួន​លក់​បាន​ធ្លាក់​ចុះ​ក្នុង​អំឡុង​បុណ្យប្រពៃណី​ជាតិ វិធានការ​ទប់ស្កាត់​ហានិភ័យ និង​ខ្វែងគំនិត​គ្នា​លើ​តម្លៃ​រវាង​អតិថិជន​និង​អ្នកលក់​ជាដើម ។

អ្នកស្រី​បាន​ឲ្យ​ដឹង​ថា ៖« អតិថិជន​អាច​គិត​ថា​មាន​តម្លៃ​មធ្យម ប៉ុន្តែ​អ្នកលក់​វិញ​បែរជា​មិន​ចង់​ទម្លាក់​តម្លៃ ព្រោះ​សេដ្ឋកិច្ច​នៅ​រឹង​មាំ ហើយ​ទីផ្សារ​ការងារ​នៅ​មាន​លំនឹង​ល្អ »​។  អ្នក​ស្រី​បាន​បន្ត​ថា ជា​ធម្មតា ការ​លក់​អន់​ថយ​នៅ​ចុងឆ្នាំ​ព្រោះ​ប្រជាជន​ឈប់​សម្រាក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ