ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលោ.ភ​ក្មួយ​ស្រី​ខ្លួនឯង បែក​ការណ៍​ត្រឹម​អ៊ំ​ស្រី​សួរនាំ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជន​ស​ង្ស​យ័​ម្នាក់​បាន​ត្រូវ​នគរបាល​ស្រុក​កៀនស្វាយ​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ឪពុក​ម្តាយ​កុមារី​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​ថា ជន​ស​ង្ស​យ័​ត្រូវជា​អ៊ំ​របស់​កុមារី​រង​គ្រោះ បាន​ចាប់រំលោភ​ក្មួយ​ស្រី​រហូត​បាន​សម្រេច​មួយ​លើក​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១២ តុលា ២០១៨ ស្រុក​កៀនស្វាយ…

ខេត្តកណ្តាល ៖ ជន​ស​ង្ស​យ័​ម្នាក់​បាន​ត្រូវ​នគរបាល​ស្រុក​កៀនស្វាយ​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ឪពុក​ម្តាយ​កុមារី​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង​ថា ជន​ស​ង្ស​យ័​ត្រូវជា​អ៊ំ​របស់​កុមារី​រង​គ្រោះ បាន​ចាប់រំលោភ​ក្មួយ​ស្រី​រហូត​បាន​សម្រេច​មួយ​លើក​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១២ តុលា ២០១៨ ស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​ឃាត់ខ្លួន​នៅ​ថ្ងៃ​១៤ តុលា ២០១៨​។

ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​៦​ឆ្នាំ មាន​ទីលំនៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ចំណែក​ជនសង្ស័យ​ឈ្មោះ អ៊ួ​ន រឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

នគរបាល​ស្រុក​កៀនស្វាយ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ កុមារី​រង​គ្រោះ​ស្នាក់​នៅ​ជាមួយ​ជីតា​ឈ្មោះ​ចេ​ង ម៉ី នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​ជនសង្ស័យ​ដែល​ត្រូវជា​អ៊ំ​របស់​កុមារី​រង​គ្រោះ បាន​មក​សុំ​កុមារី​រង​គ្រោះ​ពី​ជីតា​ថា «​ឲ្យ​កុមារី​រង​គ្រោះ​ទៅ​ដេក​ជាមួយ​ខ្លួន​មួយ​យប់​» ពេល​នោះ​ជីតា​ជន​រង​គ្រោះ​បាន​ឯកភាព​ក៍​នាំ​កុមារី​រង​គ្រោះ​មក​ដេក​លើ​គ្រែ​ពូក​របស់​ខ្លួន រួច​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​១​លើក​។

លុះដល់​ថ្ងៃ​ទី​១៣ តុលា ២០១៨ អ៊ំ​ស្រី​របស់​កុមារី​រង​គ្រោះ​ឃើញ​កុមារី​រង​គ្រោះ​ដេក​មានការ​សង្ស័យ​ក៏​សួរនាំ ហើយ​កុមារី​រង​គ្រោះ​បាន​ឆ្លើយ​ថា អ៊ំ​ប្រុស​បាន​បៀតបៀន​នាង ឮ​ដូច្នេះ​អ៊ំ​ស្រី​កុមារី​រង​គ្រោះ​ក៏​ឆែក​មើល​ប្រដាប់​ភេទ​កុមារី​រង​គ្រោះ​ឃើញ​មានស​ភាព​ខុសធម្មតា ក៏​ទូរ​សព្ទ័​ទៅ​ប្រាប់​ម្តាយ​កុមារី​រង​គ្រោះ​នៅ​ឯ​ភ្នំពេញ និង​នាំ​កុមារី​រង​គ្រោះ​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ បន្ទាប់​មក​ក៍បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ។

ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​កំលាំង​ជំនាញ​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ធំ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​វេលា​ម៉ោង​៦​ថ្ងៃ​ទី​១៤ តុលា ២០១៨ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ