ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​៤​យ៉ាង​ធ្វើ​ឱ្យ​កូន​មិន​បៀម​ដៃ​ទៀត

5 ឆ្នាំ មុន

ប្រសិនជា​កូន​អ្នក​ចូល​ចិត្ត​បៀម​ដៃ​របស់​គេ អ្នក​អាច​ប្រើ​វិធី​៤​នេះ ដើម្បី​បញ្ឈប់​កូន​កុំ​ឲ្យ​ញ៉ាំ​ដៃ​គេ​ទៀត ។ តើ​មាន​វិធី​អ្វី​ខ្លះទៅ ? 1.​នៅ​ពេល​ដែល​កូន​បៀម​ដៃ អ្នក​គួរតែ​នាំ​កូន​ទៅ​មុខ​កញ្ចក់ ហើយ​ឲ្យ​គេ​មើលខ្លួន​គេ ដោយ​អ្នក​អាច​ចំអក​គេ​ថា​អាក្រក់​យ៉ាងណា​ពេល​ដែល​គេ​បៀម​ដៃ​របស់​ខ្លួន…

ប្រសិនជា​កូន​អ្នក​ចូល​ចិត្ត​បៀម​ដៃ​របស់​គេ អ្នក​អាច​ប្រើ​វិធី​៤​នេះ ដើម្បី​បញ្ឈប់​កូន​កុំ​ឲ្យ​ញ៉ាំ​ដៃ​គេ​ទៀត ។ តើ​មាន​វិធី​អ្វី​ខ្លះទៅ ?

1.​នៅ​ពេល​ដែល​កូន​បៀម​ដៃ អ្នក​គួរតែ​នាំ​កូន​ទៅ​មុខ​កញ្ចក់ ហើយ​ឲ្យ​គេ​មើលខ្លួន​គេ ដោយ​អ្នក​អាច​ចំអក​គេ​ថា​អាក្រក់​យ៉ាងណា​ពេល​ដែល​គេ​បៀម​ដៃ​របស់​ខ្លួន ។ បន្ទាប់​មក​អ្នក​អាច​ដក​ដៃ​កូន​ចេញ ហើយ​ឲ្យ​គេ​មើល​ម្តងទៀត ហើយ​និយាយ​សរសើរ​គេ​ថា ពេល​ដែល​គេ​មិន​បៀម​ដៃ គឺ​ស្អាត​ណាស់ ដូចនេះ​កូន​ដែល​ចង់​ស្អាត​នឹង​មិន​បន្ត​បៀម​ដៃ​ទៀត​ទេ ។

2.​ប្រសិនជា​អាច អ្នក​អាច​យក​ដី​លើ​ដៃ​កូន​ដាក់​ក្នុង​កែវពិសោធន៍​មួយ ដោយ​ឲ្យ​គេ​ឃើញ​ផ្ទាល់​ពេល​មេរោគ​កំពុង​ហែល​ក្នុង​កែវពិសោធន៍​នោះ ។ នៅ​ពេល​ដែល​កូន​មើលឃើញ​មាន​មេរោគ​មែន គេ​នឹង​មិន​បៀម​ដៃ​ទៀត​ទេ ព្រោះ​មេរោគ​ទាំងនោះ​គួរ​ឲ្យ​ខ្លាច ដោយ​គេ​អាច​មើលឃើញ​ផ្ទាល់​ភ្នែក ។

3.​អ្នក​អាច​សន្យា​ជាមួយ​កូន ដោយ​ឲ្យ​រង្វាន់​ដល់​គេ​នៅ​ពេល​ដែល​គេ​អាច​ធ្វើ​បាន​មិន​យកដៃ​ដាក់​ចូល​មាត់ ។ នៅ​ពេល​ដែល​កូន​អាច​បាន​រង្វាន់​មែន គេ​នឹង​មិន​បៀម​ដៃ​ទៀត​ទេ ។

4.​អ្នក​អាច​តែង​ឲ្យ​កូន​ប្រើ​ដៃ​របស់​គេ​ធ្វើ​នេះ​ធ្វើ​នោះ​បាន ព្រោះ​នៅ​ពេល​ដែល​ដៃ​គេ​រវល់ គេ​នឹង​មិន​យកដៃ​ដាក់​ចូល​មាត់​ឡើយ ដោយ​គេ​អាច​បំភ្លេច​បាន ។ ដូចនេះ​អ្នក​អាច​អនុ វត្ត​តាម​វិធី​ទាំងឡាយ​ខាងលើ​នេះ​បាន ដើម្បី​កុំ​ឲ្យ​កូន​ញ៉ាំ​ដៃ​ដែល​អាច​នាំ​មេរោគ​ចូល​ក្នុង​រាង​កាយ​ពេញ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ