ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

 អាជ្ញាធរ​ថៃ​ដោះ​លែង​អ្នកទោស​ខ្មែរ​៧៤​នាក់

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លេង​អ្នកទោស​ខ្មែរ​ជា​បន្តបន្ទាប់ ដោយ​គិត​ពី​ដើម​ខែមេសា រហូត​មក​ទល់​នឹង​ខែតុលា​នេះ​មាន​ចំនួន​៧៤​នាក់ ស្រី​៧​នាក់ នឹង​បញ្ជូន​ខ្លួន​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ (​ដែល​ថៃ​ហៅ​ថា​ឆ​ង​សា​ងាំ​)​ស្ថិត​ក្នុង​ភ​មិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង…

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លេង​អ្នកទោស​ខ្មែរ​ជា​បន្តបន្ទាប់ ដោយ​គិត​ពី​ដើម​ខែមេសា រហូត​មក​ទល់​នឹង​ខែតុលា​នេះ​មាន​ចំនួន​៧៤​នាក់ ស្រី​៧​នាក់ នឹង​បញ្ជូន​ខ្លួន​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ (​ដែល​ថៃ​ហៅ​ថា​ឆ​ង​សា​ងាំ​)​ស្ថិត​ក្នុង​ភ​មិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

យោង​ទៅ​លើ​របាយការណ៍​មន្ត្រី​បម្រើ​ការងារ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា អ្នកទោស​ខ្មែរ​ទាំង​៧៤​នាក់ ស្រី​៧​នាក់​នេះ​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​បញ្ជូន​ប្រគល់​ឱ្យ​កម្ពុជា​ចាប់ពី​ខែមេសា មក​ទល់​ខែតុលា​នេះ ហើយ​អ្នកទោស​ខ្មែរ​ទាំងអស់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ចោទ​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់ រុករក​កាប់​ឈើ​គ្រ​ញួ​ង​នៅ​ក្នុង​ទឹកដី​ថៃ ក្នុង​ម្នាក់​ៗ​ជាប់គុក​មាន​រយៈពេល​២​ឆ្នាំទៅ​៣​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ថៃ​។

ជាក់ស្តែង​បុរស​ម្នាក់​ឈ្មោះ​ថន ច​ន្ថា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​មណ្ឌល​១០ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លេង​កាលពី​ថ្ងៃ​ទី​១៣ តុលា ២០១៨​នេះ​។

គួ​រំលឹក​ថា សកម្មភាព​ប្រជាពលរដ្ឋ​ឡើង​ភ្នំ​ដងរ៉ែក​ឆ្លង​ដែន​រុករក​កាប់​ឈើ​គ្រ​ញួ​ង​នៅ​តែ​កើត​មាន ហើយ​មិនមែន​ទើបតែ​កើត​ទេ បើ​យើង​គិត​ពី​អាយុកាល​ចូល​មួយ​ទស​វត្ស​ចាប់ពី​ក្នុង​ឆ្នាំ​២០០៨​រហូត​មក​ទល់​ឆ្នាំ​២០១៨ ហើយ​ប្រជាពលរដ្ឋ​ខ្មែ​រក៍​ត្រូវ​ក្រុម​ទា​ហាន​ថៃ​បាញ់​សម្លាប់ និង​ចាប់ខ្លួន​ដាក់គុក​ជា​ហូរហែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ