ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​ភ្ញៀវ​ទេសចរ​មក​លេង​រមណីយ​ក្នុង​ខេត្ត​ប៉ៃលិន​មានការ​កើនឡើង​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ការ​ដើរ​លេង​កម្សាន្ត​របស់​អ្នក​រស់នៅ​ក្នុងស្រុក​ក៏​ដូច​ជា ភ្ញៀវ​ទេសចរណ៍​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៨​នេះ​មាន​សន្ទុះ​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ ។ ការ​មាន​ភ្ញៀវ​មក​លេង​ច្រើន​បែប​នេះ ស្រប​ទៅ​តាម​ការ​រៀបចំ​ជា​ស្រេច​របស់​អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា ម្ចាស់​រមណីយដ្ឋាន​ក្នុង​ការ​ទទួល​ស្វាគមន៍​ដល់​ភ្ញៀវ​ទេសចរណ៍​ទាំង​អស់នោះ ។ បើ​តាម​ការ​រៀបរាប់​ពី​ខាង​លោក…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ការ​ដើរ​លេង​កម្សាន្ត​របស់​អ្នក​រស់នៅ​ក្នុងស្រុក​ក៏​ដូច​ជា ភ្ញៀវ​ទេសចរណ៍​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៨​នេះ​មាន​សន្ទុះ​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ ។

ការ​មាន​ភ្ញៀវ​មក​លេង​ច្រើន​បែប​នេះ ស្រប​ទៅ​តាម​ការ​រៀបចំ​ជា​ស្រេច​របស់​អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា ម្ចាស់​រមណីយដ្ឋាន​ក្នុង​ការ​ទទួល​ស្វាគមន៍​ដល់​ភ្ញៀវ​ទេសចរណ៍​ទាំង​អស់នោះ ។

បើ​តាម​ការ​រៀបរាប់​ពី​ខាង​លោក លឹ​ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរណ៍​ដែល​មក​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​នា​ថ្ងៃ​ទី​០៦-០៧ ខែតុលា​មាន​ដូច​តទៅ នៅ​ថ្ងៃ​ទី​០៦ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ចំនួន​៣,២៦៩​នាក់ ភ្ញៀវ​អន្តរជាតិ​ចំនួន​១២​នាក់ (​ជនជាតិ​ថៃ​) សរុប​មាន​ចំនួន​៣,២៨០​នាក់ ។ នៅ​ថ្ងៃ​ទី​០៧ ខែតុលា មាន​ភ្ញៀវ​ទេសចរ​ជាតិ​ចំនួន​២,៨៩៧​នាក់ ភ្ញៀវ​អន្តរជាតិ​ចំនួន​០៩​នាក់ (​ជនជាតិ​ចិន​៣​នាក់ រុ​ស្សី​២​នាក់ បារាំង​៤​នាក់​) សរុប​ចំនួន​២,៩០៦​នាក់ ។ លោក​បន្ត​ទៀត​ថា ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​០៨-០៩-១០ ខែតុលា ឆ្នាំ​២០១៨ ដូច​ខាងក្រោម នៅ​ថ្ងៃ​ទី​០៨ មាន​ភ្ញៀវ​ជាតិ​ចំនួន​៣,២២៣​នាក់ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​១៤​នាក់ សរុប​ចំនួន​៣,២៣៧​នាក់ ។ នៅ​ថ្ងៃ​ទី​០៩ ភ្ញៀវ​ជាតិ​ចំនួន​៩,៤០១​នាក់ ភ្ញៀវ​អន្តរជាតិ​ចំនួន​២៥​នាក់ សរុប​ចំនួន​៩,៤២៨​នាក់ ។ នៅ​ថ្ងៃ​ទី​១០​មាន​ភ្ញៀវ​ជាតិ​ចំនួន​៧,៨៩៦​នាក់ ភ្ញៀវ​អន្តរជាតិ​ចំនួន​០២​នាក់ សរុប​ចំនួន​៧,៨៩៩​នាក់ ។

លោក​បញ្ជាក់​ទៀត​ថា ភ្ញៀវ​ទេសចរណ៍​ជាតិ​សរុប​ក្នុង​រយៈពេល​៣​ថ្ងៃ​មាន​ចំនួន​២០,៥៦១​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ មាន​ចំនួន​១,៨២៣៧​នាក់ មានការ​កើនឡើង​១២,៥១% ។
ចំណែក​ភ្ញៀវ​អន្តរជាតិ​សរុប​រយៈពេល​៣​ថ្ងៃ​មាន​ចំនួន​៤១​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ មាន​ចំនួន​៤៨​នាក់ ដូច្នេះ​មានការ​ថយ​ចុះ ១៤,៥៨% ។ លោក​បន្ថែម​ថា ចំនួន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​សរុប​មាន​ចំនួន​២០,៥៦១​នាក់ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៧​កន្លង​មក​មាន​ចំនួន ១,៨២៨៥​នាក់ មានការ​កើនឡើង​១២,៤៤% ។ ក្នុង​ការ​ដើរ​លេង​កម្សាន្ត​រយ​:​ពេល​១​អាទិត្យ​កន្លង​ទៅ​នេះ ពុំ​ឃើញ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរ ឬ​រឿងរ៉ាវ​អ្វី​ផ្សេង​ៗ​កើតឡើង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ