ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សម្រេច​ឲ្យ​អា​មេ​រិ​ក​បើក​ការ​រុករក​អដ្ឋិធាតុ​ទា​ហាន​ខ្លួន​ដែល​ស្លា.ប់​ក្នុង​សង្គ្រាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ផ្អាក​មួយ​រយៈ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បើក​ឲ្យ​សហរដ្ឋអាមេរិក​បើក​ការ​រុករក​អដ្ឋិធាតុ​ខ្លួន​ដែល​បាន​ស្លាប់ ក្នុង​សម័យ​សង្គ្រាម​កន្លង ។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ។ លោក សុខ ឥ​សាន…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ផ្អាក​មួយ​រយៈ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បើក​ឲ្យ​សហរដ្ឋអាមេរិក​បើក​ការ​រុករក​អដ្ឋិធាតុ​ខ្លួន​ដែល​បាន​ស្លាប់ ក្នុង​សម័យ​សង្គ្រាម​កន្លង ។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជា​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ តុលា​ថា ការ​សម្រេច​បើក​ការ​រុករក​អដ្ឋិធាតុ​របស់​អា​មេ​រិ​ក​នេះ បង្ហាញ​ថា កម្ពុជា​គោរព​សិទ្ធិ​មនុស្ស ។ លោក​បន្ត​ថា ការ​រុករក​អដ្ឋិធាតុ​ទា​ហាន​អា​មេ​រិ​ក​បាត់​ខ្លួន​ក្នុង​សង្គ្រាម​ត្រូវ​បាន​ផ្អាក ក្រោយ​ពេល​ដែល​របប​ក្រុង​វ៉ា​ស៊ី​ង​តោន​បាន​រឹត​បន្តឹង​ទិដ្ឋាការ​ដល់​មន្ត្រី​សំខាន់​ៗ​មួយ​ចំនួន​នៃ​ក្រសួងការបរទេស​កុ​ម្ពុ​ជា ។

លោក​បញ្ជាក់​ថា​« ឥឡូវនេះ​ដោយ​ផ្អែក​តាម​សំណូមពរ​របស់​ព្រឹទ្ធ​សមាជិក​សរ​អា​នៅ​រដ្ឋ​វ៉ា​ស៊ី​ង​តោន​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ធ្វើ​សម្បទាន​ឲ្យ​មានការ​ប្រតិបត្តិការ​រុ​រក​អដ្ឋិធាតុ​ទា​ហ៊ាន​អា​មេ​រិ​ក​បាត់​ខ្លួន​ក្នុង​សង្គ្រាម​ឡើង​វិញ ដោយ​ផ្អែក​លើ​មូលដ្ឋាន​មនុស្សធម៌ និង​សិទ្ធិ​មនុស្ស​ជា​ពិសេស​ចំពោះ​មនោសញ្ចេតនា​ចំពោះ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​» ។ លោក​បន្ថែម​ថា ចំពោះ​កាយវិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បន្ត​ប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទា​ហ៊ាន​អា​មេ​រិ​ក​បាត់​ខ្លួន​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឆ្លុះ​បញ្ចាំង​ថា នរណា​មាន​មនុស្សធម៌ និង​គោរព​សិទ្ធិ​មនុស្ស​ជាង ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៣ តុលា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ប្រកាស​តាម​លិខិត​ឆ្លើយ​តប​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​បើក​ឡើង​វិញ​នូវ​ប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​អា​មេ​រិ​ក​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​ជូន និង​ឆ្លើយ​តប​ជាមួយ​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា រដ្ឋ​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក លោក ដុក អេ​រិ​ក​សុ​ន (Doug Ericksen) និង​តំណាងរាស្ត្រ​លោក វី​ន​សុ​ន បា​យ្ស (Vicent Buys) ។ នៅ​ក្នុង​លិខិត​ខាងលើ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ដូចដែល​យើង​បាន​ពិភាក្សា​លើក​មុន និង​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​ឯ​ឧត្តម ព្រមទាំង​សំណើ​របស់​អង្គការ​ពាក់ព័ន្ធ​ដទៃ​ទៀត​របស់​សហរដ្ឋអាមេរិក រដ្ឋាភិបាល​របស់ខ្ញុំ ដោយ​ក្នុង​ស្មារតី​មេត្តាករុណា​ដូច​កន្លង​មក​យល់ព្រម​ចាប់ផ្តើម​ឡើង​វិញ នូវ​ប្រតិបត្តិការ​រុករក​អដ្ឋ​ធាតុ POW/MIA ដ៏​សំខាន់​នេះ ទោះបីជា​ការ​រឹត​ត្បឹ​ត​ទិ​ដ្ឋ​ការ​សហរដ្ឋអាមេរិក​នៅ​តែ​មាន​សុពលភាព​ក៏​ដោយ​» ។

ក្នុង​លិខិត​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ទៀត​ថា ជា​ការ​ពិត​យើង​តែងតែមាន​បំណង​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបត្តិការ​លើ គ្រប់​វិស័យ​ទាំងអស់​ជាមួយ​សហរដ្ឋអាមេរិក​ដោយ​ឈរ​លើ​មូលដ្ឋាន​ផលប្រយោជន៍​រួម និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ។ កិច្ច​សហប្រតិបត្តិការ​លើ​កម្មវិធី POW/MIA តាំង​តែ​ពី​មុន​ពេល​កម្ពុជា និង​សហរដ្ឋអាមេរិក​ត​ភ្ជាប់​ទំនាក់ទំនង​ឡើង​វិញ​នៅ​ទស្ស​វត្ស​១៩៩០ គឺជា​ទា​ហរ​ណ៍​បញ្ជាក់​ច្បាស់​អំពី​ការ​ខិតខំ​របស់​យើង ដើម្បី​គោលដៅ​នេះ ហើយ​ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​ការ​រួម​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ​ជាមួយនឹង​ក្រុម​គ្រួសារ​ឈ្លើយសឹក និង​ទាហាន​អា​មេ​រិ​ក​បាត់​ខ្លួន ដែល​បាន​រង​ទុក្ខ​ផ្លូវចិត្ត​យ៉ាង​ធំធេង ដោយ​ការ​បាត់បង់​របស់​គេ ។

គួរ​ឭ​កថា កិច្ច​សហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​អា​មេ​រិ​ក​នៅ​កម្ពុជា​ត្រូវ​បាន​ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៧​មក បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ (Visa) ប្រភេទ B1 និង​B2 (​ប្រភេទ​ទេសចរ និង​ជំនួញ​) ដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុជា ចាប់តាំងពី​ថ្នាក់​អគ្គនាយក​រហូត​ដល់​ថ្នាក់​កំពូល ។ ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​វិស័យ​ការទូត​រវាង​កម្ពុជា​-​អា​មេ​រិ​ក ចាប់ផ្តើម​តឹងតែង​ជាង​មុន ។ ជាមួយ​គ្នា​នេះ សហរដ្ឋអាមេរិក​ក៏​បាន​បន្ត​រឹតត្បិត​ទិដ្ឋាការ​បន្ថែម​ទៀត ដល់​មន្ត្រី​កម្ពុជា​ណា​ដែល​ពួក​គេ​យល់​ថា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​ផង​ដែរ ។

បើ​តាម​ការ​ដឹង​នោះ​គិត​រហូត​មក​ដល់​ពេល​នេះ​កិច្ច​សហប្រតិបត្តិការ​រុករក​អដ្ឋិធាតុ​ទាហាន​អា​មេ​រិ​ក​នៅ​កម្ពុជា​ត្រូវ​បាន​ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ខណៈ​ដែល​អដ្ឋិធាតុ​របស់​ទាហាន​អា​មេ​រិ​ក ដែល​បាត់​បង់ជីវិត​នៅ​លើ​ដី​កម្ពុជា​ទាំងអស់​មាន​ប្រមាណ ៨០​នាក់ ហើយ​បច្ចុប្បន្ន​រក​ឃើញ ៤០​នាក់​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ