ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស…​ផឹកស្រវឹងចេញ​​ភាសា​ថៃ ស៊ី៤ពូថៅ​ឈាមដូចថ្លុក

5 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្ត​ព្រៃវែង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ម្នាក់​ត្រូវ​មិត្តភក្តិ​កាប់​៤​ពូថៅ​បែកក្បាល​ហូរ​ឈាម​ស្រោច​ជោក​​ខ្លួននិងដី ដោយសារ​​តែ​ផឹកស៊ី​ហើយអួតចេះ​ភាសា​ថៃ​​ច្រើន​ ដែល​​ហេតុ​ការ​ណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២​ តុលា ស្ថិតនៅ​ផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​ចំបក់…

​ខេត្ត​ព្រៃវែង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ម្នាក់​ត្រូវ​មិត្តភក្តិ​កាប់​៤​ពូថៅ​បែកក្បាល​ហូរ​ឈាម​ស្រោច​ជោក​​ខ្លួននិងដី ដោយសារ​​តែ​ផឹកស៊ី​ហើយអួតចេះ​ភាសា​ថៃ​​ច្រើន​ ដែល​​ហេតុ​ការ​ណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២​ តុលា ស្ថិតនៅ​ផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​ចំបក់ ឃុំ​ចុង​អំពិល ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង​ ។​ ជន​រង​គ្រោះ​ខាងលើ ​ឈ្មោះ ធី ចាន់ធូ​ អាយុ​២៩​ឆ្នាំ ​​​រីឯ​​ជន​បង្ក​ឈ្មោះ ដែន ប៊ុ​ន
​ណែ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ អ្នក​ទាំង​២​ មាន​ទីលំនៅ​ក្នុងភូមិខាងលើ​​ជាមួយ​គ្នា​ ។​

​ប្រភព​​បន្ត​ថា ជន​បង្ក​និង​ជន​រង​គ្រោះជា​មិត្តភក្តិ​និង​គ្នា និង​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថែ​ជាមួយ​គ្នា ហើយ​មិន​ដែល​មក​ផ្ទះ​វិញ​ទេ គឺ​ទើបតែ​បុណ្យ​ភ្ជំបិណ្ឌ​ឆ្នាំ​នេះ ដែល​ពួក​គេ​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​។​​នៅ​មុន​ពេល​កើតហេតុ​ ជន​បង្កនិង​ជន​រង​គ្រោះ​ ព្រមទាំង​បងប្រុស​ជន​រង​គ្រោះ​ម្នាក់​ទៀត បាន​នាំ​គ្នា​ផឹកស៊ី​សប្បាយ​លក្ខណៈ​មិត្តភក្តិ​ដូច​សព្វមួយដង ដោយ​គ្មាន​បញ្ហា​អ្វី​ទេ ។ ប៉ុន្តែ​លុះ​ពេល​ផឹក​ស្រវឹង​​ស្រាប់តែ​ជន​បង្ក​និង​ជន​រង​គ្រោះ​​លែង​និយាយ​ខ្មែរ បែរជា​និយាយ​តែ​ភាសា​ថៃ ចំណែក​បងប្រុស​ជន​រង​គ្រោះ​ស្តាប់​មិន​បាន មិនដឹង​គេ​និយាយ​រឿង​អី​ក៏​ចេះ​តែ​ផឹក​ទៅ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ជន​បង្ក​ងើប​ដើរ​ចេញ​ទៅ​បាត់ នៅ​សល់​តែ​ជន​រង​គ្រោះ​និង​បងប្រុស​អង្គុយ​ផឹក​២​នាក់ ​។

ស្រាប់តែ​មួយសន្ទុះ​ក្រោយមក ក៏​ឃើញ​ជន​បង្ក​ត្រឡប់​មក​វិញ មាន​ទាំង​ពូថៅ​នៅ​ក្នុង​ដៃ ស្ទុះ​មក​កាប់​សន្ធាប់​លើ​ជន​រង​គ្រោះ​ត្រូវ​ចំនួន​៤​ពូថៅ បែកក្បាល​ហូរ​ឈាម​ជោគ​ខ្លួន និង​ស្រោច​ជោគ​ពេញ​ដី ទើប​មានការ​ភ្ញាក់​ផ្អើល​ឆោឡោ​ឡើង ហើយ​ជន​រង​គ្រោះ ក៏​ត្រូវ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ និង​បាន​រាយ​ការ​ណ៌​ប្រាប់​សមត្ថកិច្ច​ចុះ​ទៅ​អន្តរា​គម​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ​។​​បច្ចុប្បន្ន​ ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ព្យាបាល​បន្ត​នៅ​រាជធានី​ភ្នំពេញ ដោយឡែក​ខាង​សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង និង​តាម​រក​ចាប់ខ្លួន​ជន​បង្ក ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ​៕

អត្ថបទសរសេរ ដោយ