ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​អ្នកក្លាហាន​មែន វាយ​ដល់​មុខ​បន្ទប់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ បក្ខពួក​បង្ក​ហិង្សា​វាយ​ជន​រង​គ្រោះ​ដល់​មុខ​បន្ទប់​របួសធ្ងន់​ម្នាក់​កាលពី​វេលា​ទាប​ភ្លឺ ថ្ងៃ​ទី​12 ខែតុលា ឆ្នាំ​2018 ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​2​នាក់​ហើយ ។ ជនសង្ស័យ​ទាំង​2​ម្នាក់​ឈ្មោះ ឡោះ…

​ខេត្តបន្ទាយមានជ័យ ៖ បក្ខពួក​បង្ក​ហិង្សា​វាយ​ជន​រង​គ្រោះ​ដល់​មុខ​បន្ទប់​របួសធ្ងន់​ម្នាក់​កាលពី​វេលា​ទាប​ភ្លឺ ថ្ងៃ​ទី​12 ខែតុលា ឆ្នាំ​2018 ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​2​នាក់​ហើយ ។ ជនសង្ស័យ​ទាំង​2​ម្នាក់​ឈ្មោះ ឡោះ សា​អី ភេទ​ប្រុស អាយុ​18​ឆ្នាំ និង​ម្នាក់​ឈ្មោះ យ៉េ​ង យិ​ន ភេទ​ប្រុស អាយុ​16​ឆ្នាំ ពួក​គេ​ទាំង​2​នាក់​រស់នៅ​ភូមិ​មិត្តភាព សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​2​និយាយ​ថា ពួក​គេ​មិន​បាន​វាយតប់​លើ​ជន​រង​គ្រោះ​ទេ ប៉ុន្តែ​ទទួលស្គាល់​ថា ជា​អ្នក​រួម​ដំណើរ​ហើយ​ឈ្មោះ យ៉េ​ង យិ​ន ទទួលស្គាល់​ថា ខ្លួន​ជា​អ្នកមាន​កាំបិត​បុ័ងតោ​ពិតប្រាកដ​មែន ។ ជនសង្ស័យ​ទាំង​2​ប្រាប់​ថា ជន​ដៃដល់​ដែល​វាយ​ជន​រង​គ្រោះ​ឈ្មោះ ជៀន សុ​ជា ភេទ​ប្រុស អាយុ​17​ឆ្នាំ ឲ្យ​របួសធ្ងន់​គឺ​ឈ្មោះ ម៉ី ភេទ​ប្រុស ។​

​ជនសង្ស័យ​ឈ្មោះ ឡោះ សា​អី និយាយ​ថា តាម​ពិត​រឿង​រ៉ាង​ខាងលើ​ផ្តើម​ចេញពី​រឿង​បក​តែម​ម៉ូតូ កាលពី​ថ្ងៃមុន​រវល់​ធ្វើការ​ស្រាប់តែ​មាន​គេ​លួច​បក​តែម​ម៉ូតូ​ពេល​សួរនាំ​ឈ្មោះ ម៉ី ប្រាប់​ថា ជន​រង​គ្រោះ​ខាងលើ​ជា​អ្នក​បក​ហើយ​ថា កន្លង​មក​ក៏​ធ្លាប់​មាន​ជម្លោះ​នៅ​កន្លែងធ្វើការ​ជុំ​គ្នា​រវាង​ជន​រង​គ្រោះ និង​ឈ្មោះ ម៉ី នោះ​ផង​ដែរ ។​

​ឈ្មោះ ឡោះ សា​អី បន្ត​ទៀត​ថា នៅ​យប់​កើតហេតុ​ខ្លួន​គ្រាន់តែ​ចង់​ចូល​ទៅ​សួរ​ជន​រង​គ្រោះ​ថា តើ​បាន​បក​តែម​ម៉ូតូ​មែន​ឬទេ​ដឹង​អី​ឈ្មោះ ម៉ី ទាញ់​ដំបង​វាយ​ជន​រង​គ្រោះ​ទៅ​វិញ ។​

​លោក​វរ​សេនី​យ៌​ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា យោង​ចម្លើយ​សួរនាំ​ក្រោយ​ធ្វើ​កំណត់ហេតុ និង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​2​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ហើយ​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​កំពុង​គេចខ្លួន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ