ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំង​មិន​ទាន់​ក្តៅ​ផង បែរជា​គម្រប់​ក្តៅ​មុន ចង់​ជម្រះបញ្ជី​ឱ្យ​កូន​មានអី​ផ្អើល​ភូមិ​៨​នាក់​ដេកពេទ្យទាំងអស់

5 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​០៨​នាក់​រង​របួសធ្ងន់​ស្រាល​បណ្តាល​មក​ពី​អំពើ​ហិង្សា​ដោយ​ចេតនា​កើតឡើង​ដោយ​អំណាច​ស្រា​បង្ក​ជា​ភ្លើង​គំនុំសងសឹក​ជំនួស​កូន​ដែល​ត្រូវ​ក្រុម​ភាគី​ម្ខាង​វាយ​គ្នា​កាលពី​ឆ្នាំ​មុន​មក​ទូទាត់​គ្នា​នៅ​ពេល​សែន​ជូន​ដូនតា​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​លទ្ធផល​ក្រុម​ជន​បង្ក​០៤​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ហិង្សា​ដោយ​ចេតនា ។​ ​តែ​អ្វី​គួ​ឲ្យ​អា​សង្វេគ​នោះ​ជន​បង្ក​រង​របួស​០៣​នាក់​ត្រូវ​សាច់ញាតិ​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ​នោះ​ត្រូវ​សមត្ថកិច្ច​តាម​មក​ចាប់​ឃាត់ខ្លួន​ដល់​មន្ទីរពេទ្យ​ក៏​ប៉ុន្តែ​ទុក​ឲ្យ​គ្រូពេទ្យ​ព្យាបាល​របួស​សិន រីឯ​ក្រុម​ជន​រង​គ្រោះ​៥​នាក់ ធ្ងន់​២​នាក់ ស្រាល​៣​នាក់ ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ដើម្បី​សង្គ្រោះ ។​…

​ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​០៨​នាក់​រង​របួសធ្ងន់​ស្រាល​បណ្តាល​មក​ពី​អំពើ​ហិង្សា​ដោយ​ចេតនា​កើតឡើង​ដោយ​អំណាច​ស្រា​បង្ក​ជា​ភ្លើង​គំនុំសងសឹក​ជំនួស​កូន​ដែល​ត្រូវ​ក្រុម​ភាគី​ម្ខាង​វាយ​គ្នា​កាលពី​ឆ្នាំ​មុន​មក​ទូទាត់​គ្នា​នៅ​ពេល​សែន​ជូន​ដូនតា​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​លទ្ធផល​ក្រុម​ជន​បង្ក​០៤​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ហិង្សា​ដោយ​ចេតនា ។​

​តែ​អ្វី​គួ​ឲ្យ​អា​សង្វេគ​នោះ​ជន​បង្ក​រង​របួស​០៣​នាក់​ត្រូវ​សាច់ញាតិ​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ​នោះ​ត្រូវ​សមត្ថកិច្ច​តាម​មក​ចាប់​ឃាត់ខ្លួន​ដល់​មន្ទីរពេទ្យ​ក៏​ប៉ុន្តែ​ទុក​ឲ្យ​គ្រូពេទ្យ​ព្យាបាល​របួស​សិន រីឯ​ក្រុម​ជន​រង​គ្រោះ​៥​នាក់ ធ្ងន់​២​នាក់ ស្រាល​៣​នាក់ ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ដើម្បី​សង្គ្រោះ ។​

​ទាក់ទិន​ករណី​ហិង្សា​នេះ​សមត្ថកិច្ច​ស្រុក​ស្វាយ​ជ្រំ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​នៅផ្ទះ​ឈ្មោះ ហ៊ា​ង សា​រិ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ក្រសាំង​ជ្រំ ស្រុក​ស្វាយ​ជ្រំ មានការ​ផឹកស៊ី​ក្នុង​នោះ​មានឈ្មោះ សុខ ជា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ឈ្មោះ ហ៊ា​ង រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ក្រសាំង​ជ្រំ និង​ឈ្មោះ ឌី សូត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ត្រោក ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រំ បាន​ផឹកស៊ី​ជាមួយ​គ្នា​បន្ទាប់​ពី​ត្រូវ​ស្រា​មក​ឈ្មោះ ហ៊ា​ង សា​រិ​ន បាន​បបួល​បក្សពួក​០៣​នាក់​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​ឈ្មោះ គង់ សឿ​ន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ដែល​ជា​អ្នក​លក់ដូរ​ក្នុង​តូប​មុខ​ផ្ទះ​សួរ​រក​ឈ្មោះ ធី (​ដែល​ជាស​ត្រូវ​វាយ​កូន​ឈ្មោះ ហ៊ា​ង សា​រិ​ន​) ជន​រង​គ្រោះ​ឈ្មោះ គង់ សឿ​ន ក៏​បាន​ឆ្លើយ​ថា ឈ្មោះ ធី ទៅ​កៀនស្វាយ​បាត់​ហើយ ។​

​ខណៈនោះ​ស្រាប់តែ​ឈ្មោះ សុខ ជា ស្ទុះ​ទៅ​ចូល​វាយ​ឈ្មោះ គង់ សឿ​ន ទាំង​កម្រោល​នៅ​ក្នុង​តូប​តែ​ម្តង​ហាក់ដូចជា​ឆ្នាំង​មិន​ទាន់​ក្តៅ​ផង​ទៅ​ក្តៅ​គម្រប់​ទៅ​វិញ ។ ពេល​នោះ​ជន​រង​គ្រោះ​ស្រែក​ឆោឡោ​ហៅ​ប្តី​ឲ្យ​ជួយ និង​ស្រែ​កថា ចោរ ចោរ ចោរប្លន់ ខណៈនោះ​ប្តី​ជន​រង​គ្រោះ​ឈ្មោះ ស៊ុំ ជាន អាយុ​២៩​ឆ្នាំ ឈ្មោះ ស៊ុំ សំ​អូន អាយុ​២៧​ឆ្នាំ និង​ឪពុក​ឈ្មោះ ស៊ុំ ថា អាយុ​៥៧​ឆ្នាំ ព្រមទាំង​កូនស្រី​ឈ្មោះ ស៊ុំ សំអាត អាយុ​៣១​ឆ្នាំ នាំ​គ្នា​រត់​មក​ជួយ​ក៏​ត្រូវ​បក្សពួក​ឈ្មោះ ហ៊ា​ង សា​រិ​ន យក​ដាវ​សា​ម៉ូ​រ៉ៃ​កាប់​ទៅ​លើ​បុរស​ឈ្មោះ ស៊ុំ ថា ជា​ឪពុក​របួសធ្ងន់​ក៏​កើត​ប្រតាយប្រតប់​គ្នា ប្តី​ជន​រង​គ្រោះ​ឈ្មោះ ស៊ុំ ជាន ឃើញ​គេ​កាប់​ឪពុក​ក៏​ស្ទុះ​ទៅ​ទាញ​បាន​កាំបិត​កា​ចែត​មួយ​ក៏​កាប់​តបត​ទៅ​ក្រុម​ជន​បង្ក​កាប់​ទៅ​កាប់​មករ​បួស​ទាំង​សងខាង​០៨​នាក់ ធ្ងន់​០៥​នាក់ ស្រាល​០៣​នាក់ ។ ក្រុម​ជន​បង្ក​របួសធ្ងន់​០៣​នាក់ ក្រុម​ជន​រង​គ្រោះ​របួស ធ្ងន់​២​នាក់ ស្រាល​០៣​នាក់ ។​

​មូលហេតុ​អំណាច​ស្រា​ឪពុក​ចង់​ជម្រះបញ្ជី​សងសឹក​ឲ្យ​កូន​គឺ កូន​របស់​ឈ្មោះ ហ៊ា​ង សា​រិ​ន ត្រូវ​ឈ្មោះ ធី វាយ​កាលពី​ឆ្នាំ​មុន​តែម​ករក​មិនឃើញ​បែរជា​អ្នក​គ្មាន​គំនុំ ចូល​ទៅ​បង្ករឿង​វាយ​ម្ចាស់ផ្ទះ​អ្នក​លក់ដូរ ផ្ទុះ​ហិង្សា​តែ​ម្តង ។ លទ្ធផល​ជនសង្ស័យ​ម្នាក់​ត្រូវ​ឃុំខ្លួន និង​០៣​នាក់​ទៀត​ចេញពី​មន្ទីរពេទ្យ​ក៏​ត្រូវ​ឃុំខ្លួន​ដែរ ក្រុម​ជន​រង​គ្រោះ​៥​នាក់​ក៏​ចូល​ពេទ្យ​ដែរ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ