ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជួប​បញ្ហា​ស្ទះ​ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត ព្រោះតែ​ដ​ទទឹង​ចម្លង​មិន​ទាន់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំ​បិ​ណ្យ​កន្លង​ទៅ​នេះ គេ​សង្កេត​ឃើញ​កំពុងដ ចម្លង​ទទឹង ពី​ក្រុង​កំពង់ឆ្នាំង ទៅ​ស្រុក​កំពង់លែង មានការ​មមាញឹក​យ៉ាង​ខ្លាំង ដោយ​មាន​ប្រជាពលរដ្ឋ…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំ​បិ​ណ្យ​កន្លង​ទៅ​នេះ គេ​សង្កេត​ឃើញ​កំពុងដ ចម្លង​ទទឹង ពី​ក្រុង​កំពង់ឆ្នាំង ទៅ​ស្រុក​កំពង់លែង មានការ​មមាញឹក​យ៉ាង​ខ្លាំង ដោយ​មាន​ប្រជាពលរដ្ឋ បាន​នៅ​រង់ចាំ​ជិះ​ស្រឡាង​ដ ចម្លង​ជា​ច្រើន​រយ​នាក់ ដើម្បី​ធ្វើ​ដំណើរ​ទៅ​មូលដ្ឋាន​ជួបជុំ​ក្រុម​គ្រួសារ និង​ឪពុក​ម្ដាយ ក្នុង​ឱកាស​បុណ្យ​ទាន​នេះ​។ ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន​ដ​ទទឹង​មានការ​យឺតយ៉ាវ មិន​បាន​ធ្វើ​ឲ្យ​យ​ពួក​គាត់​ពេញចិត្ត​ពេញ​ឡើយ ព្រោះតែ​ស្រឡាង​ចម្លង​ដ​មាន​ចំនួន​តិច ឯ​អ្នក​ជិះ​មាន​ចំនួន​ច្រើន ធ្វើ​ឲ្យ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​រង់ចាំ​ជា​ច្រើន​ម៉ោង ទើប​មាន​ស្រឡាង​ដ មក​ចម្លង​ពួក​គាត់​។

ប្រជាពលរដ្ឋ​ដែល​កំពុង​រង់ចាំ​ស្រឡាង​ចម្លង​ពី​ក្រុង​កំពង់ឆ្នាំង ទៅ​ស្រុក​កំពង់លែង​បាន​និយាយ​ឲ្យ​ដឹង​ថា គាត់​បាន​ចាក​ចេញពី​ស្រុក​កំណើត ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ ទៅ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ នៅ​ពេល​ខែ​បុណ្យ​ទាន​ម្តង​ៗ ពួក​គាត់​តែងតែ មក​ស្រុក​កំណើត​នៅ​ស្រុក​កំពង់លែង បាន​វិល​ត្រឡប់​មក​ជួប​ក្រុម​គ្រួសារ​វិញ​។ ប៉ុន្តែ ការ​ចម្លង​ភ្ញៀវ​របស់​ក្រុមហ៊ុន​ដ​ទទឹង កំពង់ឆ្នាំង កំពង់លែង មិន​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត​ឡើយ ព្រោះតែ​ការ​ចម្លង​ដរ​នេះ​មានការ​កកស្ទះ​ដោយសារ​តែ​មាន​ស្រឡាង​ចម្លង​មាន​ចំនួន​តិច ប្រជាពលរដ្ឋ​ត្រូវការ​ជិះ​ឆ្លង​មាន​ចំនួន​ច្រើន​។ ហេតុ​ដូច្នេះ​ហើយ​ប្រជាពលរដ្ឋ​ស្នើ​សុំ​ក្រុមហ៊ុន​ចម្លង​ដ មេត្តា​ជួយ​ថែម​ស្រឡាង​ចម្លង​ដ​បន្ថែម​ទៀត ដើម្បី​ឆ្លើយ​តប​និង​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ពិសេស​ក្នុង​ពេល​ខែ​បុណ្យ​ទាន​ជាដើម ។

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា ពួក​គាត់​អ្នកស្រុក​កំ​ពង​លែង ក៏​ដូច​ជា​ប្រជាពលរដ្ឋ អ្នក​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ សូម​សំណូមពរ ដល់​ប្រមុខ​រាជរដ្ឋាភិបាល សូម​មេត្តា​ជួយ​សាងសង់​ស្ពាន​ឆ្លងទន្លេ​ពី​ផ្សារ​ក្រោម​ទៅ​កំពង់លែង ដែល​មាន​ប្រវែង​ប្រមាណ​ជាង​៧​គីឡូម៉ែត្រ ដើម្បី​សម្រួលការ​ធ្វើ​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ អ្នកស្រុក​កំពង់លែង ក្នុង​រដូវ​មានបុណ្យ​ទាន ក៏​ដូច​ជា​ការ​ធ្វើការ​ដឹក​ជញ្ជូន កសិផល មាន​ស្រូវ និង​ផលដំណាំ​ផ្សេង​ៗ​ទៅ​កាន់​ទីផ្សារ​។ ម្យ៉ាងវិញទៀត​ពេល​បាន​ស្ពាន​មួយ​ខ្យែ​នេះ​នឹង សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស បាន​ធ្វើ​ដំណើរ​កាត់​ខេត្តកំពង់ឆ្នាំង ចេញ​ទៅ​ខេត្តសៀមរាប ងាយស្រួល និង​បាន​ឆាប់រហ័ស​ផង​ដែរ​។

ប្រភព​ព័ត៌មាន​មួយ ពី​មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង ដែល​អាច​ជឿ​ទុកចិត្ត​បាន​ថា​៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ប្រកាស​ថា​៖ សម្តេច​កំពុង​ឲ្យ​អ្នកឯកទេស​ចុះ​សិក្សា កសាង​ស្ពាន​ឆ្លងទន្លេ​ពី​ក្រុង​កំពង់ឆ្នាំង​ទៅ​ស្រុក​កំពង់លែង​នេះ​ហើយ ។ សង្ឃឹមថា នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ នឹង​មាន​ស្ពាន​ឆ្លង​ពី​ក្រុង​កំពង់ឆ្នាំង​ទៅ​ស្រុក​កំពង់លែង​ជាក់​ជា​ពុំខាន ហើយ​ដល់​ពេល​នោះ អ្នកស្រុក​កំពង់លែង និង​ពិតជា​កែប្រែ​ជីវភាព សម្បូរ​សប្បាយ​ជាក់​ជា​ពុំខាន ព្រោះ​ប​ច្ចប្ប​ន្ន មាន​ផ្លូវ​ត​ភ្ជាប់​ពី​ស្រុក​កំពង់លែង​ដល់​ខេត្តកំពង់ធំ​រួចរាល់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ