ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរណ៍​មក​កម្សាន្ត ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​មានការ​កើនឡើង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្នុង​ថ្ងៃ​ឈប់​សម្រាក​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ បាន​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន ទេសចរណ៍​នានា​ក្នុង​ខេត្តស្វាយរៀង​ចំនួន​២,៧៦៨​នាក់…

ខេត្តស្វាយរៀង ៖ ក្នុង​ថ្ងៃ​ឈប់​សម្រាក​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ បាន​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន ទេសចរណ៍​នានា​ក្នុង​ខេត្តស្វាយរៀង​ចំនួន​២,៧៦៨​នាក់ គឺ​មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៧​កន្លង​ទៅ​។ បើ​យោង​តាម​លោក វ៉ា​ន់ សា​រ៉ាត ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្វាយរៀង បាន​ប្រាប់​តាម​ទូរ​សព្ទ័​នៅ រសៀល​ថ្ងៃ​ទី​១២ តុលា ២០១៨​នេះ​។

លោក វ៉ា​ន់ សា​រ៉ាត បានឱ្យ​ដឹង​ទៀត​ថា ភ្ញៀវ​ទេសចរណ៍​បាន ចាប់ផ្តើម​ធ្វើ​ដំណើរ​កម្សាន្ត តាម​រមណីយដ្ឋាន​ក្នុង​ខេត្តស្វាយរៀង នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨ ដែល​មាន​ចំនួន​សរុប​២,៧៦៨​នាក់ មានការ​កើន​ទ្បើ​ង​ជាង​ឆ្នាំ​២០១៧ មាន​ចំនួន​១,៩៦៦​នាក់ ស្មើនឹង​២៤៥.១៣% បើ​ធៀប​នឹង​ឆ្នាំ​២០១៧​កើនឡើង​ចំនួន​៨០២​នាក់​។

ក្នុង​នោះ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ប្រាសាទ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ រមណីយដ្ឋាន​ធម្មជាតិ​ព្រៃ​កូន​គគីរ ក្រុង​បា​វិត និង​រមណីយដ្ឋាន​ធម្មជាតិ​ទឹក​វិល នៅ​ស្រុក​រមាស​ហែក​ជាដើម​។ លោក​បាន​បន្ត​ទៀត​ថា ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ដែល​ចេញ​-​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ក៏​មានការ​កើន​ទ្បើ​ង​ផង​ដែរ​។ បើ​យោង​តាម​របាយការណ៍​របស់​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន អន្តរជាតិ​បា​វិត​ចាប់ពី​ថ្ងៃ​ទី​០៦-១០ ខែតុលា ឆ្នាំ​២០១៨ បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរណ៍​ជាតិ​មាន​ចំនួន សរុប​១០,៥០៩​នាក់ មានការ​កើន​ទ្បើ​ង​ចំនួន​៣,៦៣៦​នាក់​ស្មើនឹង​៥២.៩០% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ មាន​ចំនួន​៦,៨៧៣​នាក់​។

ចំណែកឯ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​សរុប​១២,៦៧៧​នាក់ មានការ​កើន​ទ្បើ​ង​ចំនួន ៥,១៤៣​នាក់ ស្មើនឹង​៦៨.២៦% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ មាន​ចំនួន​៧,៥៣៤​នាក់​។ ប្រធាន​មន្ទីរ​រូប​នេះ​បាន​បញ្ជាក់​ថា ការ​កើនឡើង​ភ្ញៀវ​ទេសចរណ៍​ដើរ​កម្សាន្ត តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​នេះ​ដោយសារ​ការ​យកចិត្តទុកដាក់​ពី​រដ្ឋបាល​ខេត្តស្វាយរៀង​ក្នុង​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ទីតាំង​ទេសចរណ៍​នានា​ដូច​ជា​ប្រាសាទព្រៃ​បា​សាក់​ជាដើម​… ព្រមទាំង​ការ​រៀបចំ​សណ្តាប់ធ្នាប់ និង​ការ​ការពារ​សន្តិសុខ​បាន​ល្អ​ពី​អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា អាជ្ញាធរ​តាម​មូលដ្ឋាន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ