ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​សហជីព​ចង់​ឃើញ​អ្នកនយោបាយ​ចរចា​គ្នា និង​រក​ដោះស្រាយ​បញ្ហា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ដក់​អនុគ្រោះ​ពន្ធ​លើក​ទំនិញ​គ្រប់​ប្រភេទ (EBA )​សម្រាប់​ការ​នាំ​ចូល​ទីផ្សា​របស់​សហភាព​អឺរ៉ុប (EU) ពី​ប្រទេស​កម្ពុជា​នោះ​មេ​សហជីព​មួយ​រូប​ចង់​ឃើញ​អ្នកនយោបាយ​ចរចា​គ្នា និង​រក​ដំណោះ​លើ​បញ្ហា​នេះ ។ លោក…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ដក់​អនុគ្រោះ​ពន្ធ​លើក​ទំនិញ​គ្រប់​ប្រភេទ (EBA )​សម្រាប់​ការ​នាំ​ចូល​ទីផ្សា​របស់​សហភាព​អឺរ៉ុប (EU) ពី​ប្រទេស​កម្ពុជា​នោះ​មេ​សហជីព​មួយ​រូប​ចង់​ឃើញ​អ្នកនយោបាយ​ចរចា​គ្នា និង​រក​ដំណោះ​លើ​បញ្ហា​នេះ ។

លោក ប៉ាវ ស៊ី​ណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​១២ តុលា​នេះ​ថា លោក​បាន​ព្រួយបារម្ភ​ចំពោះ​ការ​ដាក់​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​របស់​សហភាព​អឺរ៉ុប​សម្រាប់​ទំនិញ​គ្រប់​ប្រភេទ​ដែល​នាំ​ចូល​ទៅ​អឹ​រ៉ុ​ប ។ លោកប៉ា​ស៊ី​ណា​បញ្ជាក់​ថា «​យើង​ព្រួយ​ចេះ​តែ​ព្រួយ​ហើយ ក្នុង​នាម​តំណាង​កម្មករ​យើង​អត់​ឃើញ​សហគមន៍​អន្តរជាតិ​គាត់​ដាក់​សំពាធ ឬ​ដាក់​ទណ្ឌកម្ម​មក​លើ​ប្រទេស​ខ្មែរ​ទេ ។ អ្នក​រង​គ្រោះ​នោះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ និង​កម្មករ​និ​យោ​ជិ​ក​» ។

លោក​ប្រធាន​សហជីព​ក៏​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​មានការ​រីក​លូតលាស់​ក៏​ដោយសារ​វិស័យ​កាត់ដេរ​សំលៀក​បំពាក់ និង​ស្បែកជើង ដូច្នេះ​សូមអ្នក​នយោបាយ​មេត្តា​ធ្វើការ​ចរចា​គ្នា​ដើម្បី​រក​ដំណោះស្រាយ ដើម្បី​ផលប្រយោជន៍​ជាតិ ។ លោក​ថា​៖«​ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នកនយោបាយ​ទាំងអស់​ធ្វើ​ចរចា​គ្នា ដើម្បី​ផលប្រយោជន៍​ជាតិ​ជា​រួម ។ យើង​មើលឃើញ​ថា EU ដក់​ការ​អនុគ្រោះ​ពន្ធ​នេះ គឺជា​ក​ក្តានយោបាយ​តែ​ម្តង »​។ ជាមួយ​គ្នា​នោះ​ដែរ​លោក ស៊ី​ណា ក៏ បាន​លើក​ឡើង​ថា ប្រសិនបើ EU ចង់​ឲ្យ​កម្ពុជា​គោរព​ច្បាប់​អន្តរជាតិ​នោះ​ជា​ការ​ល្អ​ព្រោះថា កន្លង​មកនេះ​កម្ពុជា​បាន​ផ្តល់​អនុ​ញ្ញា​ស្នូល​សំខាន់​ៗ​ជា​ច្រើន​ជាង​នេះ កម្ពុជា​ក៏​បាន​បង្កើត​នូវ​ប្រព័ន្ធ​ក្នុង​ការ​ត្រួតពិនិត្យ​នូវ​លក្ខខណ្ឌ​ការងារ​រួច​ហើយ​ដែរ ។

លោក​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​មើលឃើញ​ថា ដែល​សំខាន់​ក្នុង​ការ​ដោះស្រាយ​លើក​បញ្ហា​នេះ​មាន​តែ​អ្នកនយោបាយ​ប៉ុណ្ណោះ​ដែល​អាច​ដោះស្រាយ​បាន​» ។ ទាក់ទិន​នឹង​ការ​អះអាង​របស់​មន្ត្រី​រាជរដ្ឋាភិបាល​ថា ទោះបីជា EU ដក់​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ក៏​កម្ពុជា​មិន​ស្លាប់​ដែរ​នោះ​ត្រូវ​បាន​ប្រធាន​សហជីព​រូប​នេះ​អះអាង​ថា ជា​រឿង​មួយ ប៉ុន្តែ​រឿង​មួយវិញទៀត​នោះ​រាជរដ្ឋាភិបាល​នឹង​មាន​យន្តការ​ក្នុង​ការ​ទប់ស្កាត់​រក្សា​ការ​វិនិយោគ​រួច​ហើយ ។

លោក​បន្ត​ថា អ្វី​ដែល​រាជរដ្ឋាភិបាល​ចូលរួម​ចំណែក​ក្នុង​ដោះស្រាយ​បញ្ហា​នោះ​មាន​ដូច​ជា ការ​បន្ថយ​តម្លៃ​ទឹក ភ្លើង ដឹក​ជញ្ជូន​ដល់​អ្នក​វិនិយោគ ដើម្បី​ឲ្យ​មានការ​កាត់​បន្ថយ​លើក​ការ​ចំណាយ ព្រោះ​អ្នក​វិនិយោគ​ត្រូវ​បង់ពន្ធ​ដល់​សហភាព​អឺរ៉ុប​។ ក​ក្តា​ទាំងនេះ​ជា​ផ្នែក​មួយ​ដែល​ជួយ​ដល់​អ្នក​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជា​ហេតុផល​ដែល​រាជរដ្ឋាភិបាល​ក្នុង​បកស្រាយ​ប្រាប់​ទៅ​អន្តរជាតិ​ឲ្យ​បានដឹង និង​យល់​ច្បាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ