ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​គ្រឿង​ពន្លះ​គ្នា​លើ​ផ្លូវជាតិ​លេខ​៥៥ ស្លា.ប់​នារី​វ័យក្មេង​ម្នាក់​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ នារី​វ័យក្មេង​ម្នាក់​បាន​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​២​នាក់​ទៀត​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ត្រង់​ចំណុច​ភូមិ​អូរ​ហេង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ វេលា​ម៉ោង​៦​និង​២៥​នាទី​យប់​កាលពី​ថ្ងៃ​ទី​១១ ខែតុលា…

ខេត្តពោធិ៍សាត់​៖ នារី​វ័យក្មេង​ម្នាក់​បាន​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​២​នាក់​ទៀត​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ត្រង់​ចំណុច​ភូមិ​អូរ​ហេង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ វេលា​ម៉ោង​៦​និង​២៥​នាទី​យប់​កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សៀ នុ​ត ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជា​អ្នក​រួម​ដំណើរ និង​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ដា ចិន ភេទ​ស្រី អាយុ​១៦​ឆ្នាំ បាន​របួសធ្ងន់​។ ជន​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​ភូមិ​អូរ​ហេង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ​។ ចំណែក​ភាគី​ម៉ូតូ​ម្ខាង​ទៀត​ឈ្មោះ រិ​ទ្ធ វណ្ណ​ដា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​៣ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ បាន​របួសធ្ងន់ ។

​សមត្ថកិច្ច​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​ម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា​មួយ​គ្រឿង ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជិះ​ដោយ​នារី​វ័យក្មេង​២​នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ពេល​ទៅ​ដល់​ចំណុច​កើតហេតុ មិនដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ពោធិ៍សាត់ ១H-០៩៦១ ពីក្រោយ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង បណ្ដាល​ឲ្យ​ដួល​បោក​ក្បាល​រយះ​មុខមាត់ ដៃជើង សន្លប់​ស្ដូកស្ដឹង​ទាំង​៣​នាក់ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ជន​រង​គ្រោះ​ទាំង​៣​នាក់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ភ្នំក្រវាញ​ដែរ ប៉ុន្តែ​ភាគី​ខាង​ម៉ូតូ​វ៉េវ​អាល់​ហ្វា​បាន​ស្លាប់​នារី​វ័យក្មេង​ម្នាក់​ដែល​ជា​អ្នក​រួម​ដំណើរ​។

​ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ភ្នំក្រវាញ ចំណែក​សព​នារី​វ័យក្មេង​ត្រូវ​បាន​ប្រគល់​ជូន​គ្រួសារ រីឯ​ម៉ូតូ​បង្ក​គ្រោះថ្នាក់​រក្សា​ទុក្ខ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ