ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់រលីង​គ្មាន​សល់ ម្ចាស់ផ្ទះ​មិន​នៅ ភ្លើងចង្ក្រាន​លេង​ហ្មត់

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ផ្ទះ​មួយ​ខ្នង​បាន​ក្លាយជា​ផេះ​ក្នុង​រយៈពេល​តែ​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ ដោយសារ​រាលដាល​ភ្លើងចង្ក្រាន ខណៈ​ដែល​ម្ចាស់ផ្ទះ​មិន​នៅ ។ គ្រោះ​អគ្គី​ភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨…

ខេត្តពោធិ៍សាត់ ៖ ផ្ទះ​មួយ​ខ្នង​បាន​ក្លាយជា​ផេះ​ក្នុង​រយៈពេល​តែ​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ ដោយសារ​រាលដាល​ភ្លើងចង្ក្រាន ខណៈ​ដែល​ម្ចាស់ផ្ទះ​មិន​នៅ ។ គ្រោះ​អគ្គី​ភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​ត្រាវ ស្ថិត​ក្នុងភូមិ​រំលេច ឃុំ​ក្រពើ​ពីរ ស្រុក​វាល​វែង ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ផ្ទះ​នេះ​ជា​ផ្ទះ​ស្ថិត​ក្នុង​ដីចំការ​មាន​ទំហំ ៧​ម​x៨​ម ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ក្ដារ ដែល​មាន​ម្ចាស់​ឈ្មោះ ឡេ​ង ណៃ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​អ្នក​ធ្វើ​ចំការ រស់នៅ​ភូមិ​ប្រមោយ ឃុំ​ប្រមោយ ស្រុក​វាល​វែង ទាក់ទិន​នឹង​ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ​បើ​តាម​ការ​សាកសួរ​ពី​ម្ចាស់ផ្ទះ​អាច​បណ្ដាល​មក​ពី​រាលដាល​ភ្លើងចង្ក្រាន​ដែល​មិន​បាន​ពន្លត់​ឲ្យ​រលត់​អស់​បន្ទាប់​ពី​ចម្អិន​អាហារ​រួច​ហើយ​ម្ចាស់​មិន​នៅផ្ទះ ។

ផ្ទះ​បាន​ឆេះ​ខូច​ទាំងស្រុង ហើយ​ទ្រព្យសម្បត្តិ​ដែល​មាន​ក្នុងផ្ទះ​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​បាត់បង់​ទាំងអស់​ដែរ ក្នុង​នោះ​ទ្រព្យសម្បត្តិ​ដែល​សំខាន់​ៗ​មាន ត្រាក់ទ័រ​១​គ្រឿង​, ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​២​គ្រឿង​, ម៉ាស៊ីន​កាត់​ស្មៅ​២​គ្រឿង និង​ឈើ​គ្រឿងផ្ទះ​ប្រមាណ​៥​ម៉ែត្រគូប​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ