ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាស​បុណ្យ​ភ្ជុំ អាជ្ញាធរ​ហាម​មិន​ឱ្យ​ដំឡើង​ថ្លៃ នៅ​តែ​មាន​ត្រីងៀត​ឆ្លៀត​ពង​ទាល់តែ​បាន

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនៈគិរី ៖ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​បី​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​អ​ញ្ចើ​ញ​ចូល​មក​កំសាន្ដ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តរតនៈគិរី​យ៉ាងច្រើន​កុះករ​ហើយ​ពួក​គាត់​បាន​សម្តែង​នូវ​ការ​សាទរ​យ៉ាង​ក្រៃ​លែង ។ លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរ​ណ៏​ខេត្តរតនៈគិរី​បានអោយ​ដឹង​ថា ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ដែល​អ​ញ្ចើ​ញ​ចូល​មក​កំសាន្ដ​នៅ​ក្នុង​ខេត្តរតនៈគិរី​នា​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​ថ្ងៃ​ទី​មួយ…

ខេត្តរតនៈគិរី ៖ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​បី​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​អ​ញ្ចើ​ញ​ចូល​មក​កំសាន្ដ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តរតនៈគិរី​យ៉ាងច្រើន​កុះករ​ហើយ​ពួក​គាត់​បាន​សម្តែង​នូវ​ការ​សាទរ​យ៉ាង​ក្រៃ​លែង ។

លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរ​ណ៏​ខេត្តរតនៈគិរី​បានអោយ​ដឹង​ថា ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ដែល​អ​ញ្ចើ​ញ​ចូល​មក​កំសាន្ដ​នៅ​ក្នុង​ខេត្តរតនៈគិរី​នា​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​ថ្ងៃ​ទី​មួយ (​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៨) មាន​ចំនួន​៤៧៣៤​នាក់ កើនឡើង ១,៥% ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន ៤៦៥២​នាក់ កើន ១,៤% និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៨២​នាក់ កើនឡើង ៥,១% ។

ថ្ងៃ​ទី​២(​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៨)​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កំសាន្ត​ក្នុង​ខេត្តរតនៈគិរី​មាន​ចំនួន ៩៥១៦​នាក់ កើនឡើង ៧២,៧៧% ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន ៩៤១៨​នាក់ កើនឡើង ៧៣,៨៣% ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៩៨​នាក់ កើនឡើង ៨,៨៩% ។

ចំណែក​ថ្ងៃ​ទី​៣​លោក​ថា នៅ​មិន​ទាន់​បានដឹង​តួលេខ​នៅឡើយ​ទេពី​ព្រោះ​តាម​រមណី​ដ្ឋា​ន​នានា ក៏​ដូច​ជា​ផ្ទះសំណាក់​សណ្ឋាគា​មិន​ទាន់​បាន​ផ្តល់​តួលេខ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​មក​កាន់​មន្ទីរ​នៅ ឡើយ ។ លោក​ថា​ចំនួន​ភ្ញៀវ​អាច​នឹង​កើនឡើង​ជាង​ឆ្នាំទៅ ។

លោក ង៉ែត ពិ​ទូ បាន​បន្ដ​ទៀត​ថា ពាក់ព័ន្ធ​នឹង​ម្ហូបអាហារ​តាម​រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ លោក​បាន​ចាត់​អោយ​ក្រុមការងារ​របស់​លោក​ចុះ​អប់រំ​ណែនាំ​អំពី​អនាម័យ និង​ជំរុញ​មិន​អោយ​មានការដំឡើង​ថ្លៃ​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ​ឆ្នាំ​២០១៨​នោះ​ទេ តែ​មាន​អ្នកបំរើ​សេវា​ម្ហូបអាហា និង​សណ្ឋាគារ ផ្ទះសំណាក់ មួយ​ចំនួន​បាន​ដំឡើង​ថ្លៃ​លើស​ការ​កំណត់​របស់​មន្ទីរ​បន្ដិចបន្ដួច​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ