ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព ៖ EU ដក​អនុគ្រោះ​ពន្ធ​ទំនិញ​គ្រប់​ប្រភេទ​មក​កម្ពុជា​មាន​ចរិត​នយោបាយ​ច្រើន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហជីព​បាន​អះអាង​ថា ការ​ដក​អនុគ្រោះ​ពន្ធ​លើក​ទំនិញ​គ្រប់​ប្រភេទ​របស់​សហភាព​អឺរ៉ុប (EU) មក​លើ​ប្រទេស​កម្ពុជា​មាន​ចរិត​នយោបាយ​ច្រើន​ជា​អ្វី​ដែល​កើត​មាន​បច្ចុប្បន្ន តែ​មិន​ធ្វើ​ឲ្យ​កម្ពុជា​ស្លាប់​នោះ​ទេ ។ ការ​អះអាង​នេះ​បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ពន្ធ​អនុគ្រោះ​លើក​ទំនិញ​គ្រប់​ប្រទេស​លើកលែងតែ​ស​ព្វា​វុ​ញ​ប៉ុណ្ណោះ​ពី​ប្រទេស​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ សហជីព​បាន​អះអាង​ថា ការ​ដក​អនុគ្រោះ​ពន្ធ​លើក​ទំនិញ​គ្រប់​ប្រភេទ​របស់​សហភាព​អឺរ៉ុប (EU) មក​លើ​ប្រទេស​កម្ពុជា​មាន​ចរិត​នយោបាយ​ច្រើន​ជា​អ្វី​ដែល​កើត​មាន​បច្ចុប្បន្ន តែ​មិន​ធ្វើ​ឲ្យ​កម្ពុជា​ស្លាប់​នោះ​ទេ ។

ការ​អះអាង​នេះ​បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ពន្ធ​អនុគ្រោះ​លើក​ទំនិញ​គ្រប់​ប្រទេស​លើកលែងតែ​ស​ព្វា​វុ​ញ​ប៉ុណ្ណោះ​ពី​ប្រទេស​កម្ពុជា ។ លោក​សោម អូន ប្រធាន​សហជីព​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ តុលា​នេះ ការ​ដែល EU ដក​អនុគ្រោះ​មក​លើ​កម្ពុជា​មាន​ចរិត​នយោបាយ​ភាគច្រើន ហើយ​ឆ្លើយ​តប​នឹង​ស្ថានភាព​ជាក់ស្តែង​នោះ​ទេ ។ លោក​ថា ៖«​អ្វី​ដែល​EU ធ្វើ​នេះ​មាន​ចរិត​នយោបាយ​ច្រើន​ពាក់ព័ន្ធ​នឹង​ទីតាំង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់ ។ ឥឡូវ​យើង​មើល​គាត់​ថា កម្ពុជា​រំលោភសិទ្ធិ​មនុស្ស​តែ​យើង​សព្វ​ថ្ងៃនេះ​បើ​និយាយ​ពី​សិទ្ធិ​សេរីភាព​វិញ សំបូរ​ណាស់​ទៅ​ហើយដោយ​ប្រទេស​ខ្លះ​មិន​ដូច​ប្រទេស​កម្ពុជា​យើង​នោះ​ទេ​។

ចំណែក​កម្មករ​វិញ​មាន​សិទ្ធិ​ច្រើន ហើយ​គាត់​និយាយ​អី​ព្រៀប​ដូច​ជា ILO ជួយ​កម្ពុជា​រាប់​ឆ្នាំ​កន្លង​មក គ្មាន​ប្រយោជន៍​ទាល់តែ​សោះ​» ។ លោក​បន្ត​ថា ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​កម្ពុជា​មាន​ច្រើន​ភាគី​ដូច​ជា​ក្រសួង​ការងារ​សហជីព​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​ភាគី​ផ្សេង​ៗ​ទៀត ដែល​ខិតខំ​ធ្វើ​ឲ្យ​វិស័យ​ការងារ​កាន់តែ​ល្អ​ប្រសើរ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​សោម អូន​បាន​អះអាង​ប្រសិនបើ​ក EU សម្រេច​ដក​ពន្ធ​ពី​ប្រទេស​កម្ពុជា​ក៏​កម្ពុជា​មិន​ស្លាប់​ដែរ ព្រោះថា​ការ​ដក​អនុគ្រោះ​របស់ EU ធ្វើ​ឡើង​នៅ​ប្រទេស​ណា​ដែល​មាន​ជីវភាព​ក្រីក្រ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​នោះ​មានការ​អភិវឌ្ឍន៍​ដំណើរ​ទៅ​មុខ ។ សម្រាប់​ប្រទេស​កម្ពុជា​វិញ នៅ​ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​នឹង​មាន​ចំណូល​ធ​ម្យ​ម​មួយ​ដែល​អាច​រួច​ផុត​ពី​ការ​អនុគ្រោះ​ពន្ធ​ដោយ​ស្វ័យប្រវត្តិ ។ ដូច្នេះ​រឿង​នឹង​មិន​ប៉ះពាល់​អ្វី​ដល់​កម្ពុជា​ខ្លាំងក្លា​នោះ​ទេ ។

លោក​បញ្ជាក់​ថា «​ខ្ញុំ​មើលទៅ​រឿង​នេះ​មិនជា​ការ​ចាប់អារម្មណ៍​នោះ​ទេ ហើយ​កម្ពុជា​បើ​អត់​អនុគ្រោះ​ពន្ធ (EBA) ក៏​មិន​ស្លាប់​ដែរ ព្រោះថា កម្ពុជា​មាន​យើង​មានការ​រីក​ចម្រើន​គ្រប់​វិស័យ ដែល​កាលពីមុន​ពឹង​តែ​វិស័យ​កាត់ដេរ​» ។ លោក​ប្រធាន​សហជីព​ក៏​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ទោះបីជា EU ដក​ពន្ធ​ក្តី​ក៏​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​មិន​ដួល​រំលំ​នោះ​ទេ ។ ព្រោះថា​EBA នេះ​សំដៅ​លើក​ការ​អនុគ្រោះ​ពន្ធ​ដែល​នាំ​ទំនិញ​ទៅ EU មិន​បង់ពន្ធ​តែ​ការ​បញ្ជា​ទំនិញ​ពី​កម្ពុជា​នៅ​តែ​មាន​ធម្មតា​គ្រាន់តែ​បង់ពន្ធ​ដូច​ជា ប្រទេស​ផ្សេង​ៗ ។
លោក​សង្កត់ធ្ងន់​ថា ៖ «​ដក EBA មិន​ដក​ការ​បញ្ជា​ទិញ​ទេ គឺ​បើ​ដក​ការ​បញ្ជា​ទិញ​ទើប​វា​ប៉ះពាល់​ដល់​ថៅ​រោងចក្រ និង​កម្មករ ប៉ុន្តែ​បើ​យើង​នាំ​ចូល​ទៅ​ត្រូវ​បង់ពន្ធ អី​ញ្ចឹ​ង​ខ្ញុំ​គិត​ថា មិន​ប៉ះ ពាល់​ដល់​អុ្ន​ក​វិនិយោគ​លើក​វិស័យ​កាត់ដេរ​នឹង​ប៉ុន្មាន​នោះ​ទេ​» ។

ទាក់ទិន​នឹង​ដក​អនុគ្រោះ​ពន្ធ​នេះ​ដែរ​ត្រូវ​បាន​លោក​ប៉ាវ ស៊ី​ណា ប្រធាន​សហភាព​ចលនា​កម្មករ​កាត់ដេរ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ដក​អនុគ្រោះ​ពន្ធ​របស់ EU មក​លើក​កម្ពុជា​នឹង​ប៉ះ ពាល់​ដល់​កម្ពុជា​ខ្លះ​ដែរ​ព្រោះថា អ្នក​រកស៊ី​មួយ​ចំនួន​ភាគច្រើន​រកស៊ី​លើ​វិស័យ​កាត់ដេរ និង​ស្បែកជើង ។ លោក​បញ្ជាក់​ថា​« បើសិន​គេ​ដក​មែន​នោះ​វា​នឹង​ជះ​ឥទ្ធិពល​ដល់​អ្នក​រកស៊ី​ទាំង​អស់នោះ ដែល​គាត់​នឹង​ប្រឈម​មុខ​នឹង​ការ​ចំណាយ​បន្ថែម​លើ​កា​រវិន​យោគ​របស់​ខ្លួន​លើក​ការ​បង់ពន្ធ​បន្ថែម​ទៀត ។ ប្រសិនបើ​គាត់​មិន​អាច​រ៉ាប់រង​ក្នុង​ការ​បង់ពន្ធ​ទេ គាត់​នឹង​ពិចារណា​ក្នុង​ការ​ដកខ្លួន​ចេញ​ក្នុង​ការ​វិនិយោគ​ពី​ប្រទេស​កម្ពុជា​» ។

លោក​ប៉ាវ ស៊ី​ណា ក៏​បាន​លើក​ឡើង​ថា ប្រសិនបើ​រាជរដ្ឋាភិបាល​ទប់ស្កាត់​ដូច​ជា ការ​រិះរក មធ្យោបាយ​ផ្សេង​ៗ​តាម​រយៈ​ការ​បង់ពន្ធ ការ​បញ្ចុះតម្លៃ ទឹក ភ្លើង ដឹក​ជញ្ជូន​ផ្សេង​ៗ ក៏​ចូលរួម​ចំណែក​ក្នុង​ការ​សម្រួល​ដល់​អ្នក​រកស៊ី ដើម្បី​ឲ្យ​គេ​បន្ត​ទៀត ។ ប្រធាន​សហជីព​រូប​នេះ​ក៏​បាន​លើក​ឡើង​ថា អ្វី​ដែល EU ដក​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នោះ​ក៏​ដោយសារ​ស្ថាន​គារ​ណ៍​នយោបាយ​ផង​ដែរ ។ លោក​ថា អ្នកនយោបាយ​អាច​ដោះស្រាយ​ស្ថានភាព​នេះ​បាន ។ យ៉ាងណា​ក្តី​លោក​ប៉ាវ ស៊ី​ណា បាន​ឲ្យ​ដឹង​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​មាន​អ្វី​ប៉ះពាល់​ដល់​កម្ពុជា​នោះ​ទេ សម្រាប់​ការ​ដក​អនុគ្រោះ​ពន្ធ​របស់ EU នេះ ប៉ុន្តែ​លទ្ធផល​នឹង​ចាប់ពី​ឆ្នាំ​២០២០​ទៅ ប្រសិនបើ​គេ​បិទ​ក្នុង​ការ​អនុគ្រោះ​ពន្ធ​ពិតមែន​នោះ ។ ពាក់​ពាន់​នឹង​ការ​ដក​អនុគ្រោះ​ពន្ធ​នេះ​ដែរ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​កម្ពុជា​បាន​អះអាង​មិន​បាន​ធ្វើ​ឲ្យ​កម្ពុជា​ស្លាប់​នោះ​ទេ ។

លោក​ហេង សួរ​អ្នកនាំពាក្យ​ក្រសួង​ការងារ​ត្រូវ​សារព័ត៌មាន​ក្នុងស្រុក​ស្រង់​សំដី​ផ្សាយ​យ៉ាង​ដូច្នេះ​ថា ប្រសិនបើ​មានការ​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​សម្រាប់​ទំនិញ​ពី​កម្ពុជា​មែន​នោះ ក៏​មិន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ស្លាប់​នោះ​ឡើយ ពីព្រោះ​ដោយ​ស្វ័​យ ប្រវត្តិ​កម្ពុជា​នឹង​បាត់បង់​ភាព​អនុគ្រោះ​ពន្ធ EBA នេះ នៅ​អំឡុង​ឆ្នាំ​២០២១ ឬ​២០២៣ ដោយសារ​កម្ពុជា​បាន​ក្លាយទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​ហើយ ។ ការ​អនុគ្រោះ​ពន្ធ របស់​សហគមន៍​អ៊ឺ​រ៉ុ​ប គឺ​ផ្តល់​ទៅ​ដល់​បណ្តា​ប្រទេស​ដែល​មាន​ចំណូល​ទាប​តែ​ប៉ុណ្ណោះ ។ ការ​អះអាង​របស់​លោក ហេង សួរ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​ប្រកាស​ថា ខ្លួន​កំពុង​នឹង​បន្ត​នីតិវិធី​របស់​ខ្លួន​លើ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​របស់​កម្ពុជា ក្រោម​លេស​ថា កម្ពុជា​បាន​រំលោភ​លើ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម​នោះ​ដែល​ជា​អង្គហេតុ​មួយ​ប្រាស់ចាក​ពី​មូលដ្ឋាន​បច្ចេកទេស​នៃ​លក្ខខណ្ឌ និង​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ