ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​កំពុង​ទាញ​ផល​ចំណេញ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-​អា​មេ​រិ​ក

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ខណៈ​ពេល​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិក កំពុង​បន្ត​ឡើង​​កំ​ដៅ​យ៉ាង​ក្ដៅ​គគុក​នោះ បាន​ផ្តល់​ឱកាស​មួយ​សម្រាប់​ចិន​និង​ឥណ្ឌា ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​កសិកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដែល​នឹង​ជួយ​ដោះស្រាយ​អ​តុល្យភាព​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​យោង​តាម​ក្រុម​អ្នកជំនាញ​បាន​ថ្លែង​ឲ្យ​ដឹង ។ ប៉ុន្តែ​ពួក​គេ​បាន​ព្រមាន​ថា…

ទីក្រុង​ប៉េ​កាំ​ង ៖ ខណៈ​ពេល​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិក កំពុង​បន្ត​ឡើង​​កំ​ដៅ​យ៉ាង​ក្ដៅ​គគុក​នោះ បាន​ផ្តល់​ឱកាស​មួយ​សម្រាប់​ចិន​និង​ឥណ្ឌា ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​កសិកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដែល​នឹង​ជួយ​ដោះស្រាយ​អ​តុល្យភាព​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​។ នេះ​បើ​យោង​តាម​ក្រុម​អ្នកជំនាញ​បាន​ថ្លែង​ឲ្យ​ដឹង ។ ប៉ុន្តែ​ពួក​គេ​បាន​ព្រមាន​ថា តម្លៃ​ខ្ពស់​នៃ​កសិផល​ឥណ្ឌា​គឺ​នៅ​តែ​ជា​ឧបសគ្គ​ដដែល ។

រដ្ឋាភិបាល​ឥណ្ឌា​បច្ចុប្បន្ន​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​លើកកម្ពស់​ការ​លក់​កសិផល​របស់​ខ្លួន​ទៅ​ឲ្យ​អ្នកទិញ​នៅ​ប្រទេស​ចិន ។ នេះ​បើ​យោង​តាម​ព័ត៌មាន​មួយ​ដែល​ត្រូវ​បាន​ផ្ញើ​ដោយ​​ស្ថានទូត​ឥណ្ឌា​ប្រចាំ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន និយាយ​ប្រាប់​កាសែត Global Times ។

វា​ទំនង​ខ្លាំង​ណាស់​ដែល​ចិន​នឹង​បែរ​ទៅ​រក​ឥណ្ឌា​ដែល​ជាទី​ផ្សារ​ជំនួស​មួយ ខណៈ​សង្គ្រាម​​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋអាមេរិក​មិន​រក​ច្រកចេញ​ឃើញ​នៅឡើយ ។ នេះ​បើ​យោង​តាម​លោក Zhao Gancheng ប្រធាន​នាយកដ្ឋាន​សិក្សា​អាស៊ី​ខាងត្បូង​នៃ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ​ទីក្រុង​សៀង​ហៃ ។

រដ្ឋាភិបាល​ឥណ្ឌា​អន្ទះសា ដើម្បី​បើក​ទីផ្សារ​បន្ថែម​ទៀត​ជាមួយ​ចិន ។ ឥណ្ឌា​កំពុង​តែ​មាន​ក្តី​សង្ឃឹម ក្នុង​ការ​ទាញ​យក​ប្រយោជន៍​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហ​រដ្ឋអាមេរិក​តាម​រយៈ​ការ​នាំ​ចេញ​កសិផល​សណ្តែកសៀង​កាន់តែ​ច្រើន​ទៅ​ប្រទេស​ចិន ។

មាន​កសិករ​ដ៏​ទៃ​ទៀត ដែល​ឥណ្ឌា​អន្ទះសា​ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ដើម្បី​ជំនួស​ទំនិញ​សហរដ្ឋអាមេរិក​ដូច​ជា ទំពាំងបាយជូ​ស្រស់ និង​ថ្នាំជក់ ។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ដោយ Economic Times ក្នុង​ខែសីហា​កន្លង​ទៅ ។

ប្រសិនបើ​ចិន​បង្កើន​ការ​នាំ​ចូល​កសិកម្ម​ពី​ឥណ្ឌា វា​អាច​ជួយ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​អ​តុល្យភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​(​ចិន​-​ឥណ្ឌា​) ។

ចិន​បាន​នាំ​ចូល​កសិផល​ពី​ឥណ្ឌា​ក្នុង​ទំហំ​ទឹកប្រាក់​១២,៥​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំ​ចេញ​ទំនិញ​របស់​ចិន​ទៅ​កាន់​ឥណ្ឌា​ក្នុង​ទំហំ​ទឹកប្រាក់​៥១,១​ពាន់​លាន​ដុល្លារ ក្នុង​រយៈ​ពេល​៨​ខែ​ដំបូង​ឆ្នាំ​នេះ ។ នេះ​បើ​យោង​តាម​ទិន្នន័យ​គយ​ដែល​ត្រូវ​បាន​ចេញ​ដោយ​ផ្សាយ​​ក្នុង​ខែកញ្ញា កន្លង​ទៅ ។

ប៉ុន្តែ​ក្រុម​អ្នកជំនាញ​មួយ​ចំនួន​ក៏​កត់សម្គាល់​ឃើញ​ថា ឥណ្ឌា​មិន​អាច​ជំនួស​ទីផ្សារ​អា​មេ​រិ​កបាន​ទាំងស្រុង​នោះ​ឡើយ​ចំពោះ​កសិផល ហើយ​ចិន​នៅ​តែ​ត្រូវការ​សម្លឹង​មើល​ដៃគូ​ផ្សេង​ទៀត​ចំ​ពេល​មានការ​រង្កៀស​ចិត្ត​ផ្នែក​ពាណិជ្ជកម្ម​។

ដោយ​កំពុង​ប្រឈម​នឹង​សម្ពាធ​លើ​ការ​នាំ​ចូល ប្រទេស​ចិន​កំពុង​ព​ន្លឿ​ន​ជំហាន ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​កសិកម្ម​នៅ​ក្រៅប្រទេស ។

គ្មាន​ប្រទេស​ណាមួយ​អាច​បំពេញ​សេចក្តី​ត្រូវការ​របស់​ចិន សម្រាប់​ការ​នាំ​ចូល​កសិផល​បាន​ឡើយ ។ ចិន​គួរតែ​ពង្រីក​បន្ថែម​ទៀត​នូវ​បណ្តាញ​នាំ​ចូល​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ