ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់​លើ​ផ្លូវជាតិ​លេខ​៣៣A

5 ឆ្នាំ មុន
  • កំពត

ខេត្ត​កែប ៖ បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មិន​ប្រុង​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ដែល​បើកបរ​ស្រប​ទិស​គ្នា​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​១១​ខែតុលា ឆ្នាំ​២០១៨ លើ​ដងផ្លូវ​ជាតិ​៣៣A ស្ថិត​ខាងលិច​មុខ​សាលាខេត្ត​កែប ក្នុងភូមិ​កែប…

ខេត្ត​កែប ៖ បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយសារ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មិន​ប្រុង​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ដែល​បើកបរ​ស្រប​ទិស​គ្នា​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​១១​ខែតុលា ឆ្នាំ​២០១៨ លើ​ដងផ្លូវ​ជាតិ​៣៣A ស្ថិត​ខាងលិច​មុខ​សាលាខេត្ត​កែប ក្នុងភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ កែម ប៊ុ​ន​ឌី ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ សង្កាត់​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ក្រុងកែប​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធុន​C100​កូរ៉េ ពាក់​ស្លាក​លេខ តាកែវ ១M-៦៨៣៥ បើកបរ​ពីក្រោយ​រថយន្ត​មិន​ស្គាល់​ម៉ាក​​មួយ​គ្រឿង លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ម៉ូតូ​ជន​រង​គ្រោះ​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​រង​របួសធ្ងន់ ចំណែក​រថយន្ត​បាន​បង្កើន​ល្បឿន​ទៅ​មុខ​បាត់​ស្រមោល​។

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​ភ្លាម​ៗ ប៉ុន្តែ​ដោយសារ​ស្ថាន
ភាព​របួស​ធ្ងន់ធ្ងរ​ពេក​បុរស​រង​គ្រោះ​ក៏​បាន​ស្លាប់​តែ​ម្តង​។

បច្ចុប្បន្ន ​សព​បុរស​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​នៅ​ឯ​លំនៅ​ដ្ឋា​ន ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ